backup og meta

ប៉ា​ម៉ាក់​គួរ​ដឹង​! តិចនិក​បង្រៀន​កូនឲ្យមានទម្លាប់ល្អ​ក្នុងការ​ញ៉ាំ​​

ប៉ា​ម៉ាក់​គួរ​ដឹង​! តិចនិក​បង្រៀន​កូនឲ្យមានទម្លាប់ល្អ​ក្នុងការ​ញ៉ាំ​​

ការ​ញ៉ាំ​អាហារ​​ត្រឹមត្រូវ​ ​ពិត​ជា​មាន​សារសំខាន់​ណាស់​​ដើម្បី​ទទួល​បាន​ជីវិត​​ពោរពេញ​ទៅ​ដោយ​សុខភាព​ល្អ។​ ដូច្នេះ​ហើយ​ ​ប៉ា​ម៉ាក់​គួរ​​បង្រៀន​កូន​ឲ្យ​ចេះ​បង្កើត​ទម្លាប់​ល្អ​ៗ​ក្នុង​ការ​ញ៉ាំ​អាហារ​ ​តាំង​តែ​ពួក​គេ​នៅ​វ័យ​ក្មេង​។​ ​ពិត​ណាស់​​ ប្រសិនបើ​ប៉ា​ម៉ាក់​ធ្វេស​ប្រហែស​ចំពោះ​ចំណុច​នេះ​ កូន​អាច​នឹង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ ​ព្រម​ទាំង​អាច​​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​​ដោយ​មិន​ដឹង​ខ្លួន​។​ ​យ៉ាង​ណា​មិញ​ ដើម្បី​ជួយ​បណ្ដុះ​ទម្លាប់​ទម្លាប់ល្អ​ក្នុងការ​ញ៉ាំ​​ដ៏​មាន​តម្លៃ​​​នេះ​ ប៉ា​ម៉ាក់​អាច​សាកល្បង​តិចនិក​ទាំង​៥​នេះ​បាន​។

. ញ៉ាំ​អាហារ​ពេល​ព្រឹក

ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្បូរ​បែប​​ដល់​រាងកាយ​ ក៏​ដូចជា​ជួយ​ដល់​ការ​សម្រក​ និង​គ្រប់គ្រង​ទម្ងន់​ខ្លួន​បាន​យ៉ាង​ល្អ​។​ ដូច​នេះ​ ប៉ា​ម៉ាក់​គួរ​ណែ​នាំ​កូន​កុំ​​ឲ្យ​រំលង​ការ​ញ៉ាំ​​អាហារ​ពេល​ព្រឹក និង​ជ្រើសរើស​អាហារ​ល្អ​ៗ​ដូចជា​បន្លែ ផ្លែ​ឈើ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ និង​ប្រភេទ​គ្រាប់​ធញ្ញជាតិ​។​ ការ​ចាប់ផ្ដើម​ជាមួយ​នឹង​អាហារ​ដែល​មាន​សុខភាព​ល្អ​ និង​ធ្វើ​ឲ្យ​រាងកាយ​របស់​ក្មេង​មាន​ថាមពល​​ពេញ​មួយ​ថ្ងៃ​។

. ញ៉ាំ​ទឹក

​​​​ការ​ផ្ដល់​​ជាតិ​ទឹក​ដល់​រាងកាយ​ ពិត​ជា​មាន​សារសំខាន់​ណាស់​។​ ជាក់​ស្ដែង​ រាងកាយ​របស់​មនុស្ស​យើង​ភាគ​ច្រើន​មាន​​ផ្ទុក​ទៅ​ដោយ​ជាតិ​ទឹក ហើយ​ប្រព័ន្ធ​ទាំង​អស់​នៅ​ក្នុង​រាងកាយ​ គឺ​ត្រូវ​ការ​ទឹក​​ដើម្បី​ដំណើរការ​។​ ​​​ការ​បង្រៀន​កូន​ឲ្យ​​​ដឹង​ពី​តម្លៃ​នៃ​ទឹក គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ឲ្យ​ក្មេង​ទទួល​បាន​​បែបបទ​ជីវិត​ប្រកប​​សុខភាព​ល្អ​។​

. ​ដឹង​ពី​អ្វី​ដែល​ខ្លួន​កំពុង​ញ៉ាំ

ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​​ឲ្យ​​ដឹង​ពី​អ្វី​ដែល​ពួក​គេ​កំពុង​ញ៉ាំ​។​ ការ​ជ្រើសរើស​ញ៉ាំ​តែ​អាហារ​ដែល​​​យើង​​អាច​ដឹង​​ពី​​គ្រឿង​ផ្សំ​បាន​ គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​តាមដាន​អាហារ​​ដ៏​ត្រឹមត្រូវ​។​ កត្តា​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយ​អាហារ​ដែល​មិន​ល្អ​ចំពោះ​រាងកាយ​ ដូចជា​អាហារ​កែច្នៃ​ ស្ករ​ ឬ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​។​ បន្ថែម​ពី​នេះ​ ​អាហារ​ដែល​មាន​សារជាតិ​បំប៉ន​ខ្ពស់​ មាន​ដូចជា​បន្លែ​ ផ្លែឈើ​ សាច់​ដែល​គ្មាន​ខ្លាញ់​ គ្រាប់​ធញ្ញជាតិ​ និង​ខ្លាញ់​សុខភាព​ គឺ​មាន​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​យើង​គួរ​ណែនាំ​កូន​ឲ្យ​ញ៉ាំ​ជា​ប្រចាំ​។​ រី​ឯ​ការ​បែងចែក​អាហារ​​ ក៏​មាន​សារសំខាន់​ដូច​ទៅ​នឹង​ការ​ជ្រើសរើស​អាហារ​ផង​ដែរ​ ហើយ​ការ​ញ៉ាំ​ច្រើន​ជ្រុល​ ទោះ​បី​ជា​អាហារ​​​​សុខភាព​​ក៏​ដោយ​ ក៏​មិន​ល្អ​ចំពោះ​រាងកាយ​នោះ​ដែរ។​

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន នៅទីនេះ

ញាំ២

. ​ជ្រើសរើស​​​អាហារ​ពេល​ញ៉ាំ​​ក្រៅផ្ទះ

​​​ជា​ទូ​ទៅ​ អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​អំបិល​ច្រើន​។​ លើស​ពី​នេះ​ ​អាហារ​​ខាង​ក្រៅ​អាច​​មាន​បរិមាណ​ច្រើន​ជាង​អ្វី​ដែល​រាងកាយ​របស់​យើង​ត្រូវ​ការ​ទៅ​ទៀត​។​ ដូច​នេះ​ហើយ​ ប៉ា​ម៉ាក់​​គួរ​បែងចែក​អាហារ​​ដែល​មាន​បរិមាណ​ច្រើន​ ដើម្បី​បំពេញ​តម្រូវការ​អាហារ​ប្រចាំ​ថ្ងៃ​​របស់​កូន​។ ជា​ពិសេស​ ប៉ា​ម៉ាក់​អាច​សាកសួរ​អំពី​របៀប​ក្នុង​ការ​ចម្អិន​ ក៏​ដូចជា​គ្រឿង​ផ្សំ​ដែល​មាន​នៅ​ក្នុង​អាហារ​។​ ចូរ​ជ្រើសរើស​អាហារ​​ដុត​ អាំង​ ខ្វៃ​ ឬ​ចំហុយ​។​ ​ម្យ៉ាង​វិញ​ទៀត ចូរ​​​ទុក​ដាក់​ទឹក​ជ្រលក់​ដាច់​ដោយ​ឡែក​ ពីព្រោះ​អាហារ​ប្រភេទ​នេះ​ មាន​ជាតិ​កាឡូរី​ខ្ពស់​ណាស់​។

.​ផ្ដោតអារម្មណ៍​​លើ​​ការ​ញ៉ាំ​អាហារ​​​​​​​

ដើម្បី​ឲ្យ​ខួរ​ក្បាល​បញ្ជូន​​សញ្ញា​ទៅ​ពាសពេញ​រាងកាយ​ ថា​យើង​​ញ៉ាំ​ឆ្អែត​ គឺ​ត្រូវការ​រយៈពេល​ប្រមាណ​២០​នាទី​។​ ដូច្នេះ​ហើយ​ ចូរ​ណែនាំ​ឲ្យ​កូន​ទំពា​អាហារ​ឲ្យ​យឺត​ៗ​ និង​ម៉ត់​ល្អ​ ព្រម​ទាំង​​ញ៉ាំ​អាហារ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​កន្លះ​ម៉ោង​។​ កត្តា​នេះ​ មិន​ត្រឹមតែ​អាច​ជួយ​​តាមដាន​អំពី​​អារម្មណ៍​ថា​ឆ្អែត​នោះ​ទេ​ វា​ក៏​មាន​សារសំខាន់​ដល់​ក្រពះ​ពោះវៀន​របស់​យើង​ផង​ដែរ​។

គួរស្វែងយល់បន្ថែមពី៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://hellodoctor.com.ph/parenting/preschooler/nutrition-preschooler/good-eating-habits-kids/#gref

Healthy Eating (for Parents) – https://kidshealth.org/en/parents/habits.html
Healthy eating habits for children – https://www.pregnancybirthbaby.org.au/healthy-eating-habits-for-children
5 Do’s and Don’ts for Raising a Healthy Eater – https://health.clevelandclinic.org/5-dos-and-donts-for-teaching-kids-good-eating-habits/
Shaping positive eating behaviours – https://healthy-kids.com.au/parents/developing-positive-eating-behaviours/

កំណែ​ប្រែបច្ចុប្បន្ន

24/05/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

តិចនិក​ងាយ​ៗ​ ដោះស្រាយ​បញ្ហា​ចាញ់​កូន​យ៉ាង​មាន​ប្រសិទ្ធភាព

កូនតូចមានស្នាមក្រោយដួល ឬមុតអ្វីមួយ អាចបំបាត់បានដោយវិធីសាស្រ្ត ៣ នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម