backup og meta

ចង់​ឲ្យ​កូន​ចេះ​ទទួល​ខុស​ត្រូវខ្ពស់ គួរចាប់​ផ្តើម​ពី​ចំណុច​ទាំង​នេះ​

ចង់​ឲ្យ​កូន​ចេះ​ទទួល​ខុស​ត្រូវខ្ពស់ គួរចាប់​ផ្តើម​ពី​ចំណុច​ទាំង​នេះ​

លើ​លោក ​គ្មាន​ប៉ា​ម៉ាក់​ណា​មិន​ចង់​ឲ្យ​កូន​ល្អ​ទេ ប៉ុន្តែ​ជួន​កាល​កូន​អាច​ប្រកប​តាម​គន្លង​ធម៌ មិន​តាម​គន្លង ពិសេស​ធំ​ឡើង​មិន​ចុះ​ចំណោម​គេ​ក្នុង​សង្គម កាន់​តែ​គួរ​ឲ្យ​ប៉ាម៉ាក់​បារម្ភ​ខ្លាំង​ទៀត។ ចង់​ឲ្យ​កូន​ប្រកប​ដោយ​គន្លង​ធម៌ ស្ដាប់​ការ​ទូន្មាន ដើរ​ត្រង់​ផ្លូវ និង មាន​ទំនួល​ខុស​ត្រូវ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​មួយ​ចំនួន​ប៉ាម៉ាក់​អាច​យក​អនុវត្ត​បាន។

១- ឲ្យតម្លៃលើការទទួលខុសត្រូវ

ទំនួល​ខុស​ត្រូវ​មិន​ត្រឹម​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណឹង​​ទេ មាន​កត្តា​សំខាន់​ច្រើន​ទៀត​ដើម្បី​បំពេញ​​ន័យ​ ដូចជា ឲ្យ​អ្នក​ដទៃ​អាច​ពឹងពាក់​បាន​ពេល​មាន​បញ្ហា គោរព​ពាក្យ​សន្យា ប្ដេជ្ញា​និង​តស៊ូ​ចំពោះ​ទង្វើ​ខ្លួន ទទួល​យក​ការ​សរសើរ ចេះ​ទទួល​ស្គាល់​កំហុស​ខ្លួន ផ្ដល់​ប្រយោជន៍​ដល់​គ្រួសារ​និង​សង្គម។ ទំនួល​ខុស​ត្រូវ​ជា​គន្លឹះ​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​ការងារ ជា​មូលហេតុ​ប៉ាម៉ាក់​ទាំង​អស់​ត្រូវ​បង្រៀន​កូន​​ឲ្យ​យល់​ពី​រឿង​នេះ។

២- វិធីបង្រៀនកូនពីទំនួលខុសត្រូវ

– ផ្តើមពីកូននៅតូច៖ កុំ​ចាំ​ទាល់​តែ​ធំ​ទើប​បង្រៀន ត្រូវ​ឲ្យ​កូនៗ​ស្គាល់​អ្វី​ជា​ការ​ទទួល​ខុស​ត្រូវ​នៅ​ពេល​អូនៗ​ចេះ​ដើរ​ភ្លាម។ បើ​កាល​នៅ​តូច​កូន​​មិន​ដឹង​ពី​រឿង​នេះ​សោះ ដល់​ពេល​ធំ​ឡើង​​ប្រាកដ​ជា​ពិបាក​បង្រៀន​ថែម​មួយ​កម្រិត​ទៀត។

– បង្រៀនកូនឲ្យចេះជួយការងារ៖ កុំ​ទម្រើស​កូន​មិន​ឲ្យ​ធ្វើ​ការងារ​ផ្ទះ​អី គួរ​ហៅ​កូនៗ​ជួយ​អ្វី​អាច​ធ្វើ​បាន ​ទោះ​បី​ជាយឺត​ ឬ​រលាក់រលែក​ក៏​ដោយ។ ប៉ាម៉ាក់គួរ​ចំណាយ​ពេល​ជាមួយ​កូន​ៗ​​ឲ្យ​គេ​យក​ពេល​វេលា​ទាំង​នោះ​ធ្វើ​ជា​មេរៀន​បង្រៀន​ទៅ​ថ្ងៃ​មុខ។

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៣- បង្ហាញរបៀបធ្វើការងារ

អ្វី​ត្រូវ​ធ្វើ​ជំហាន​ដំបូង ​ប្រាប់​របៀប​ធ្វើអ្វី​មួយ​ទៅ​កូន​ជាមុន​សិន។ បើ​កូនៗ​ចង់​បាន​អី​ញ៉ាំ (ផ្លែឈើ) យើង​ត្រូវ​ប្រាប់​ពី​កន្លែង​ទុក​ដាក់​ ​និង​របៀប​លាង​សម្អាត​មុន​ញ៉ាំ។ បើ​ឃើញ​កូន​បោះ​ខោ​អាវ​ប្រឡាក់​ចោល​លើ​ឥដ្ឋ ​ត្រូវ​ប្រាប់​ឲ្យ​ចេះ​យក​ទៅ​ដាក់​នៅ​កន្លែង​បោក​ត្រឹមត្រូវ ពិសេស​ដាក់​ការងារ​ឲ្យ​ត្រូវ​នឹង​អាយុ​របស់​កូន​ឲ្យ​រៀន​ធ្វើ​បន្តិច​ម្តងៗ។

៤- សរសើរកូន

ក្មេងតូចៗតែងចូលចិត្តចង់ធ្វើកិច្ចការជាមួយប៉ាម៉ាក់ ឬបងៗ ប៉ុន្តែតែងចាត់ទុកការងារប្រៀបដូចជាល្បែងកម្សាន្ត តែកុំហាមពួកគេអី ត្រូវរៀនសរសើរកូន ដូចជា “ឆ្លាតណាស់កូន”។ បែបនេះ កូននឹងដឹងពីអ្វីដែលគេធ្វើបានល្អ ឬមិនល្អ។

៥- កុំរំពឹងពីកូនខ្ពស់ពេក

ប្រាកដ​ណាស់​ក្មេង​អាយុ​ ៥​ ឆ្នាំ ច្បាស់​ជា​ធ្វើ​ការងារ​មិន​ដូច​មនុស្ស​ធំ​ទេ សូម​កុំ​ដាក់​សម្ពាធ​លើ​កូន​ខ្លាំង​ពេក ​ត្រូវ​បង្ហាញ​របៀប​ធ្វើ​ត្រឹម​ត្រូវ​មួយ​សម្រាប់​អនុវត្ត​នៅ​ពេល​ក្រោយ។

[embed-health-tool-child-growth-chart]

៦- កុំឲ្យរង្វាន់លើសកម្រិត

ការ​ទទួល​ខុស​ត្រូវ​មិនមែន​សម្រាប់​តែ​ដើម្បី​យក​រង្វាន់​ទេ ​កុំ​ឲ្យ​កូន​មាន​ទម្លាប់​រំពឹង​លើ​រង្វាន់។ យើង​អាច​លើក​ទឹក​ចិត្ត​អូនៗ គួរ​ឲ្យ​រង្វាន់​ពេល​គេ​ធ្វើ​អ្វី​មួយ​យើង​គិត​ថា​មិន​អាច​ធ្វើ​បាន។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Teaching Responsibility to Your Children

https://centerforparentingeducation.org/library-of-articles/responsibility-and-chores/developing-responsibility-in-your-children/

9 Steps to More Effective Parenting

https://kidshealth.org/en/parents/nine-steps.html

10 tips to help get your child organized

https://www.understood.org/en/articles/10-tips-to-help-get-your-child-organized

កំណែ​ប្រែបច្ចុប្បន្ន

07/02/2023

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់ចិញ្ចឹមកូនតែឯងជួបបញ្ហាអ្វីខ្លះ? ហើយដោះស្រាយបែបណា?

កុំគិតច្រើនពេក! ទោះចិញ្ចឹមកូនតែម្នាក់ឯងក៏មានគុណសម្បត្តិដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម