ក្មេងៗចូលចិត្តញុំាអាហារមានជាតិផ្អែមៗដូចជា ស្ករគ្រាប់ ដូណាត់ ទឹកក្រូចជាដើមណាស់ព្រោះពួកគេគិតថាឆ្ងាញ់ ប៉ុន្តែតាមការសិក្សាបានឱ្យដឹងថា អាហារទាំងនេះអាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀនក្មេងនៅពេលធំឡើងទៀតផង។ តើអាហារទាំងនេះប៉ះពាល់ដល់សុខភាពក្រពះពោះវៀនក្មេងបែបណាខ្លះ? ហើយម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីស្តារសុខភាពប្រព័ន្ធរំលាយអាហារកូនឱ្យល្អឡើងវិញ?
ការញុំាជាតិស្ករកែច្នៃច្រើនដែលមានក្នុងអាហារដូចជា ស្ករសម្លី នំខេក បង្អែម ភេជ្ជៈផ្អែមៗ និងការ៉េមជាដើម អាចធ្វើឱ្យបាត់បង់តុល្យភាពបាក់តេរីល្អៗនៅក្នុងពោះវៀន ព្រោះជាតិស្ករជំរុញឱ្យបាក់តេរីអាក្រក់នៅក្នុងពោះវៀនលូតលាស់ និងកើនឡើង។
តាមការសិក្សារបស់សាកលវិទ្យាល័យ California-Riverside បានឱ្យដឹងថា ការញ៉ាំជាតិផ្អែមច្រើនពីក្មេងអាចផ្លាស់ប្តូរតុល្យភាពបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀនកូនជាអចិន្ត្រៃយ៍ ព្រោះបាក់តេរីក្នុងពោះវៀនក្មេងដុះលូតលាស់ពេញលេញនៅពេលកុមារអាយុ ៥ ឆ្នាំ។
ម្យ៉ាងទៀតការញុំាជាតិស្ករច្រើនបង្កឱ្យមានការរលាកក្នុងខ្លួន និងក្នុងពោះវៀន ហើយយូរៗទៅកូននឹងមានជំងឺអូតូអ៊ីម្ញូន (ជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯង) ដែលបង្កឱ្យមានបញ្ហាស្បែក ឬអាលែកហ្ស៊ី។
[embed-health-tool-due-date]
១. ផលប៉ះពាល់នៃការកើនឡើងបាក់តេរីអាក្រក់ក្នុងពោះវៀនកូន
ក្រពះពោះវៀនមានសុខភាពល្អគឺមានតុល្យភាពរវាងបាក់តេរីល្អ (៨០%) និងអាក្រក់នៅក្នុងពោះវៀន (២០%)។ ការកើនឡើងនៃបាក់តេរីអាក្រក់ក្នុងពោះវៀនបង្កឱ្យកូន៖
– ខ្វះសារធាតុចិញ្ចឹម៖ ខ្វះបាក់តេរីល្អៗដើម្បីបំបែក និងស្រូបយកសារធាតុចិញ្ចឹមពីចំណី អាហារទៅចិញ្ចឹមរាងកាយ
– ងាយឈឺ៖ ប្រព័ន្ធភាពសុំាកូនចុះខ្សោយ ព្រោះកង្វះបាក់តេរីល្អៗដើម្បីប្រយុទ្ធប្រឆាំងនឹងបាក់តេរី ឬវីរុសអាក្រក់ពីខាងក្រៅ
– មានសុខភាពផ្លូវចិត្តមិនល្អ៖ ពេលបាក់តេរីល្អៗក្នុងពោះវៀនថយចុះ ការផលិតអ័រម៉ូន serotonin (អ័រម៉ូនធ្វើឱ្យអារម្មណ៍ល្អ) ក៏ថយចុះដែលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល
– ទល់លាមក៖ ខ្វះបាក់តេរីល្អៗក្នុងការជួយពោះវៀនបញ្ចេញកាកសំណល់អាហារពីរាងកាយ
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. តិចនិចស្តារសុខភាពក្រពះពោះវៀនកូន
ម៉ាក់ប៉ាអាចស្តារសុខភាពក្រពះពោះវៀនកូនតាមរយៈការបង្កើនបាក់តេរីល្អៗក្នុងពោះវៀនកូនដោយឱ្យកូន៖
– កាត់បន្ថយការញុំាអាហារមានជាតិផ្អែម
– ញុំាអាហារសម្បូរបាក់តេរីល្អៗ (Probiotics) ដូចជា ទឹកដោះគោជូរ គីមឈី ជ្រក់។ល។ ដើម្បីបង្កើនបាក់តេរីល្អៗនៅក្នុងពោះរៀន
– ញុំាបន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើនព្រោះសម្បូរជាតិសរសៃ (Prebiotics) ដើម្បីជំនួយដល់ការលូតលាស់បាក់តេរីល្អៗនៅក្នុងពោះរៀន
ដើម្បីស្តារ និងថែទាំសុខភាពក្រពះពោះវៀនកូន ម៉ាក់ប៉ាក៏អាចជ្រើសរើសឱ្យកូនញុំាទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាងបាក់តេរីល្អៗ (Probiotics) ជាមួយនឹងអាហារជំនួយបាក់តេរីល្អៗ (Prebiotics) បានដែរ។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
ចំណុចសំខាន់
- ជំរុញការលូតលាស់បាក់តេរីអាក្រក់នៅក្នុងពោះវៀន
- ផ្លាស់ប្តូរតុល្យភាពបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀនកូនជាអចិន្ត្រៃយ៍
- បង្កឱ្យក្មេងមានការរលាកក្នុងពោះវៀន និងមានជំងឺអូតូអ៊ីម្ញូន
- ខ្វះសារធាតុចិញ្ចឹម
- ងាយឈឺ
- មានសុខភាពផ្លូវចិត្តមិនល្អ
- ទល់លាមក
- កាត់បន្ថយការញុំាអាហារមានជាតិផ្អែម
- ញុំាអាហារសម្បូរបាក់តេរីល្អៗ (Probiotics)
- ញុំាអាហារសម្បូរជាតិសរសៃ (Prebiotics)
- ឬឱ្យកូនញុំាទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS (Probiotics + Prebiotics)