backup og meta

តិចនិក​ងាយ​ៗ​ជួយម៉ាក់ៗ​ថែទាំ​ និង​សម្អាត​ប្រដាប់​​ភេទកូនទើបកើត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 04, 2021

    តិចនិក​ងាយ​ៗ​ជួយម៉ាក់ៗ​ថែទាំ​ និង​សម្អាត​ប្រដាប់​​ភេទកូនទើបកើត

    ការ​ថែទាំ​ប្រដាប់​ភេទ​របស់​ទារក និង​ទារិកា​​ ទើបកើត​មាន​សារសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ និង​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​។​ ពិត​ណាស់​ ដើម្បី​សម្អាត​ប្រដាប់​ភេទ​របស់​ទារក​ ឬ​ទារិកា​ ម៉ាក់​ៗ​គប្បី​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ ជាមួយ​នឹង​​សំឡី​។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​បន្ថែម​​​​សាប៊ូ​មិន​មាន​ជាតិ​កាត់  ប៉ុន្តែ​ម៉ាក់​ៗ​ត្រូវ​សម្អាត​សាប៊ូ​​នោះ​ចេញ​ពី​ប្រដាប់​ភេទ​កូន​​ឲ្យ​បាន​ស្អាត​ល្អ​ដែរ​។

    ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​អាច​លាង​សម្អាត​ប្រដាប់​ភេទ​កូន​ នៅ​ពេល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ និង​នៅ​ពេល​ងូត​ទឹក​​ផង​ដែរ​។

    ​ការ​សម្អាត​ប្រដាប់​ភេទ​របស់​ទារក

    ​ម៉ាក់​ៗ​គប្បី​សម្អាត​ប្រដាប់​ភេទ​ និង​ពង​ស្វាស​របស់​កូន​ថ្នម​ៗ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ និង​សំឡី​។ បន្ទាប់​មក​ សម្ងួត​បរិវេណ​នោះ​ ដោយ​ជូត​ថ្នម​ៗ​ជាមួយ​នឹង​កូន​កន្សែង​។ ​​​លើស​ពី​នេះ​ យើង​គួរ​សម្អាត​តែ​ផ្នែក​ខាង​ក្រៅ​នៃ​ស្រោម​ចុង​ប្រដាប់​ភេទ​​​ គឺ​គ្រប់គ្រាន់​ហើយ​​។ ​ពិត​ណាស់​ វា​គឺ​ជា​រឿង​ធម្មតា​​​​​ប៉ុណ្ណោះ​ ដែល​សារធាតុ​ពណ៌​ស​ល្អក់​ (ហៅថា​​Smegma​) ​ប្រមូល​ផ្គុំ​ខាង​ក្រោម​​​ស្បែក​​គ្រប​ចុង​ប្រដាប់​ភេទ។ សារធាតុ​នេះ​គឺ​កកើត​ចេញ​ពី​កោសិកា​ស្បែក​ងាប់​ និង​សារធាតុ​​​រាវបញ្ចេញ​ពី​ប្រដាប់​ភេទ​  តាម​ធម្មជាតិ​​ ដែល​យើង​មិន​ចាំបាច់​បារម្ភ​ឡើយ​។

    ការ​សម្អាត​បបូរ​យោនី​របស់​ទារិកា​

    ​​​​​​​ក្រែម​លាប​​ការពារ​កន្ទួល​ដោយ​សារ​ខោ​ទឹក​នោម​ ញើស​ និង​សារធាតុ​ផ្សេង​ទៀត​អាច​ប្រមូល​ផ្ដុំ​នៅ​​ក្នុង​ និង​ជុំវិញ​បរិវេណ​បបូរ​យោនី​។​ ប៉ុន្តែ​ជា​ទូទៅ​ ​ម៉ាក់​ៗ​ត្រូវ​សម្អាត​​នៅ​ខាង​ក្នុង​ និង​បរិវេណ​បបូរ​យោនី​ ដើម្បី​​​​​​ជម្រះ​លាមក​ចេញ​។

    ដើម្បី​លាង​សម្អាត​បបូរ​យោនី​របស់​ទារិកា យើង​ត្រូវ​ប្រើ​សំឡី​ និង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដោយ​​កាន់​ជើង​កូន​ឲ្យ​ញែក​ពី​គ្នា​ និង​ជូត​សម្អាត​នៅ​ចន្លោះ​បបូរ​យោនី​ជាមួយ​នឹង​សំឡី​។​ ចាប់ផ្ដើម​ជូត​​ពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ថ្នម​ៗ​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​​ម៉ាក់​ៗ​​ចាំបាច់​​ជូត​ម្ដង​ទៀត គួរ​ប្រើ​សំឡី​ថ្មី​ទើប​ប្រសើរ​។ ​បន្ទាប់​មក​ សម្ងួត​​បរិវេណ​ប្រដាប់​ភេទ​កូន​​ថ្នម​ៗ​ ដោយ​ប្រើ​កូន​កន្សែង​ស្អាត​។

    ថែទាំកូន

    មួយ​វិញ​ទៀត​ ចូរ​កុំ​ប្រើ​​​ទឹក​អនាម័យ​នៅ​ក្នុង​ប្រដាប់​ភេទ​កូន​ឲ្យ​សោះ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​តុល្យភាព​គីមី​ធម្មជាតិ​នៃ​ប្រដាប់​ភេទ​របស់​ទារិកា​ ព្រម​ទាំង​អាច​បង្កើត​ហានិភ័យ​នៃ​​ការ​ឆ្លង​មេរោគ​ថែម​ទៀត​ផង​។

    នៅ​ពេល​ខ្លះ​ ទារិកា​អាច​មាន​​ធ្លាក់​ទឹក​រម្អិលល្អក់​ក្រាស់​ដែល​យើង​មិន​ចាំបាច់​ធ្វើ​ការ​សម្អាត​​​ចេញ​ឡើយ​។​ ប្រសិន​ម៉ាក់​ៗ​​មិន​ប្រាកដ​អំពី​ការ​ធ្លាក់​ទឹក​រម្អិល​​នេះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម