វ័យជំទង់

វ័យ​ជំទង់ - នៅ​តែ​ដំណាក់កាល​សំខាន់​​ក្នុង​ការ​លូតលាស់​ប្រាជ្ញា ស្មារតី ​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ដែល​ទាមទារ​ឲ្យ​ម៉ាក់ប៉ា បន្ត​ការ​យក​ចិត្ត​ទុកដាក់ ​ប្រាស្រ័យ​ទាក់ទង អង្កេត និង​មាន​ដំណោះស្រាយ​លើ​បញ្ហា​មិនប្រក្រតី​ណាមួយ​ដែល​អាច​កើត​ឡើង

ចំណេះដឹងទូទៅ

វ័យជំទង់

បញ្ហាផ្លូវចិត្តកើតលើក្មេងជំទង់ ប៉ាម៉ាក់អាចសង្កេតមើលចំណុចទាំងនេះ

ជា​ធម្មតា ក្មេង​ជំទង់​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​អារម្មណ៍​ជា​ញឹកញាប់​ ប៉ុន្តែ​ករណី​ខ្លះ ក៏​អាច​បង្ហាញ​ពី​សញ្ញា​​នៃ​បញ្ហា​ផ្លូវ​ចិត្ត​ដូច​គ្នា។ ជាក់ស្តែង ជំងឺ​ផ្លូវ​ចិត្ត​ជា​ច្រើន​ប្រភេទ អាច​ព្យាបាល​ជា​សះស្បើយ ប្រសិនបើ​យើង​ធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ។ បើ​កូន​មាន​រោគសញ្ញា​ទាំង​៧​នេះ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ធ្វើ​រោគវិនិច្ឆ័យ ប្រែប្រួល​ដំណេក​ មាន​អារម្មណ៍​ថា​ខុស​ឆ្គង ប្រែប្រួល​ថាមពល ប្រែប្រួល​ការ​ផ្ដោត​អារម្មណ៍ ប្រែប្រួល​ចំណង់​អាហារ ប្រែប្រួល​អារម្មណ៍ មាន​គំនិត​ចង់​សម្លាប់​ខ្លួន។ ក្នុង​ករណី​ដែល​ក្មេង​ជំទង់​​ប្រឈម​នឹង​រោគសញ្ញា​ចំនួន​៥​ ក្នុង​ចំណោម​រោគសញ្ញា​ទាំង​អស់​ជា​រៀង​រាល់​ថ្ងៃ និង​មាន​រយៈពេល​ប្រហែល​២​សប្តាហ៍​ឡើង​ទៅ នោះ​កូន​អាច​នឹង​​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ ។​​​​​ ប្រភេទ​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កើត​លើ​ក្មេង​ជំទង់ ការ​ថប់​បារម្ភ​ទូទៅ៖ ព្រួយ​បារម្ភ​ច្រើន​ជ្រុល​ពី​បញ្ហា​ប្រចាំ​ថ្ងៃ ការ​ភ័យ​ខ្លាច​ក្នុង​សង្គម ៖ គ្មាន​អារម្មណ៍​សុវត្ថិភាព​នៅ​ពេល​ចូលរួម​​នៅ​ក្នុង​សង្គម ជំងឺ​បាក់​ទឹក​ចិត្ត៖ មាន​អារម្មណ៍​កើត​ទុក្ខ ឬ​ថប់​បារម្ភ។ សញ្ញា​ព្រមាន​នៃ​ជំងឺ​ផ្លូវ​ចិត្ត​កើត​ឡើង​លើ​ក្មេង​ជំទង់​ អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា។ ចំពោះ​កុមារ​ភាគ​ច្រើន​ អាច​​ជួប​នឹង​បញ្ហា​ធ្លាក់​ចំណាត់​ថ្នាក់​ ឬ​ប្រែប្រួល​ទម្លាប់​នៅ​ក្នុង​សង្គម​ដូចជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សិក្សា ​ដក​ខ្លួន​ពី​មិត្តភ័ក្ដិ និង​សកម្មភាព​ដែល​ខ្លួន​ធ្លាប់​តែ​ចូលចិត្ត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! រោគសញ្ញា​ជាក់លាក់​នៃ​ការ​ថប់​បារម្ភ​ទូទៅ ​រួម​មាន​៖ មាន​អារម្មណ៍​មិន​ស្ងប់​ល្អ ឆាប់​អស់​កម្លាំង ពិបាក​ផ្ដោត​អារម្មណ៍ ឆាប់​ខឹង​ មាន​អារម្មណ៍​តឹង​សាច់ដុំ ពិបាក​គ្រប់គ្រង​ការ​ព្រួយ​បារម្ភ ពិបាក​ក្នុង​ការ​គេង។ ​​​​រោគសញ្ញា​ជាក់លាក់​នៃ​ការ​ថប់​បារម្ភ​ក្នុង​សង្គម ​រួម​មាន​៖ ថប់​បារម្ភ​នៅ​ពេល​នៅ​ជិត​អ្នក​ដទៃ និង​ពិបាក​ជជែក​នឹង​អ្នក​ឯ​ទៀត ភ័យ​ខ្លាច​ការ​សើច​ចំអក ឬការ​បដិសេធ​ អន្ទះអន្ទែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ព្រឹត្តិការណ៍​សង្គម​ចាប់ផ្តើម ជៀសវាង​កន្លែង​ដែល​​មាន​មនុស្ស​ច្រើន ពិបាក​រាប់អាន​មិត្តភ័ក្ដិ មាន​អាការៈ​ចង្អោរ​នៅ​ពេល​នៅ​ជិត​មនុស្ស​ច្រើន។ [embed-health-tool-child-growth-chart] ​​​រោគសញ្ញា​ជាក់លាក់​នៃ​ការ​​បាក់​ទឹក​ចិត្ត […]

ស្វែងរក វ័យជំទង់

ការលូតលាស់វ័យជំទង់

ក្មេងវ័យជំទង់ចង់សម្រកទម្ងន់ ប៉ាម៉ាក់ត្រូវដឹងចំណុចទាំងនេះ

មនុស្ស​ភាគ​ច្រើន​ជា​ពិសេស​ក្មេង​វ័យ​ជំទង់​តែង​តែ​ចង់​បាន​រាង​កាយ​គួរ​ឲ្យ​ទាក់​ទាញ​ជាមួយ​នឹង​ទម្ងន់​ដែល​ខ្លួន​ចង់​បាន។ វិធី​សម្រក​ទម្ងន់​ដែល​មិន​ត្រឹម​ត្រូវ​អាច​បណ្តាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​មួយ​ចំនួន។ ដូច្នេះ​ការ​បញ្ចុះ​ទម្ងន់​តាម​របៀប​ត្រឹម​ត្រូវ និង​មាន​ទម្លាប់​ល្អ​គឺ​មិន​ត្រូវមើល​រំលង​​​នោះ​ទេ។ ១- តាំងចិត្ត ប៉ាម៉ាក់​ត្រូវ​ជួយ​គាំទ្រ និង​ផ្តល់​ចំណង់​ដល់​កូន​។ ការ​លើស​ទម្ងន់​ពិត​ជា​ធ្វើ​ឲ្យ​ខូច​ខាត​ទាំង​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ដូច្នេះ​ក្នុង​នាម​ជា​ប៉ាម៉ាក់ យើង​គួរ​តែ​ផ្ដល់​ជា​​ជំនួយ និង​យល់​ដឹង​ពី​កូន​។ យើង​ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​រ​ក្នុង​ការ​ជួយ​ដល់​កូន​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​។ ២- ជួយ​កូន​ឲ្យ​មាន​ភាព​ប្រាកដប្រជា ព្យាយាម​ពន្យល់កូន​​ឲ្យ​យល់​ថា​គ្មាន​ភាព​ល្អ​ឥត​ខ្ចោះ​ទេ​សំរាប់​មនុស្ស​ម្នាក់​ៗ។ មនុស្ស​យើង​​គ្រប់​គ្នា​មាន​ទំហំ និង​រូប​រាង​ផ្ទាល់​ខ្លួន ដែល​តម្រូវ​ឲ្យ​ពួក​គេ​មាន​រូប​រាង​ខុស​គ្នា​ពី​អ្នក​ដទៃ។ ក្រៅ​ពី​ភាព​ស្រស់​ស្អាត ការ​សម្រក​ទម្ងន់​គឺ​ធ្វើ​ដើម្បី​ឲ្យ​មាន​សុខ​ភាព​ល្អ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ យើង​​ត្រូវ​នាំ​កូន​​​ធ្វើលំហាត់​ប្រាណ​ ឬ​បើ​អាច​ យើង​នាំកូន​ទៅ​ហាត់​ប្រាណ​ជា​មួយ​នឹង​អ្នក​ឯក​ទេស​ដើម្បី​បាន​រាង​កាយ​ដែល​សម​ស្រប​ទៅ​នឹង​ពួក​គេ។ ៣- ប្រាប់​ឲ្យ​កូន​​សម្រកទម្ងន់​​តាម​សម្រួល យើង​ត្រូវ​ឲ្យ​កូន​យល់​ដឹង​ពី​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដោយ​សារ​របប​អាហារ​មក​​លើ​សុខ​ភាព។ ដោយ​ការ​ពន្យល់​នេះ​ពួក​គេ​នឹង​ដឹង​ថា​ការ​បញ្ចុះ​ទម្ងន់ និង​ថែ​រក្សា​ទម្ងន់ គឺ​ត្រូវ​ធ្វើ​ពេញ​មួយ​ជីវិត មិន​ធ្វើ​ត្រឹម​តែ​មួយ​យប់​នោះ​ទេ តែ​មិន​គិត​លើ​ការ​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​នោះ​ទេ ព្រោះ​ថ្នាំ​សម្រក​ទម្ងន់​អាច​ធ្វើ​ឲ្យ​មាន​ផល​អាក្រក់​ច្រើន​ជាង​ផល​ល្អ។ មាន​តែ​របប​អាហារ​ដែល​ល្អ និង​លំហាត់​ប្រាណ​ប៉ុណ្ណោះ​​ដែល​អាច​មាន​លទ្ធ​ផល​វិជ្ជ​មាន​បាន។ ៤- លើក​ទឹក​ចិត្ត​កូន​​ឲ្យ​​ហាត់​ប្រាណ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ជា​ប្រចាំ​រយៈពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​គឺ​សំខាន់​ចំពោះ​សុខ​ភាព​ក្មេង​ជំទង់។ ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ចូល​រួម​សកម្មភាព​ទាំង​នោះយើង​​ត្រូវ​ចង​ចាំ​ថា៖ - ហាត់​ប្រាណ​ទៅ​តាម​កម្រិត​ដែល​​អាច​ធ្វើ​បាន - ឲ្យ​កូន​​ធ្វើ​សកម្ម​ភាព​ណា​ដែល​ពួក​គេ​ចូល​ចិត្ត កុំ​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គេ​មិន​ចូល​ចិត្ត - ត្រូវ​ធ្វើ​ជា​គំរូ​ដល់​កូន​។ សកម្មភាព​ឪពុក​ម្តាយ​អាច​ជំរុញ​​ដល់​កូន​ៗ​ជា​ខ្លាំង។ ស្វែង​រក​សកម្ម​ភាព​ណា​ដែល​គ្រួសារយើង​​អាច​ចូល​រួម​បាន​ទាំង​អស់​គ្នា។ វា​អាច​ជួយ​លើក​កម្ពស់​ដល់​ការ​ថែ​ទាំ​សុខភាព​ក្នុង​គ្រួ​សារ និង​ទំនាក់​ទំនង​ក្នុង​គ្រួ​សារ។ ៥- រៀប​ចំ​ផែន​ការ​អាហារ​ឲ្យ​កូន​ញ៉ាំ វ័យ​ជំទង់​តែង​តែ​ចូល​ចិត្ត​ញ៉ាំ​​អាហារ​សម្រន់។ ជំនួស​ដោយ​ការ​ញ៉ាំ​អាហារ fast food ប៉ាម៉ាក់​​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​​ញ៉ាំ​អាហារ​សម្រន់​ដូច​ជា៖ - ផ្លែ​ឈើ​ស្រស់​ដូច​ជា ផ្លែ ប៊ឺរី ក្រូច ឬ​ទំពាំង​បាយ​ជូរ - ទឹក​ដោះ​គោ​ជូរ ឬ​នំ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប - ឈីស - ទឹក​ដោះ​គោ​ស្រស់ - […]


សុខភាពផ្លូវចិត្ត

៦ ជំនាញគួរបង្រៀនកូនតាំងពីតូច (វីដេអូ)

ជំនាញ​ផ្សេងៗ​ក្នុង​ជីវិត​គឺ​ជា​មេរៀន​ដ៏​សំខាន់​មួយ​សម្រាប់​ក្មេងៗ​ដើម្បី​ប្រើប្រាស់​ពេញ​មួយ​ជីវិត។ ប៉ុន្តែ​ក្មេងៗ​មួយ​ចំនួន​មិន​បាន​រៀន​ពី​ជំនាញ​ទាំង​នេះ​រហូត​ដល់​ពេល​ពួកគេ​ចូល​រៀន​នៅ​វិទ្យាល័យ។ ជំនាញ​ក្នុង​ជីវិត​ទាំង​នេះ​អាច​បង្រៀន​ដល់​ក្មេងៗ​បាន​តាំង​ពី​គេ​នៅ​តូច។ យក​ល្អ​ប៉ាម៉ាក់​គួរ​បង្រៀន​ជំនាញ​ទាំង​នេះ​ដល់​កូន ទោះ​បី​ពួក​គេ​មិន​​ទាន់​ចូល​រៀន​ក៏​ដោយ​។ ១. ការ​សម្រេច​ចិត្ត ការ​សម្រេច​ចិត្ត​បាន​ល្អ​គឺ​ជា​ជំនាញ​មួយ​ដែល​ក្មេង​គ្រប់​រូប​គួរ​រៀន​តាំង​ពី​នៅ​តូច​។ ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​ដោយ​ឲ្យ​កូន​តូច​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​រឿង​តូចតាច​ដូចជា​ការ​ជ្រើសរើស​រសជាតិ​ការ៉េម​ ពណ៌​សម្លៀក​បំពាក់​​ដែល​​គេ​​ចង់​​ពាក់ ឬ​ជ្រើសរើស​ប្រដាប់​លេង ជាដើម​។ នៅ​ពេល​ដែល​ក្មេង​ឈាន​ទៅ​ដល់​វ័យ​ចូល​រៀន ពួកគេ​អាច​ចាប់ផ្ដើម​ស្វែងយល់​អំពី​រង្វាន់​ដែល​គេ​ទទួល​បាន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​​ល្អ និង​​ផល​វិបាក​ពី​ការ​សម្រេចចិត្ត​មិន​ល្អ​របស់​ពួកគេ។ ២. សុខភាព និង​អនាម័យ ការ​យល់​ដឹង​ពី​សុខភាព និង​អនាម័យ​គឺ​អាច​ចាប់ផ្ដើម​តាំង​ពី​កូន​នៅ​តូច​បាន​។ ប៉ាម៉ាក់​តែង​ប្រាប់​កូន​តូចៗ​ឲ្យ​ងូត​ទឹក​សម្អាត​ខ្លួន ដុស​ធ្មេញ លាង​ដៃ និង​ផ្លាស់​សម្លៀកបំពាក់​ ប៉ុន្តែ​ប៉ាម៉ាក់ទំនង​​មិន​ដែល​ប្រាប់​ពី​មូលហេតុ​ទេ។ ដូចនេះ​ប៉ាម៉ាក់​គួរ​ប្រាប់​កូន​តូច​ពី​មូលហេតុ​ត្រូវ​ថែទាំ​សុខភាព និង​រឿង​ត្រូវ​រក្សា​អនាម័យ ពោល​គឺ​អាច​ប្រាប់​កូន​ថាអ្វីទាំងនេះ​ជា​​ផ្នែក​សំខាន់​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។ ៣. ការ​គ្រប់គ្រង​ពេល​វេលា ប៉ាម៉ាក់​គ្រប់​រូប​ដឹង​ហើយ​ថា​ការ​គ្រប់គ្រង​ពេលវេលា​គឺ​អាច​ជួយ​យើង​បាន​ច្រើន ហើយ​ក្មេង​ក៏​អាច​ចាប់ផ្ដើម​រៀន​ពី​ការ​គ្រប់គ្រង​ពេលវេលាតាំងពី​តូច​ដូច​គ្នា​។ ការ​បង្រៀន​ការ​គ្រប់គ្រង​ពេល​វេលា​ដល់​កូន​មិន​ត្រឹមតែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​បែង​ចែក​ម៉ោង​​ធ្វើ​កិច្ចការ​អ្វីមួយ ឬ​បង្កើត​កាលវិភាគ​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ​ទេ ប៉ុន្តែ​នៅ​អាច​បង្រៀន​ពួកគេ​ឲ្យ​ចេះ​លៃ​ពេលវេលា​ក្នុង​ការ​ធ្វើ​កិច្ចការ​​​ប្រចាំ​​ថ្ងៃ​​តាំង​​ពី​ក្រោក​ពី​គេង​ និង​ការ​ធ្វើការ​ទៀង​ម៉ោង។ ៤. ការ​គ្រប់គ្រង​ថវិកា ប៉ាម៉ាក់​តែង​បង្រៀន​កូន​តូច​ឲ្យ​ចេះ​រាប់​លុយ ឬ​ការ​គិត​លេខ​ធម្មតាៗ​។ ប៉ាម៉ាក់​ក៏​អាច​បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់គ្រង​ថវិកា​ដោយ​បង្រៀន​ពួកគេ​ឲ្យ​សន្សំ និង​ចាយ​ចេះ​គិត​ជាដើម។ ការ​គ្រប់គ្រង​ថវិកា​គឺជា​រឿង​ដែល​ពិបាក​សម្រាប់​មនុស្ស​ពេញ​វ័យ ដូចនេះ​ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​បង្រៀន​កូន​ពី​ការ​ចាយ​លុយ​តាំង​ពី​ក្មេង​ដែល​នេះ​អាច​ជួយ​ពួកគេ​ចេះគ្រប់​គ្រង​ការ​ចំណាយ​នៅ​ពេល​គេ​ធំឡើង​ និង​​ចេះ​រក​លុយ​ដោយ​ខ្លួន​ឯង។ ៥. ការ​សម្អាត​ផ្ទះ ប៉ាម៉ាក់​មួយ​ចំនួន​គិត​ថា​ការ​ធ្វើ​ការងារ​ផ្ទះ​ដោយ​ខ្លួនឯង​អាច​មាន​ភាព​ងាយ​ស្រួល​ជាង ប៉ុន្តែ​តាម​ពិត​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​ក្នុងការ​បង្រៀន​កូន​ឲ្យ​ចេះ​សម្អាត​ផ្ទះ​ដែល​នេះ​ជា​អ្វី​ដែល​ពួកគេ​ត្រូវ​ចេះ​នៅ​ពេល​ពួកគេ​ធំ​ឡើង​ ឬ​មាន​ផ្ទះ​ផ្ទាល់​ខ្លួន។ ជាដំបូងៗ​ប៉ាម៉ាក់​អាច​ចាប់ផ្តើម​បង្រៀន​កូន​ឲ្យ​ចេះ​រៀប​ចំ​គ្រែ​គេង ឬ​រៀបចំ​ប្រដាប់​លេង​របស់​ពួកគេ ជាដើម​។ ៦. ការ​បោក​សម្លៀកបំពាក់ ការ​បង្រៀន​កូន​ឲ្យ​ចេះ​បោក​សម្លៀកបំពាក់ ឬ​រៀបចំ​សម្លៀកបំពាក់​ដែល​បោក​ហើយ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​ពួកគេ​ទេ​ នៅ​អាច​ជួយ​ដល់​ប៉ាម៉ាក់​ផង​ដែរ។ កូន​តូច​អាច​រៀន​បាន​ច្រើន​ពី​ការ​ជួយ​ប៉ាម៉ាក់​បោក​សម្លៀកបំពាក់​​ដូច​ជា​ការ​បែង​ចែក​ពណ៌ និង​​ប្រភេទ​​ជាដើម​។ កូន​​តូច​ដែល​ចូលរៀន​បឋមសិក្សា​ហើយ​អាច​រៀន​ធ្វើ​កិច្ចការ​​នេះ ឬ​​ប្រើប្រាស់​​ម៉ាស៊ីន​​បោក​​គក់។ នៅ​​ពេល​ពួក​គេ​ធំ​​ឡើង ពួក​គេ​​អាច​​​ធ្វើ​​ដោយ​​ខ្លួន​ឯង​​បាន​។


ការលូតលាស់វ័យជំទង់

អ្នកចូលចិត្តញ៉ឹង ឬផ្ទាត់ស្លឹកត្រចៀកកូន ប្រយ័ត្នស្ដាយក្រោយ!

មាន​ម៉ាក់ប៉ា​មួយ​ចំនួន​ចូលចិត្ត​ដាក់​ទណ្ឌកម្ម​កូន​ដោយ​ការ​ញ៉ឹង មួល ផ្ទាត់​ស្លឹក​ត្រចៀក​កូន ដោយ​មិន​ដឹង​ថា​ទង្វើ​បែប​នោះ​គ្រោះថ្នាក់​ចំពោះ​កូន​ខ្លាំង​ណាស់។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​លេង​មួល ញ៉ឹង ផ្ទាត់ ច្បូត​ស្លឹកត្រចៀក នាំ​ឲ្យ​ខ្ទាំ​ ដាច់​សរសៃ​ឈាម​ក្នុង​ស្លឹក​ត្រចៀក រហូតហូរ​កក​ទៅ​ជា​ដុំ​ឈាម ដែល​ទាមទារ​ត្រូវ​ធ្វើការ​វះកាត់។ ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​អំពើ​ហិង្សាវិញ ថរឹតតែគ្រោះថ្នាក់​ដល់​មាន​បញ្ហា​រហូត​ប៉ះពាល់​ការ​ស្ដាប់​របស់​កូន​ទៀត ព្រោះ​បើ​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំង ឬ​ជ្រុល​ខ្លាំង​រហូត​មាន​ចេញ​ឈាមផ្នែក​ខាង​ក្នុង​ក្រដាស់ត្រចៀក។ លោក​បន្ថែម​ទៀត​ថា ការ​វ៉ៃ​កូន​ចំ​ត្រចៀក អាច​បណ្ដាល​ឲ្យ​ដាច់​រហែក​ក្រដាស​ត្រចៀក និង​នាំឲ្យ​ថ្លង់​ក៏​មាន ប៉ុន្តែ​បើ​យើង​គ្រាន់តែ​លេង​មួល ញ៉ឹង ច្បូត​ស្លឹកត្រចៀក មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ តែ​ក៏​មិន​គួរ​លេង​ដែរ ព្រោះ​វា​នាំ​ឲ្យ​ឈឺ​ចាប់ និងហានិភ័យដទៃទៀតនៅពេលក្រោយ។ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បញ្ជាក់​ថា បើ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​គួរ​លេង ឬ​ដាក់​ទណ្ឌកម្ម​ចំពោះ​កូន​ខ្លាំង​ៗ​ពេក​ដែរ ដោយ​បង្វែរ​ជា​ការ​ផ្អាក​ចំណី​ក្រៅ​ដូចជា​ការ៉េម របស់​លេង ឬ​មិន​ឲ្យ​មើល​ទូរទស្សន៍​វិញ​ល្អ​ជាង ការ​ធ្វើ​បាប​ផ្នែក​ណា​មួយ​នៃ​រាងកាយ។ លោក​ក៏​បន្ថែម​ទៀត​ថា បើ​កូន​មាន​បញ្ហា​ត្រចៀក​ណា​មួយ ឆាប់​នាំកូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឯកទេស ព្រោះ​បើ​ទុក​យូរ​អាច​មាន​បញ្ហា​ក្នុង​ការ​ស្ដាប់។


ការលូតលាស់វ័យជំទង់

កូនមិនសូវស្និទ្ធស្នាលនឹងម៉ាក់ប៉ា ទាំងនេះជាតិចនិកបង្កើតទំនាក់ទំនងកាន់តែស្អិតរមួត

វ័យជំទង់ ជាវ័យមួយដែលការគ្រប់គ្រងរបស់ម៉ាក់ប៉ាទៅលើកូនៗ ចាប់ផ្ដើមរំសាយបន្តិចម្ដងៗ ហើយការព្រួយបារម្ភរបស់ម៉ាក់ប៉ាក៏ចាប់ផ្ដើមកើនឡើងដូចគ្នា។ ពេលកូនៗឈានចូលវ័យជំទង់ ពួកគេចាប់ផ្ដើមយល់ពីខ្លួនឯង ចង់កែប្រែ ឬបញ្ចេញមតិរបស់ខ្លួនឲ្យម៉ាក់ប៉ាដឹងឭ ដែលជារឿយៗ កើតជារឿងឈ្លោះប្រកែកគ្នាជាមួយម៉ាក់ប៉ាទៅវិញ។ ដោយសារតែការឈ្លោះប្រកែកនេះហើយ ទើបយើងសង្កេតឃើញថា ក្មេងៗវ័យជំទង់មិនសូវជាចូលចិត្តនៅក្បែរ ឬមានភាពត្រូវរ៉ូវគ្នាជាមួយម៉ាក់ប៉ាទេ។ ដូចនេះ ម៉ាក់ប៉ាមិនគួរបណ្ដោយឲ្យទំនាក់ទំនងគ្រួសារបែកបាក់ព្រោះតែការផ្លាស់ប្ដូរតាមធម្មជាតិរបស់កូនៗទេ តិចនិកប៉ុន្មានខាងក្រោមនេះអាចជួយម៉ាក់ប៉ាយល់ និងបង្កើតជាភាពស្និទ្ធស្នាលជាមួយកូនៗវ័យជំទង់។ ធ្វើធម្មតា៖ ក្មេងៗសម័យនេះ មានភាពឡូយឆាយ ដែលក្មេងៗនិយមប្រើពាក្យ “Cool" របស់គេ ហើយទំនងមិនឆ្លើយតបទៅនឹងភាពម៉ឺងម៉ាត់ លឿនពេកដែរ។ ដូចនេះ យើងមិនគួរធ្វើដូចដឹងរឿងកូនគ្រប់យ៉ាងទេ និងត្រូវធ្វើធម្មតាៗ ចាំស្ដាប់រឿងរ៉ាវដោយចិត្តទូលាយ ពោលគឺមិនដាក់សម្ពាធ ឬអាចនិយាយជាមួយកូនបែប chill chill។ ឌឺ ឬញោះលេងជាមួយកូន៖ ញោះកូនលេងតិចតួច ជាផ្នែកមួយអាចបង្កើតភាពស្និតស្នាលជាមួយកូនៗ។ ការឌឺដងកូន ជាការលេងសើចមួយក្មេងៗវ័យជំទង់ចូលចិត្តលេង ប៉ុន្តែត្រូវប្រាកដថា ពាក្យឌឺដងរបស់យើងទៅកាន់កូន គ្រាន់តែជាការលេងសើចសប្បាយ មិនមែនឌឺដងបំបាក់ទឹកចិត្ត ធ្វើឲ្យកូនអន់ចិត្តទេ។ ដឹងពីសារសំខាន់នៃមិត្តភក្តិ៖ មិត្តភាពជាផ្នែកសំខាន់មួយសម្រាប់ក្មេងៗសម័យនេះ។ កូនៗ និងមិត្តភ័ក្ដិកូនមិនមែននិយាយគ្នាម្ដង/ថ្ងៃទេ គឺពួកគេនិយាយលេងរហូតតាមការផ្ញើសារ ឬប្រព័ន្ធអ៊ីនធើណែត ពីនេះនោះ ឬរឿងនៅក្នុងចិត្តដែលប្រាប់ម៉ាក់ប៉ាមិនបាន។ ដូចនេះ ម៉ាក់ប៉ាគួរចាប់អារម្មណ៍ទៅលើមិត្តភ័ក្ដិរបស់កូនៗ និងយល់ថាមិត្តភាពសំខាន់សម្រាប់ក្មេងៗក្នុងវ័យនេះ។ ធ្វើជាមនុស្សធំ៖ ទោះកូនៗចូលចិត្តឲ្យយើងមានចរិតស្រួល មិនតឹងរឹងក៏ដោយ ម៉ាក់ប៉ាមិនត្រូវស្រួលហួសហេតុទេ។ […]


ការលូតលាស់វ័យជំទង់

ចិញ្ចឹមកូនឲ្យលូតលាស់បានល្អ និងមានអនាគតភ្លឺស្វាងគួររៀប ៤ ចំណុច

ប៉ាម៉ាក់មួយចំនួនលើកឡើងថា ពេលដែលកូនលូតលាស់ដល់វ័យជំទង់ ជាវ័យដែលពិបាកចិញ្ចឹម ព្រោះជាវ័យដែលកូនៗចាប់ផ្ដើមចង់ដឹងថាខ្លួនចង់បានអ្វី ចង់សប្បាយច្រើន ចង់ស្វែងយល់ពីអ្វីដែលកើតឡើងក្នុងពិភពខាងក្រៅ។ ឈានចូលដល់វ័យជំទង់ ក្មេងខ្លះ ច្រើនជ្រើសយកមិត្តភក្ដិសំខាន់ជាងសមាជិកគ្រួសាររបស់ខ្លួន ជាហេតុអាចបណ្ដាលឲ្យដើរផ្លូវខុសក្នុងជីវិតក៏ថាបាន។ ដូចនេះ យើងជាម៉ាក់ប៉ាត្រូវចេះតិចនិកចិញ្ចឹមកូនៗវ័យជំទង់ ដើម្បីដើរផ្លូវល្អ រីករាយ ស្គាល់ពិភពខាងក្រៅ និងចេះគិតគូរពីអនាគត។ ១. ក្លាយជាគំរូល្អ តាំងពីតូចរហូតមកដល់វ័យចេះគិតជ្រៅជ្រះ កូនៗរៀនត្រាប់តាមទង្វើពីមនុស្សជុំវិញខ្លួន ជាពិសេសនោះគឺម៉ាក់ប៉ា។ យើងត្រូវចាំថា សកម្មភាពបង្ហាញច្បាស់ជាងពាក្យសម្ដី។ យើងត្រូវបង្ហាញឲ្យកូនៗពីរបៀបគ្រប់គ្រងស្ថានការណ៍អ្វីមួយតាមបែបវិជ្ជមាន មិនថាភាពសប្បាយ ឬភាពពិបាកទេ និងត្រូវចេះអត់ធន់។ បែបនេះ កូនៗអាចយកគំរូតាមពេលដែលពួកគេលូតលាស់ធំទៅៗ។ ២. បង្ហាញក្ដីស្រឡាញ់ ម៉ាក់ប៉ាត្រូវបង្ហាញក្ដីស្រឡាញ់ឲ្យដូចកាលពីកូនៗនៅតូច ទោះពួកគេលូតលាស់ធំដឹងក្ដីក៏ដោយ ហើយកូនៗក៏ត្រូវការក្ដីស្រឡាញ់ពេញលេញដដែលនេះដូចគ្នា។ ការទទួលបានក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីម៉ាក់ប៉ា អាចជាកម្លាំងចិត្តមួយភាគធំសម្រាប់ពួកគេ ឲ្យមានភាពវិជ្ជមានក្នុងខ្លួន ហើយក៏អាចបញ្ជាក់ថា យើងនឹងឈរនៅក្បែរកូនជានិច្ច។ ៣. បង្រៀនកូនឲ្យចេះអភ័យទោស ការអភ័យទោសជាមេរៀនសំខាន់មួយដែលនាំឲ្យកូនលូតលាស់ដោយភាពរីករាយ មិនមានចិត្តគុំគួន។ តាមការលើកឡើងរបស់វេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រជនជាតិអាមេរិកលោក Martin Seligman ឲ្យដឹងការមិនចេះអភ័យទោស ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបាក់ទឹកចិត្ត និងការថប់បារម្ភ។ លើសពីនេះ ក្មេងដែលចេះអធ្យាស្រ័យ ងាយរកភាពវិជ្ជមាននៅក្នុងជីវិតពេលកាន់តែលូតលាស់ធំទៅ និងមិនមានភាពស្មុគស្មាញច្រើន។ ៤. បង្រៀនកូនយល់ពីភាពសំខាន់នៃសុខភាព ក្នុងវ័យជំទង់ គឺជាពេលដែលត្រូវការលូតលាស់ និងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដូចនេះ យើងត្រូវជំរុញកូនឲ្យយល់ដឹងពីសារៈសំខាន់នៃការមានសុខភាពល្អ និងត្រូវមានរបបរស់នៅប្រកបដោយផាសុកភាព ក្នុងនោះមានការហាត់ប្រាណ […]


សុខភាពផ្លូវចិត្ត

បញ្ឈប់កំហុសទាំងនេះភ្លាម បើមិនចង់ឲ្យកូនៗធុញទ្រាន់នឹងប៉ាម៉ាក់

វ័យជំទង់ គឺជាវ័យដែលត្រូវជួបនឹងការផ្លាស់ប្ដូរច្រើន ទាំងរូបរាងកាយ និងផ្នែកផ្លូវអារម្មណ៍។ នៅវ័យនេះ កូនៗក៏ចាប់ផ្ដើមទទួលសម្ពាធពីការសិក្សា និងការរំពឹងទុកនូវភាពជោគជ័យពីម៉ាក់ប៉ា ដែលជាហេតុធ្វើឲ្យកូនរងសម្ពាធ និងឆាប់ធុញទ្រាន់នឹងរឿងរ៉ាវនៅក្នុងផ្ទះ។ ក្នុងនាមជាឪពុកម្ដាយ យើងច្បាស់ជាចង់បានអ្វីល្អៗ កើតឡើងចំពោះកូន ប៉ុន្តែពេលខ្លះយើងអាចបង្កើតកំហុសមួយចំនួនធ្វើឲ្យកូនធុញ តែយើងមិនចាប់អារម្មណ៍។ ១. ប្រដៅកូនដោយមិនស្ដាប់ហេតុផលឲ្យចប់ ម៉ាក់ប៉ាមួយចំនួន មិនទាន់ស្ដាប់រឿងកូននិយាយចប់ដើម ចប់ចុងផង ចាប់ផ្ដើមទូន្មាន ប្រដៅកូនបាត់ហើយ។ ការធ្វើបែបនេះ បណ្ដាលឲ្យកូនមានអារម្មណ៍ថា ម៉ាក់ប៉ាមិនយល់ចិត្ត ហើយមិនស្ដាប់ហេតុផលច្បាស់លាស់ ជួនកាលពេលរកដំណោះស្រាយរឿងអ្វីមួយកូនសុខចិត្តសួរអ្នកដទៃ មិនព្រមរត់រកម៉ាក់ប៉ាទេ។ ២. ផ្ដល់ការវិនិច្ឆ័យកូនខុសពេល ចំពោះក្មេងៗវ័យជំទង់ ងាយទទួលផលប៉ះពាល់មិនល្អពីការរិះគន់ណាស់។ ភាគច្រើន រាល់មតិដែលយើងបញ្ចេញឲ្យកូនឮ គឺព្រោះតែយើងចង់ឲ្យកូនល្អប៉ុណ្ណោះ តែពេលខ្លះកូនៗអាចគិតខុសពីអ្វីដែលយើងសំដៅលើ ទោះពេលខ្លះ យើងគិតថារឿងតូចតាច តែកូនៗអាចយកវាដាក់ក្នុងចិត្ត ហើយចាំវារហូត។ ៣. មិនខ្វល់ពីសម្តីកូន ក្មេងៗវ័យនេះ ដឹងច្រើនជាងចាស់ៗផង។ ពួកគេចង់ឲ្យយើង យកចិត្តទុកដាក់ និងពិចារណានូវគំនិតដែលគេបញ្ចេញមក ។ ហេតុនេះ យើងមិនគួរបដិសេធ ឭធ្វើហីៗដាក់មតិរបស់កូនទេ។ យកល្អ យើងគួរសួរកូនថែមពីមតិរបស់កូន និងជំរុញពួកគេគិតឲ្យបានវែងឆ្ងាយ និងថ្លឹងថ្លែងពីផលល្អ ផលអាក្រក់របស់ពាក្យសម្តីកូនលើកឡើង។ ៤. ភ្លេចបង្ហាញកូនពីការគោរព កូនវ័យជំទង់ ស្ដាប់បង្គាប់ល្អជាងនៅពេលដែលយើងនិយាយស្រួលបួល និងបង្ហាញការគោរពដល់ពួកគេ។ យើងត្រូវរៀនសង្កេតថា ក្មេងវ័យនេះ យើងកាន់តែនិយាយពិបាកជាមួយ […]


ការលូតលាស់វ័យជំទង់

ប៉ាម៉ាក់ធ្លាប់សង្កេតទេ​ហេតុអ្វីបានជាពេល​ខ្លះកូនយកចិត្តទុកដាក់​រឿងស្លៀកពាក់​ម្លេះ?

ក្មេង​ៗ​តែង​និយម​ផ្លាស់​ប្ដូរ​ស្ទីល​របស់​ពួក​គេ​ជា​ញឹក​ញាប់​ ជួន​កាល​គេ​ចូល​ចិត្ត​បែប​ខ្យូត​ៗ​តែ​ពេល​ខ្លះ​ក៏​ប្ដូរ​ទៅ​ជា​បែប​ស្រគត់​ស្រគំ។ ហេតុ​នេះ​ពួក​គេ​ចូល​ចិត្ដ​សុំ​លុយ​ពី​ប៉ា​ម៉ាក់​ដើម្បី​ទិញ​សម្លៀក​បំពាក់​ថ្មី​ៗ ដែល​វា​ក៏​អាច​ចោទ​ជា​បញ្ហា​រវាង​យើង​​និង​កូន​​ព្រោះ​ថា​កូន​​​អាច​នឹង​ចំណាយ​​លុយ​ច្រើន​លើ​ខោអាវ​​របស់​ពួក​គេ។ តែ​យ៉ាង​ណា​មិញប៉ាម៉ាក់​ក៏​​កុំ​ទាន់​ព្រួយ​បារម្ភ​ តោះ​ទៅ​ស្វែង​យល់​ពី​សារៈ​សំខាន់​នៃ​ម៉ូត​សម្លៀក​បំពាក់​របស់​កូន​ៗ​បន្ដិច​​មើល។  ១– អត្ដសញ្ញាណ ពេល​កូនយើង​កាន់តែ​ចម្រើន​វ័យ​​ ពួក​គេ​តែង​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទទួល​ស្គាល់​ពី​រូប​រាង​ និង​ភាព​ជឿ​ជាក់​របស់​ខ្លួន​​ ហើយ​វា​ជា​រឿង​ធម្មតា​ចំពោះ​ក្មេង​ៗ​​ក្នុង​ការ​ជ្រើស​រើស​ពី​របៀប​តុប​តែង​ខ្លួន​របស់​គេ​ ដើម្បី​បញ្ជាក់​ពី​អត្ដ​ចរិក​ផ្ទាល់​ខ្លួន​​​​ដល់​​មនុស្ស​គ្រប់​គ្នា​បាន​​ឃើញ។ យើង​មិន​ចាំ​បាច់​ភ័យពេក​​​នោះ​ទេ​បើឃើញ​កូន​​ប្លែក​នោះ​។  អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់​ចង់ឲ្យ​កូនអភិវឌ្ឍផ្នែកភាសាលឿន ត្រូវដឹងរឿងទាំងនេះ ប៉ាម៉ាក់មានកូន​អាយុចន្លោះ១-២ ឆ្នាំ គួរដឹង​តិចនិកចិញ្ចឹម​កូន​ទាំងនេះ ប៉ាៗមានកូនប្រុស ហាមធ្វើរឿងទាំងនេះបើមិនចង់ឲ្យកូនខ្លាច ឬអារម្មណ៍មិនល្អ ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ ២–ភាព​ឯករាជ្យ ការ​តុប​តែង​ខ្លួន​គឺ​ជា​មធ្យោយ​បាយ​មួយ​សម្រាប់​ឲ្យ​កូន​​បញ្ជាក់​ពី​ភាព​ជឿជាក់​របស់​ខ្លួន​។ របៀប​តុប​តែង​ខ្លួន​គឺ​ជា​វិធី​មួយ​ដែល​អាច​ឲ្យ​ពួក​គេ​ជ្រើស​រើស​ដោយ​ខ្លួនឯង ស្រប​ពេល​ដែល​ពួក​គេ​មិន​អាច​សម្រេច​ចិត្ដ​ក្នុង​រឿង​កិច្ចការ​សាលា ​ឬ​វិន័យ​ក្នុង​ផ្ទះ​បាន​។ ប៉ាម៉ាក់​​មិន​គួរ​ប្រាប់​កូន​ឲ្យ​ពាក់នេះ ពាក់​នោះ​​តាមគ្រប់ពេល​​ទេ​ ផ្ទុយ​ទៅ​វិញ​គួរ​តែ​ជួយកូន​​ជ្រើស​រើស​អ្វី​ដែល​ស័ក្ដិសម​នឹង​កូន​​វិញ​​ទើប​ល្អ​​។  ៣–ភាព​មានៈ ពេល​ខ្លះ​កូន​យើង​​អាច​ចូល​ចិត្ដ​ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​ ដោយ​សារ​តែ​ពួក​គេ​ចង់​ផ្គើន​ប៉ាម៉ាក់​ មិត្ដ​ភក្ដិ​​ឬ​សង្គម​ក៏​ថា​បាន​។ ៤-របត់សង្គម របត់​សង្គម​គឺ​ជា​មូល​ហេតុ​មួយ​ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​ស្លៀក​ពាក់​របស់​ក្មេង​ៗ។ បើយើង​​គិត​ឲ្យ​ដិត​ដល់​នោះ​នឹង​ដឹង​ថា​ពួក​គេ​ចូល​ចិត្ដ​ស្លៀក​ពាក់​ទៅ​តាម​ម៉ូត​ដែល​សង្គម​កំពុង​ពេញ​និយម។ លើស​ពី​នេះ​ទៀត​ពួក​គេ​និយម​ស្លៀក​ពាក់​តាម​គ្នីគ្នា​ និង​ស័ក្ដិ​​សម​នឹង​ឋានៈ​របស់​ខ្លួន។  ប៉ុន្ដែ​បើ​​​កូនយើង​​ស្លៀក​ពាក់​បែប​សិច​ស៊ី​​ដូច​មិត្ដ​​ភក្ដិ​​របស់​គេ​ខ្លាំង​ នោះជា​ពេល​ដែល​ម៉ាក់​​ប៉ា​ត្រូវចាំ​​ជួយ​កែ​តម្រូវហើយ​។  ៥– បុគ្គលល្បី ជន​ល្បី​ៗ​គឺ​ជា​អ្នក​និយម​ស្លៀក​ពាក់​ដេញ​តាម​សម័យ​ ដែល​ជះ​ឥទ្ធិពល​យ៉ាង​ធំ​លើ​យុវវ័យ។ ពួក​គេ​និយម​ស្លៀក​ពាក់​ទៅ​តាម​តារា​ក្នុង​ចិត្ត​ ​ដើម្បី​ឲ្យ​ដូច​ជា​ពួក​គេ​បេះ​បិត។ តារា​ល្បី​ៗ​ អ្នក​ចម្រៀង​ តារា​វ័យ​ក្មេង​ល្បី​ល្បាញ​និង​អ្នក​បង្ហាញ​ម៉ូត​ឲ្យ​ទស្សនាវដ្តី​​អាច​ធ្វើ​ឲ្យ​កូនយើង​​ចង់​ស្លៀក​ពាក់​ស្អាត​ៗ​ទៅ​តាម​ពួក​គេ​ហើយ​​បើ​កូន​​ចូល​ចិត្ត​តារា​បែប​ក្រុម​ៗ​ នោះ​គេ​នឹង​ប្រហែល​អាច​ស្លៀក​ពាក់​ឲ្យ​ដូច​តារា​ក្នុង​ចិត្ដ​គេ​។ ​ ៦–សម្ពាធពីមិត្តភក្តិ ប្រសិន​បើ​កូនយើង​​មិន​សូវ​ចេះ​តុប​តែង​ខ្លួន​ នោះ​វា​អាច​ធ្វើ​ក្មេង​ដទៃ​សើច​ចំអក​គេ​ព្រោះ​ថា​ក្មេង​ៗ​ជា​ច្រើន​ចូល​ចិត្ដ​ផ្លាស់​ប្ដូរ​ការ​ស្លៀក​ពាក់ ​ដោយ​សារ​តែហេតុនេះ ទើបកូន​យើង​​​មិន​ចង់​ឲ្យ​នរណា​សើច​ចំអក ​និង​មិន​រាប់​រក​ ក៏​កូន​យើង​ត្រូវជ្រើស​រើស​សម្លៀក​បំពាក់​តាម​បែប​ណា​មួយ​ដែរ​។


ការលូតលាស់វ័យជំទង់

ម៉ាក់ៗប៉ាៗជឿអត់ ថាមានកូន​ជួយឲ្យ​អាយុវែង?

បន្ទុក​ក្នុង​ការ​មាន​កូន​គឺ​ខ្លាំង​ណាស់​ ដែល​ឳពុក​ម្តាយ​ជា​ច្រើន​នាក់​បាន​អះ​អាង​ថា​ពួក​គាត់​បាត់​បង់​​អស់​​សេរីភាព មិនដូចកាលនៅលីវ និង​ខ្លះគិតថា​ប្រហែលជា​ធ្វើឲ្យ​ខ្លួន​​មាន​អាយុ​ខ្លីផង​​ ​ដោយ​សារ​តែ​កូន​បង្កបញ្ហា​ច្រើន​​។​ ផ្ទុយ​ទៅ​វិញ​ ការ​សិក្សា​បាន​បង្ហាញ​ថា​អាយុ​កាល​របស់​មនុស្ស​ម្នាក់​ៗតាម​ពិត​ទៅ​ត្រូវ​បាន​បន្លាយ​ឲ្យ​វែង​ដោយ​សារ​តែ​ភាព​ជា​ឳ​ពុក​ម្តាយ​​នោះ​ឯង​។​ ប្រ​ការ​នេះ​​អាច​​នឹង​ស្តាប់​​ទៅ​គួរ​​ឲ្យ​ចង់​​សើច​សម្រាប់​ឳ​ពុក​ម្តាយ​ដែល​បាន​ជួប​ប្រទះ​ និង​ឆ្លង​កាត់រឿង​លំបាកច្រើន​​ ហើយ​នៅ​តែ​ស៊ូ​ទ្រាំ​ទ្រ​នឹង​បន្ទុក​នៃ​ការ​ចិញ្ចឹម​កូន​ទាំងលំបាក​ តែ​ការ​ពិត​នៅតែជាការពិត​​។​ ១- ការ​ស្រាវ​ជ្រាវ និង​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល វេជ្ជបណ្ឌិត​ Karin Modig នៃ​វិទ្យា​សា្ថន​ Karolinska ក្នុង​ប្រទេស​ស៊ុយអែត​បាន​ធ្វើ​ការ​សិក្សា​ដើម្បី​ស្វែង​រក​ចម្លើយ​ទៅ​នឹង​​សំណួរ​​ថា​តើ​​អ្នក​ជា​ឳពុក​ម្តាយ​​ពិត​ជា​​រស់​នៅ​បាន​កាន់​តែ​យូរ​ជាង​​មនុស្ស​នៅ​លីវ​មែន​ទេ​។​ ក្រោយ​ពី​វិភាគ​​មូល​ដ្ឋាន​​ទិន្ន​ន័យ​​នៃ​​ប្រជា​ជន​ស៊ុយ​អែត​​​ហើយ​ ​បាន​រក​ឃើញ​ថា​​​នៅ​ចន្លោះ​​ឆ្នាំ​១៩១១ និង​ឆ្នាំ​ ១៩២៥ បុរស​ដែល​មាន​កូន​អាច​រស់​នៅ​បាន​ពីរ​ឆ្នាំ​យូរ​ជាង​បុរស​ដែល​​គ្មាន​កូន​​។​ ចំណែក​ភាព​ខុស​គ្នា​នៅ​លើ​ស្ត្រី​គឺ​ ១​,៥ ​ឆ្នាំ​។​ ការ​ស្រាវ​ជ្រាវ​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សាស្ត្រា​ចារ្យ​ Esben Agerbo និង​សហ​សេវិក​របស់​គាត់​។​ ពួ​ក​គាត់​សម្លឹង​មើល​ទៅ​ក្នុង​គូ​ស្វាមី​ភរិយា​គ្មាន​កូន​សរុប​ចំនួន​ ២១ ២៧៦ នាក់​ដែល​បាន​ទៅ​​​​គ្លីនិច​​​បង្ក​កំណើត​​សប្ប​និមិត្ត​នៅ​ឆ្នាំ​ ១៩៩៤ និង​នៅ​ត្រឹម​ឆ្នាំ​ ២០០៥ មាន​ស្ត្រី​ ៩៦ នាក់​ និង​បុរស​ ២២០​ នាក់​បាន​ស្លាប់​។ ចេញ​ពី​ការ​ស្រាវ​ជ្រាវ​នេះ​ គេ​​អាច​ធ្វើ​ការ​សន្និដ្ឋាន​ថា​ស្ត្រី​ដែល​គ្មាន​កូន​ទំនង​ឆាប់ស្លាប់ជាងស្រ្តីដែល​មានកូន​​ ហើយ​បុរស​ដែល​គ្មាន​កូនក៏​​ទំនង​ជាឆាប់​​ជាង​ពីរ​ដង​ធៀប​នឹង​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​កូន​។ អត្ថបទពាក់ព័ន្ធ៖ បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? ហេតុផល​ ៥ យ៉ាង បង្កឲ្យ​មានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ​ ​២- ហេតុ​ផល​នៅ​ពីក្រោយ – […]


វ័យជំទង់

វិធីសាស្ត្រអប់រំកូនស្រីកុំ​ឲ្យ​ដើរ​ផ្លូវ​ខុស ជ្រុលខ្លួន​ក្នុង​រឿង​ស្នេហា

រឿង​ចិញ្ចឹម​កូន មិន​មែន​ងាយ​ស្រួល​ទេ ​ជា​ប៉ាម៉ាក់​គេ ទើប​ដឹង​ច្បាស់។ បារម្ភ​គ្រប់​រឿង ចាប់​តាំង​ពី​ដឹង​មាន​ផ្ទៃ​ពោះ រហូត​ដល់​កូន​ធំដឹង​ក្តី កាន់​តែ​បារម្ភ​ខ្លាំង​ទៀត ពិសេស​ប៉ាម៉ាក់​មាន​កូន​ស្រី ខ្លាច​នេះ​ខ្លាច​នោះ បើ​កូន​តាម​គន្លង​មិន​អីទៀត ប៉ុន្តែ​បើ​កូន​ដើរ​ផ្លូវ​ខុស​ ច្បាស់​ជា​វីវរ​ហើយ។ អនាគត​កូន មួយ​ភាគ​ធំ​​ជា​ទំនួល​ខុស​ត្រូវ​របស់​ប៉ាម៉ាក់ បើ​មិន​ចង់​ឲ្យកូនស្រី​ដើរ​ខុស​ផ្លូវ ពិសេស​រឿង​ស្នេហា អាច​ស្វែង​យល់​ចំណុច​ខាង​ក្រោម​សិន។ ១- រក​ឲ្យ​ឃើញ​រឿង​ហេតុ​ ម៉ាក់​ប៉ា​គួរ​មានពេល​វេលា​ស័ក្តិសម​ណា​មួយ និយាយ​ជា​មួយ​កូន ហើយ​ស្ដាប់​រឿង​ក្នុង​ចិត្ដ​របស់​កូន ដោយ​គ្មាន​ការ​រំខាន​ពី​អ្នក​ផ្សេង។ ២- បង្រៀន​កូន​ពី​ទំនាក់​ទំនង​ស្នេហា គួរ​ពន្យល់កូនពី​របៀប​ជ្រើស​រើស​ដៃ​គូ ឲ្យ​ស្គាល់​ទំនាក់​ទំនង​ល្អ ការ​ស្រលាញ់​សម្រាប់​មនុស្ស​ពីរ​នាក់​ ចេះ​គោរព​គ្នាឲ្យ​តម្លៃ​គ្នា និង​ចេះ​ទុក​ពេល​វេលា​ឲ្យ​គ្នាសម្រាប់​គ្រួសារ ឬ​មិត្ដ​ភ័ក្ដិ មិន​មែន​គ្រប់​គ្រងកូន​ស្រី បិទ​សិទ្ធិគ្នាគ្រប់​ពេល​វេលា​​ទេ។ បើ​ដៃ​គូ​សង​ខាង​មិន​ចេះ​គោរព​គ្នា អាច​នឹង​ឈាន​ដល់​ការ​ប្រើ​ហឹង្សា​ញឹក​ញាប់ ស្រលាញ់​លើស​កម្រិត និង​ឈាន​ដល់​ការ​បង្ខំ​ឲ្យ​រួម​ភេទ​ទៀត​ផង ដែល​ទាំង​នេះ គឺ​ជា​សញ្ញា​នៃ​ទំនាក់​ទំនង​ស្នេហា​មិន​ល្អ។ អត្ថបទ​ពាក់ព័ន្ធ៖ ជា​ឪពុកម្ដាយ គួរ​ចែកឲ្យ​ដាច់​​ភាព​ខុស​គ្នា​រវាង​ក្មេង​ជំទង់ ​និង​ជិតជំទង់ កូន​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់​មិន​ដឹង​ធ្វើ​ម៉េច អាន​អត្ថបទ​នេះ​សិន ៣- លើក​ទឹក​ចិត្ដ​កូនៗ ប៉ាម៉ាក់អាច​ព្យាយាម​ជួយ​កូនស្រី ដោយ​សាក​សួរ​ពី​អារម្មណ៍​នាង​កំពុង​មាន លើក​ទឹក​ចិត្ដ​ដល់​កូន ព្រោះ​កូនគួរ​ទទួល​បាន​ការ​ស្រលាញ់​ដ៏​កក​ក្តៅ​មួយ។ គ្មាន​មូលហេតុ​ណា ត្រូវ​ឲ្យ​កូន​រង​គ្រោះ​​នោះ​ទេ ប៉ុន្ដែ​ករណី នាង​មិន​ចង់​និយាយ​ពី​រឿង​នេះ ប៉ាម៉ាក់​ក៏​មិន​គួរ​បង្ខំ​កូន​ដែរ គួរ​រង់​ចាំ​រហូត​ដល់​នាង​អាច​ធ្វើ​ចិត្ដ​បាន។ ៤- បង្រៀន​នាងឲ្យ​យល់​ពី​ទំនាក់​ទំនង​មិន​ល្អ ត្រូវ​ប្រាកដ​ថា កូន​យល់​ច្បាស់​ពី​ផល​វិបាក​ដោយ​សារ​ទំនាក់​ទំនង​មិន​ល្អ ដែល​អាច​បណ្ដាល​ឲ្យ​នាង​ឆ្លង​ជំងឺ​កាមរោគ ថ្លោះ​ធ្លោយ​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ដឹង​ខ្លួន ធ្លាក់​ខ្លួន​ញៀន​ថ្នាំ និង​រង​គ្រោះទាំង​ផ្លូវ​កាយ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស