ការមានសុខភាពផ្លូវចិត្តល្អមិនត្រឹមតែជួយឱ្យកុមារអភិវឌ្ឍខួរក្បាលបានល្អ មានគំនិតសុទ្ធិដ្ឋិនិយម និងអាចប្រាស្រ័យទាក់ទងជាមួយអ្នកនៅជុំវិញបានល្អទេ ថែមទាំងជួយឱ្យក្មេងមានសុខភាពល្អទៀតផង។ តើកត្តាអ្វីខ្លះអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារ? ហើយរបបអាហារអ្វីខ្លះអាចជួយកាត់បន្ថយភាពតានតឹងរបស់កូនៗបាន?
ក្នុងជីរភាពរស់នៅប្រចាំថ្ងៃមានរឿងសាមញ្ញជាច្រើនដែលអាចធ្វើឱ្យកុមារមានភាពតានតឹង ប៉ុន្តែបើកុមារជួបភាពតានតឹងខ្លាំងក្នុងរយៈពេលយូរ និងមិនបានរំសាយចេញ ឬបំបាត់ សុខភាពផ្លូវចិត្តកុមារនឹងមានភាពប៉ះពាល់ដែលធ្វើឱ្យក្មេងធុញធប់ ល្វើយ គេងមិនលក់ យល់សប្តអាក្រក់ គេងសង្កៀតធ្មេញ មិនឃ្លានអាហារ មួម៉ៅ ច្របូកច្របល់ ឬបាក់ទឹកចិត្តជាដើម៖
១. អាយុ ០ ខែដល់ ១ ខួប
ចាប់តាំងពីកើតអ្វីទារកត្រូវការមុនគេគឺការចម្អែតក្រពះដោយបំបៅទឹកដោះ ឬទឹកដោះគោម្សៅ និងភាពកក់ក្តៅដោយត្រូវការសម្លៀកបំពាក់ និងការថ្នាក់ថ្នមពីម៉ាក់ប៉ា។ បើតម្រូវការទារកមិនត្រូវបានបំពេញទាន់ពេល ខួរក្បាលទារកនឹងបញ្ចេញអ័រម៉ូនស្រេ្តសដែលធ្វើឱ្យទារកមានភាពតានតឹង មិនសប្បាសចិត្ត រួចក៏យំ។ ឧទាហរណ៍ បើម៉ាក់ៗមិនបានបំបៅទារកទៀងពេល ទារកនឹងយំដោយសារឃ្លាន។
២. អាយុ ១ ខួបដល់ ៣ ខួប
ទារកអាចមានភាពតានតឹងដោយសារជួប ឬត្រូវរៀនអ្វីថ្មីៗដូចជា រៀនដើរ ប្រើកន្ថោរ ស្លៀកពាក់ មានប្អូនម្នាក់ទៀត ម៉ាក់ប៉ាទៅធ្វើការបាត់មិនសូវរវល់ជាមួយ ឬរលាកគូទជាដើម។
[embed-health-tool-due-date]
៣. អាយុ ៣ ខួបដល់ ៥ ខួប
ជាពេលដែលត្រូវរៀនធ្វើអ្វីៗជាច្រើនដូចជារៀននិយាយ ត្រូវចូលសាលាមតេ្តយ្យ ត្រូវជួបមជ្ឈដ្ឋានខាងក្រៅ ត្រូវបងប្អូន ឬមិត្តភ័ក្តធ្វើបាប ឬអត់លេងជាមួយ ប៉ាម៉ាក់ឈ្លោះប្រកែកគ្នា ត្រូវធ្វើកិច្ចការសាលា ឬប្រឡង ត្រូវម៉ាក់ប៉ាបន្ទោសជាដើមដែលអាចធ្វើឱ្យក្មេងមានភាពតានតឹង។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
តើរបបអាហារអ្វីខ្លះអាចជួយឱ្យកូនបាត់ភាពតានតឹង?
– អាហារជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យកុមារមានអារម្មណ៍ល្អរួមមានអាហារសម្បូរ៖
- អាហារសម្បូរអូមេហ្កា ៣ (EPA និង DHA)៖ ត្រីសាល់ម៉ុន ធូណា ប្រេងអូលីវ។ល។
- វីតាមីន B៖ សាច់គោ សាច់មាន់ ស៊ុត។ល។
- ម៉ាញ៉េស្យូម៖ ផ្លែបឺរ ចេក សូកូឡាខ្មៅ។ល។
- ស័ង្កសី៖ គ្រាប់ស្វាយចន្ទី ថ្លើម សាច់គោ ស៊ុតលឿង។ល។
– អាហារជំនួយសុខភាពពោះវៀនរួមមានអាហារសម្បូរ៖
- បាក់តេរីល្អ (Probiotics)៖ ទឹកដោះគោជូរ គីមឈី ជ្រក់។ល។ អាចជួយរក្សាតុល្យភាពបាក់តេរីល្អនៅក្នុងពោះរៀន និងជួយឱ្យពោះរៀនកូនមានសុខភាពល្អ
- ព្រីបាយអូទិក (Prebiotics)៖ សណ្តែក បន្លែ គ្រាប់ធញ្ញជាតិ។ល។ ដែលសម្បូរជាតិសរសៃ និងជាអាហារជួយឱ្យបាក់តេរីល្អក្នុងពោះរៀនលូតលាស់
តាមការសិក្សាបានឱ្យដឹងថា សុខភាពក្រពះពោះវៀនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយសុខភាពខួរក្បាល ដោយសារប្រព័ន្ធទាំងពីរនេះប្រើប្រព័ន្ធប្រសាទ vagus រួមតែមួយ និងប្រើអ័រម៉ូនបញ្ជាតែមួយ។ ពេលពោះវៀនមានសុខភាពល្អ ពោះវៀននឹងបញ្ចេញអ័រម៉ូនដែលធ្វើឱ្យកុមារមានអារម្មណ៍ល្អ ដូច្នេះភាពតានតឹងរបស់កូនក៏បាត់ដែរ ។
ដើម្បីភាពងាយស្រួល ម៉ាក់ប៉ាក៏អាចឱ្យកូនញុំាទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាងបាក់តេរីល្អ (Probiotics) ជាមួយនឹងអាហារជំនួយបាក់តេរីល្អ (Prebiotics) ដើម្បីឱ្យកូនមានសុខភាពពោះវៀនល្អ និងជួយឱ្យកូនមានអារម្មណ៍ល្អដែលជួយឱ្យខួរក្បាលអភិវឌ្ឍល្អ។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
ចំណុចសំខាន់
– អាហារជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យកុមារមានអារម្មណ៍ល្អរួមមានអាហារសម្បូរ៖
- អូមេហ្កា ៣
- វីតាមីន B
- ម៉ាញ៉េស្យូម
- ស័ង្កសី
- បាក់តេរីល្អ (Probiotics)
- ព្រីបាយអូទិក (Prebiotics)
- ទឹកដោះគោម្សៅដែលមានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាងបាក់តេរីល្អ (Probiotic) ជាមួយនឹងអាហារជំនួយបាក់តេរីល្អ (Prebiotics)