ប៉ាម៉ាក់ដឹងអត់ថា ទារកភាគច្រើនមិនអាចមើលឃើញច្បាស់ពីកំណើតឡើយ ហើយអាអូនត្រូវការពេលក្នុងការរៀនផ្ដោតអារម្មណ៍ ចំណាំពណ៌ និងមនុស្ស ក៏ដូចជាសម្របភ្នែកទៅនឹងការផ្លាស់ប្ដូរភ្លាមៗ។ ពិតណាស់ ការមើលឃើញច្បាស់មានសារៈសំខាន់ណាស់ដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារក អ៊ីចឹងហើយ ប៉ាម៉ាក់គួរសង្កេតមើលសញ្ញានៃបញ្ហាភ្នែកទារក ដើម្បីជួយឲ្យកូនទទួលការព្យាបាលទាន់ពេលវេលា។
នៅពេលដែលប៉ាម៉ាក់ឃើញសញ្ញា និងរោគសញ្ញានៃបញ្ហាភ្នែកលើទារក ប៉ាម៉ាក់គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ការព្យាបាលជំហានដំបូង អាចតម្រូវឲ្យទារកប្រើថ្នាំបន្តក់ភ្នែក ចាក់Botox ឬវះកាត់ ក្នុងករណីធ្ងន់ធ្ងរ។ យ៉ាងណាមិញ យើងក៏អាចបញ្ចូលសកម្មភាពមួយចំនួនដែលស័ក្តិសមទៅតាមវ័យ ដើម្បីជួយឲ្យកូនមើលឃើញកាន់តែប្រសើរឡើង។

