ប៉ាម៉ាក់ដឹងអត់ថា ទារកភាគច្រើនមិនអាចមើលឃើញច្បាស់ពីកំណើតឡើយ ហើយអាអូនត្រូវការពេលក្នុងការរៀនផ្ដោតអារម្មណ៍ ចំណាំពណ៌ និងមនុស្ស ក៏ដូចជាសម្របភ្នែកទៅនឹងការផ្លាស់ប្ដូរភ្លាមៗ។ ពិតណាស់ ការមើលឃើញច្បាស់មានសារៈសំខាន់ណាស់ដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារក អ៊ីចឹងហើយ ប៉ាម៉ាក់គួរសង្កេតមើលសញ្ញានៃបញ្ហាភ្នែកទារក ដើម្បីជួយឲ្យកូនទទួលការព្យាបាលទាន់ពេលវេលា។
រោគសញ្ញាដំបូងនៃបញ្ហាភ្នែកលើទារក
- ហៀរទឹកភ្នែកច្រើន
- ក្រហមភ្នែក
- រំញោចទៅនឹងពន្លឺ
- បិទភ្នែកម្ខាង
- ស្រលៀងភ្នែក
- ព្រិលភ្នែក
- ធ្លាក់ភ្នែក
- ប្រស្រីភ្នែកមានទំហំខុសគ្នា
- ទារកមិនលេងវត្ថុផ្សេងៗនៅជុំវិញខ្លួន។
បញ្ហាភ្នែកនៃទារកបណ្តាលមកពីអ្វី?
- បញ្ហាហ្សែន
- ម៉ាក់ញ៉ាំគ្រឿងស្រវឹងច្រើនជ្រុលអំឡុងពេលពពោះ
- ការឆ្លងមេរោគ
- ជំងឺសរសៃឈាមមិនប្រក្រតីលើស្រទាប់រ៉េទីនទារកមិនគ្រប់ខែ
- ភ្នែកធ្លាក់
- ភ្នែកញ័រលើទារក ។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
យើងអាចព្យាបាលបញ្ហាភ្នែកលើទារកដោយវិធីណា?
នៅពេលដែលប៉ាម៉ាក់ឃើញសញ្ញា និងរោគសញ្ញានៃបញ្ហាភ្នែកលើទារក ប៉ាម៉ាក់គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ការព្យាបាលជំហានដំបូង អាចតម្រូវឲ្យទារកប្រើថ្នាំបន្តក់ភ្នែក ចាក់Botox ឬវះកាត់ ក្នុងករណីធ្ងន់ធ្ងរ។ យ៉ាងណាមិញ យើងក៏អាចបញ្ចូលសកម្មភាពមួយចំនួនដែលស័ក្តិសមទៅតាមវ័យ ដើម្បីជួយឲ្យកូនមើលឃើញកាន់តែប្រសើរឡើង។
[embed-health-tool-child-growth-chart]
១. សម្រាប់ទារកអាយុចាប់ពី០ ដល់៤ខែ
- ផ្លាស់ប្ដូរទីតាំងរបស់កូននៅក្នុងគ្រែទារក
- រំកិលវត្ថុចុះឡើងនៅចំពីមុខកូន
២. សម្រាប់ទារកអាយុចាប់ពី៥ខែ ដល់៨ខែ
- ដាក់របស់លេងឲ្យកូនកាន់លេង
- ឲ្យកូនអង្គុយនៅលើឥដ្ឋ ដើម្បីលេង និងស្វែងយល់ពីវត្ថុនៅជុំវិញខ្លួន
៣. សម្រាប់កូនអាយុចាប់ពី៩ខែ ដល់១២ខែ
- ឲ្យកូនមើលសៀវភៅរូបភាព
- ជំរុញដល់ការស្វែងយល់អ្វីថ្មីៗ និងធ្វើចលនា
៤. សម្រាប់កូនអាយុចាប់ពី១ឆ្នាំ ដល់២ឆ្នាំ
- ឲ្យកូនលេងជាមួយនឹងកូនបាល់
- ជំរុញឲ្យកូនលេងផ្គុំរូប
- អានសៀវភៅរឿងដែលមានរូបភាពស្អាត និងច្បាស់។
ចំណុចសំខាន់
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ