backup og meta

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។ ប្រព័ន្ធរំលាយអាហារយើង​មិនអាច​បំបែក​និងរំលាយសារធាតុ Gluten បានទាំងស្រុងទេ។ កុមារភាគច្រើនអាចទប់ទល់នឹងសារធាតុ gluten ដែលមិន​អាច​រំលាយ​បានដោយគ្មានបញ្ហា ប៉ុន្តែចំពោះកុមារមួយចំនួន សារធាតុ Gluten អាចបង្កឱ្យមានបញ្ហា​សុខភាពច្រើនយ៉ាង។

សារធាតុ Gluten មាននៅក្នុងអាហារដូចជានំបុ័ង នំខេក ដូណាត់ នំផាយ ភីសា បឺហ្គឺរ ផាស្តា ខូឃឺ និង​នំស្រួយជាដើម។ សារធាតុ Gluten ក្នុងស្រូវសាលី ជួយឱ្យម្សៅធ្វើនំស្អិតខាំជាប់គ្នាល្អ មានសភាពយឺត និងធ្វើឱ្យនំ ឬផាស្តាទន់ឆ្ងាញ់។

កុមារគួរចៀសវាងអាហារមានផ្ទុកសារធាតុ Gluten ឬស្រូវសាលី​បើ​មាន​បញ្ហា​សុខភាព​ទាំងនេះ

១. មានជំងឺ Celiac

ជំងឺ Celiac ជាជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯងដែលបណ្តាលមកពីកត្តាហ្សែន។ នៅពេលកុមារ​មាន​ជំងឺ Celiac ញុំាអាហារមានសារធាតុ Gluten នឹងបង្កឱ្យមានប្រតិកម្មនៅក្នុងពោះវៀនតូច ហើយ​បណ្តាល​ឱ្យកុមារ រាកឬទល់លាមក។ យូរៗទៅ ស្រទាប់ពោះវៀនតូចរបស់កុមារនឹង​ខូច ហើយ​លែង​អាច​ស្រូបយកសារធាតុចិញ្ចឹមបានទៀតដែលបណ្តាលឱ្យកុមារ​ស្រកគីឡូ គ្មានកម្លាំងនិងស្លេកស្លាំង ហើយអាចបណ្តាលឱ្យកើតមហារីក​ពោះវៀនតូចទៀតផង។

២. ប្រតិកម្មនឹងសារធាតុ Gluten

នៅពេលកុមារមានប្រតិកម្មនឹងសារធាតុ Gluten ញុំាំអាហារមានផ្ទុកសារធាតុនេះ កុមារអាចនឹងឈឺពោះ ហើមពោះ រាក ទល់លាមក ឈឺក្បាល ឡើងកន្ទួលរមាស់ អស់កម្លាំង ពិបាកផ្ចង់អារម្មណ៍ ឈឺសាច់ដុំ ឈឺសន្លាក់ តឹងច្រមុះ ពិបាកដកដង្ហើម កើតហឺត មួម៉ៅនិងបាក់ទឹកចិត្តជាដើម។

ប្រតិកម្មនឹងសារធាតុ Gluten

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. មានបញ្ហាជ្រាបពោះវៀន

ប្រព័ន្ធរំលាយអាហារមិនអាចរំលាយសារធាតុ Gluten បានទេ ហើយ​ភាគ​ល្អិត Gluten នឹងធ្វើ​ដំណើរ​ទៅ​កាន់ពោះវៀនតូច។ នៅពេលកុមារមានបញ្ហាជា្របពោះវៀន ជញ្ជាំង​ពោះវៀនកុមាររលាក ហើយ​បណ្តាល​ឱ្យជាតិ​ពុល បាក់តេរី វីរុស និង​​ភាគ​ល្អិត​អាហារ​រួមទាំងសារធាតុ Glutenដែល​មិន​ទាន់​រំលាយ​​ជ្រាបចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ នៅពេលប្រព័ន្ធ​ភាពសុំា​ប្រទះឃើញ ប្រព័ន្ធភាពសុំា​ក៏វាយ​ប្រហារ ហើយបង្កឱ្យកុមារ​មាន​ការ​រលាកក្នុងខ្លួន មាន​បញ្ហាអាលែកហ្ស៊ីនិងមានបញ្ហាស្បែក​ដូចជា​កើតត្រអក​ឬរលាកស្បែករុំារ៉ៃ Psoriasis ជាដើម។

[embed-health-tool-vaccination-tool]

បើកុមារញុំាំអាហារមានសារធាតុ Gluten ហើយមានអាការៈមិនស្រួលខ្លួនដូចបានរៀបរាប់ខាងដើម ម៉ាក់ប៉ា​គួរចៀសវាងឱ្យកូនញុំាំអាហារ​ទំាង​ឡាយ​​ណាដែលមានជាតិស្រូវសាលី ហើយគួរឱ្យកូនញុំា​អាហារ​ស្រស់ៗដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សណ្តែក ឬយ៉ាអួរជំនួសវិញ។

បើកូននៅញុំាទឹកដោះគោម្សៅ ម៉ាក់ប៉ាអាចឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែល​ជា​ការ​សំយោគ​បញ្ចូល​គ្នា​រវាង​ Prebiotics និង Probiotics ដើម្បីជួយ​ឲ្យ​ក្រពះពោះវៀន​កូន​មាន​សុខភាព​ល្អ កាត់បន្ថយបញ្ហាជ្រាបពោះវៀន បញ្ហាអាលែកហ្ស៊ី​ ជំងឺសើស្បែក និងជួយឱ្យកូន​មាន​ប្រព័ន្ធ​ភាពសុំារឹងមាំ។​​

អត្ថបទគួរអាន៖

ចំណុចសំខាន់

– សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។
– កុមារមានបញ្ហាដូចខាងក្រោមគួរចៀសវាងអាហារដែលមានសារធាតុ Gluten៖
  • មានជំងឺ Celiac
  • ប្រតិកម្មនឹងសារធាតុ Gluten
  • មានបញ្ហាជ្រាបពោះវៀន

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Is Gluten and What Does It Do?
https://www.hopkinsmedicine.org/health/wellness-and-prevention/what-is-gluten-and-what-does-it-do

Gluten Digestive Issues Explained
https://www.summahealth.org/flourish/entries/2021/03/gluten-digestive-issues-explained

What Is Gluten?
https://www.beyondceliac.org/gluten-free-diet/what-is-gluten/

Gluten-free diet
https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/gluten-free-diet/art-20048530

Go With Your Gut: 4 Facts About Gluten Intolerance
https://www.nm.org/healthbeat/healthy-tips/nutrition/go-with-your-gut-4-facts-about-gluten-intolerance

What Causes Leaky Gut – Going Beyond Gluten
https://www.glutenfreesociety.org/what-causes-leaky-gut-going-beyond-gluten/

Celiac disease
https://www.mayoclinic.org/diseases-conditions/celiac-disease/symptoms-causes/syc-20352220

កំណែ​ប្រែបច្ចុប្បន្ន

30/11/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កូនញុំាជាតិផ្អែមច្រើន អាចប៉ះពាល់សុខភាពក្រពះពោះវៀនពេលធំឡើង

គន្លឹះ ៤ យ៉ាង ថែទាំសុខភាពក្រពះពោះវៀនកូនឱ្យល្អ ប៉ាម៉ាក់មិនគួររំលង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 30, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម