ការថែទាំប្រដាប់ភេទរបស់ទារក និងទារិកា ទើបកើតមានសារសំខាន់ណាស់ ដើម្បីបញ្ចៀសការឆ្លងមេរោគ និងជួយឲ្យកូនមានសុខភាពល្អ។ ពិតណាស់ ដើម្បីសម្អាតប្រដាប់ភេទរបស់ទារក ឬទារិកា ម៉ាក់ៗគប្បីប្រើទឹកក្ដៅឧណ្ហ ជាមួយនឹងសំឡី។ បន្ថែមពីនេះ យើងក៏អាចបន្ថែមសាប៊ូមិនមានជាតិកាត់ ប៉ុន្តែម៉ាក់ៗត្រូវសម្អាតសាប៊ូនោះចេញពីប្រដាប់ភេទកូនឲ្យបានស្អាតល្អដែរ។
ជាមួយគ្នានេះដែរ ម៉ាក់ៗអាចលាងសម្អាតប្រដាប់ភេទកូន នៅពេលផ្លាស់ប្ដូរខោទឹកនោម និងនៅពេលងូតទឹកផងដែរ។
ការសម្អាតប្រដាប់ភេទរបស់ទារក
ម៉ាក់ៗគប្បីសម្អាតប្រដាប់ភេទ និងពងស្វាសរបស់កូនថ្នមៗជាមួយនឹងទឹកក្ដៅឧណ្ហៗ និងសំឡី។ បន្ទាប់មក សម្ងួតបរិវេណនោះ ដោយជូតថ្នមៗជាមួយនឹងកូនកន្សែង។ លើសពីនេះ យើងគួរសម្អាតតែផ្នែកខាងក្រៅនៃស្រោមចុងប្រដាប់ភេទ គឺគ្រប់គ្រាន់ហើយ។ ពិតណាស់ វាគឺជារឿងធម្មតាប៉ុណ្ណោះ ដែលសារធាតុពណ៌សល្អក់ (ហៅថាSmegma) ប្រមូលផ្គុំខាងក្រោមស្បែកគ្របចុងប្រដាប់ភេទ។ សារធាតុនេះគឺកកើតចេញពីកោសិកាស្បែកងាប់ និងសារធាតុរាវបញ្ចេញពីប្រដាប់ភេទ តាមធម្មជាតិ ដែលយើងមិនចាំបាច់បារម្ភឡើយ។
[embed-health-tool-child-growth-chart]
ការសម្អាតបបូរយោនីរបស់ទារិកា
ក្រែមលាបការពារកន្ទួលដោយសារខោទឹកនោម ញើស និងសារធាតុផ្សេងទៀតអាចប្រមូលផ្ដុំនៅក្នុង និងជុំវិញបរិវេណបបូរយោនី។ ប៉ុន្តែជាទូទៅ ម៉ាក់ៗត្រូវសម្អាតនៅខាងក្នុង និងបរិវេណបបូរយោនី ដើម្បីជម្រះលាមកចេញ។
ដើម្បីលាងសម្អាតបបូរយោនីរបស់ទារិកា យើងត្រូវប្រើសំឡី និងទឹកក្ដៅឧណ្ហៗ ដោយកាន់ជើងកូនឲ្យញែកពីគ្នា និងជូតសម្អាតនៅចន្លោះបបូរយោនីជាមួយនឹងសំឡី។ ចាប់ផ្ដើមជូតពីផ្នែកខាងមុខទៅខាងក្រោយថ្នមៗ។ យ៉ាងណាមិញ ប្រសិនបើម៉ាក់ៗចាំបាច់ជូតម្ដងទៀត គួរប្រើសំឡីថ្មីទើបប្រសើរ។ បន្ទាប់មក សម្ងួតបរិវេណប្រដាប់ភេទកូនថ្នមៗ ដោយប្រើកូនកន្សែងស្អាត។
មួយវិញទៀត ចូរកុំប្រើទឹកអនាម័យនៅក្នុងប្រដាប់ភេទកូនឲ្យសោះ ពីព្រោះវាអាចប៉ះពាល់ដល់តុល្យភាពគីមីធម្មជាតិនៃប្រដាប់ភេទរបស់ទារិកា ព្រមទាំងអាចបង្កើតហានិភ័យនៃការឆ្លងមេរោគថែមទៀតផង។
នៅពេលខ្លះ ទារិកាអាចមានធ្លាក់ទឹករម្អិលល្អក់ក្រាស់ដែលយើងមិនចាំបាច់ធ្វើការសម្អាតចេញឡើយ។ ប្រសិនម៉ាក់ៗមិនប្រាកដអំពីការធ្លាក់ទឹករម្អិលនេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យកុមារ។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?