Milk Fat Globule Membrane ឬហៅកាត់ MFGM ជាសមាសធាតុស្មុគស្មាញត្រូវបានរកឃើញនៅគ្រប់ដំណក់នៃទឹកដោះម្ដាយរួមមានលីពីតជីវសាស្ត្រ និងប្រូតេអ៊ីនជាង ១៥០ និងជួយគាំទ្រទៅដល់ការអភិវឌ្ឍការយល់ដឹងរបស់កូន។ ដោយសារតែបច្ចេកវិទ្យាកាន់តែជឿនលឿន យើងអាចរករូបមន្ត MFGM បាននៅក្នុងទឹកដោះគោម្សៅ អ្វីដែលកាន់តែពិសេសទៀតនោះ បើក្នុងទឹកដោះគោម្សៅមានទាំង MFGM និង DHA ខួរក្បាលកូននឹងអភិវឌ្ឍលឿន មានការយល់ដឹងកាន់តែឆាប់រហ័ស។
ធ្វើការយ៉ាងស៊ីសង្វាក់គ្នារវាង MFGM និង DHA
ឥឡូវនេះ ជាមួយនឹង DHA (ជាសារធាតុចិញ្ចឹមសំខាន់មួយសម្រាប់សុខភាពខួរក្បាល) MFGM និង DHA មិនត្រឹមតែជួយដល់ការលូតលាស់រាងកាយ និងសុខភាពទូទៅប៉ុណ្ណោះទេ វាក៏មានតម្លៃមិនអាចកាត់ថ្លៃបានចំពោះការលូតលាស់ IQ និង EQ របស់កូនផងដែរ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លើសពីនេះទៅទៀត ក្រៅពី MFGM និង DHA បរិយាកាសជុំវិញខ្លួនកូនក៏រួមចំណែកយ៉ាងសំខាន់ទៅលើការលូតលាស់ផ្នែកផ្លូវអារម្មណ៍របស់កូនដែរ។ របៀបដែលខួរក្បាលទទួលព័ត៌មានផ្សេងៗ គឺតាមរយៈអ្វីៗដែលកូនរៀនពីញាណទាំងប្រាំ និងបទពិសោធន៍ពីពិភពលោកខាងក្រៅ។ ការសិក្សាបង្ហាញថា ការភ្ញោចគ្រប់គ្រាន់ ពិសេសនោះគឺអំឡុងពេលកុមារភាពអាចជំរុញសមត្ថភាពនៃការសិក្សា និងការគ្រប់គ្រងអារម្មណ៍ អាចកំណត់មូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យទៅថ្ងៃអនាគត។
អានបន្ថែម៖
- ខ្លាចដង្កូវស៊ីធ្មេញកូន? ការពារបញ្ហាពុកធ្មេញ ជាមួយតិចនិកប៉ុន្មាននេះ
- ក្មេងៗពេលណាបាក់ធ្មេញព្រៃ ហើយដុះធ្មេញស្រុកមកវិញ?
- កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?
- លម្អិតពីជំងឺជ្រាំងអណ្ដាតឧស្សាហ៍កើតលើក្មេងៗ និងវិធីបង្ការ
ក្នុងនោះដែរ យើងអាចជួយដល់ដំណើរការអភិវឌ្ឍខួរក្បាលកូនដោយលើកទឹកចិត្តឲ្យធ្វើសកម្មភាពភ្ញោចខួរក្បាលឲ្យធ្វើការងារដូចជាការអានសៀវភៅ លេងល្បែងផ្គុំរូប ឬមួយគ្រាន់តែនិយាយគ្នាលេងពីនេះពីនោះជាមួយកូនក៏អាចជួយបាន។ មិនតែប៉ុណ្ណោះ ម៉ាក់ប៉ាក៏គួរតែមានរបបអាហារត្រឹមត្រូវឲ្យកូនញ៉ាំជាប្រចាំដូចជាបន្លែ ផ្លែឈើ សាច់គ្រប់មុខ និងគ្រាប់ធញ្ញជាតិ ហើយបើម៉ាក់ៗចង់បន្ថែមទឹកដោះគោឲ្យកូនញ៉ាំ គួរជ្រើសរើសទឹកដោះគោដែលផ្សំឡើងដោយរូបមន្តថ្មី MFGM ដើម្បីធានាថាកូនមានខួរក្បាលឆ្លាតវៃ គិតគូរបានរហ័ស និងមានសុខភាពមាំមួន។
[embed-health-tool-vaccination-tool]