បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

គន្លឹះទាំង៥ជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង

ចូល​ដល់​រដូវ​ភ្លៀង​នេះ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​​លើ​សុខភាព​របស់​កូនៗ ពីព្រោះ​ក្មេង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ដូចជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ គ្រុន​ក្តៅ និង​ជំងឺ​បំពង់​ក​ជា​ដើម។ ហេតុ​នេះ​ហើយ​ ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។ គន្លឹះ​ទាំង​៥​ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ១. ឲ្យ​កូន​ញ៉ាំ​របប​អាហារ​ល្អៗ ក្មេង​ៗ​តែង​គិត​ថា អាហារ​សុខភាព​មិន​សូវ​ឆ្ងាញ់​ប៉ុន្មាន​ទេ ប៉ុន្តែ​​ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​គំនិត​របស់​កូន​ ដោយ​សាកល្បង​រូបមន្ត​ធ្វើ​ម្ហូប​ថ្មី​ៗ និង​​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​ល្អៗ។ មួយ​វិញ​ទៀត គួរ​ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន​ ដោយ​ជំនួស​មក​វិញ​នូវ​ពពួក​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ ២. ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​កាត់បន្ថយ​ម៉ោង​លេង​ទូរស័ព្ទ ឬ iPad។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់ បែបបទ​រស់នៅ​ល្អ គឺ​ត្រូវ​រួម​បញ្ចូល​នូវ​ការ​គេង​គ្រប់គ្រាន់ និង​ស្កប់ស្កល់។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ចូល​គេង​ឲ្យ​ទៀង​ម៉ោង និង​ជៀសវាង​ប្រើប្រាស់​ទូរស័ព្ទ​​ដៃ​នៅ​កៀក​នឹង​ម៉ោង​គេង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. រក្សា​អនាម័យ​ល្អ ការ​លាង​សម្អាត​ដៃ​ជា​ប្រចាំ អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​ និង​ការ​រាលដាល​នៃ​ជំងឺ​ឆ្លង​ផ្សេងៗ។ អ៊ីចឹង​ហើយ​ ​ប៉ា​ម៉ាក់​ចាំបាច់​ឲ្យ​កូន​ឧស្សាហ៍​លាង​សម្អាត​ដៃ​ ជា​ពិសេស​នៅ​មុន​ពេល​ញ៉ាំ​អាហារ ក្រោយ​ចេញ​ពី​បន្ទប់​ទឹក​ ក្រោយ​ប៉ះពាល់​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ក្រោយ​លេង​នៅ​ខាង​ក្រៅ ក្រោយ​ក្អក ឬ​កណ្ដាស់​ជា​ដើម។ [embed-health-tool-child-growth-chart] ៥. ការ​ចាក់​ថ្នាំ​បង្ការ ពិត​ណាស់​ ការពារ​ប្រសើរ​ជាង​ព្យាបាល។ ដូច​នេះ យើង​គួរ​ឲ្យ​កូន​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​ដែល​ចាំបាច់​ទៅ​តាម​អាយុ​របស់​ក្មេង​។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

Childhood Leukemia (មហារីកគ្រាប់ឈាមសលើកុមារ)

និយមន័យ១- អ្វីទៅជាមហារីក​គ្រាប់ឈាមសលើ​កុមារ? មហារីក​គ្រាប់ឈាមសលើ​កុមារ ជាភាសាបច្ចេកទេស Childhood Leukemia ដែល​ពាក្យ Leukemia សំដៅ​លើ​ជំងឺ​មហារីក​​គ្រាប់​ឈាម​ស អាច​ហៅថា​ Leukocytes or WBCs។ នៅ​ពេល​កើត​ជំងឺ​នេះ​ ចំនួន​​កោសិកា​គ្រាប់​ឈាម​ស​ផលិត​នៅ​ក្នុង​ខួរ​ឆ្អឹង គឺ​មាន​​ភាព​មិន​ប្រក្រតី។ កោសិកាមិន​ប្រក្រតី​ទាំង​នេះ​ នៅ​ពេញ​ក្នុង​ខួរ​ឆ្អឹង​ និង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ប៉ុន្តែ​ពួក​វា​មិន​អាច​ការ​ពារ​រាង​កាយ​ប្រឆាំង​ជំងឺ​បានទេ ​ពី​ព្រោះ​គ្រាប់ឈាម​ស​ទាំង​នោះ ​ជា​កោសិកា​ខូច។ នៅ​ពេល​មហារីក​គ្រាប់ឈាមសបន្តវិវត្ត​កាន់​តែ​ខ្លាំង​ឡើង មហារីក​ទៅ​រំខាន​ដំណើរ​ការ​​ផលិត​គ្រាប់​ឈាមក្នុង​រាង​កាយ ​ដូច​ជា ​គ្រាប់​ឈាម​ក្រហម និង​ប្លា​កែត នាំ​ឲ្យក្មេង​​មាន​ជំងឺ​ស្លេកស្លាំង និង​បញ្ហា​ហូរ​ឈាម។ លើស​ពី​នេះ​ មហារីកនឹង​បង្កើន​កត្តា​ប្រឈមការ​បង្ក​រោគ​ ដោយ​សារ​ឈាម​ស​​ខូចខាត​ទាំងនោះ។ ជា​ទូ​ទៅ មហារីក​ប្រភេទ​នេះ ត្រូវ​គេ​បែង​ចែក​ជា​ ២ ទម្រង់ គឺស្រួច​ស្រាវ (វិវត្ត​លឿន) និង​ទម្រង់​រ៉ាំ​រ៉ៃ (វិវត្ត​យឺត) ហើយ​ចំពោះ​ក្មេង ​ច្រើន​តែស្ថិត​ក្នុង​​ទម្រង់​ស្រួច​ស្រាវ។ ជំងឺ​នេះ​បែង​ចែក​ជា Acute lymphoblastic leukemia (ALL) និង Acute myeloid leukemia (AML) អាស្រ័យ​លើ​ប្រភេទ​គ្រាប់​ឈាម​ស​ គេ​ហៅ​ថា Lymphyocytes ឬ Myelocytes […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​តូចៗ​រពឹសណាស់ ងាយ​ប៉ះទង្គិច​ក្បាល អ៊ីចឹង​ប៉ាម៉ាក់​ត្រូវ​ដឹង​ធ្វើ​ម៉េច​ហើយ!

ក្មេង​ចេះ​រត់ ចេះដើរ អាយុ​​ចន្លោះ​ពី ២–៣ ឆ្នាំ រពឹស​ណាស់​ចាប់​​មិន​ឈ្នះ​ទេ។ ដួល បុក​ក្បាល ​ប៉ះទង្គិច អាច​ជា​រឿង​ចៀស​មិន​ផុតមែន ពិសេស​ក្មេង​ប្រុស ច្រើន​ជួប​រឿង​​បោក​ក្បាល ​ច្រើន​ជាង​ក្មេង​ស្រី​ដល់​ទៅ​ ៣ ដង។ យ៉ាង​ណា​ ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន​បន្តិច ម៉ាក់ប៉ា ​គួរវិធី​ការពារ ដោះស្រាយ​បញ្ហា​នេះ។ ១– បន្ថែមការយកចិត្តទុកដាក់ ដឹង​ថា​កូន​រពឹស និយាយ​អត់​ស្ដាប់ ឬ​ចចេស ត្រូវ​បន្ថែម​ការ​យក​ចិត្ត​ទុកដាក់​វិញ ថា​តើ​បើ​គេ​នៅ​រឹងទទឹង ចង់​លេង​ចឹង គួរ​ធ្វើ​ម៉េច។ កុំ​ភ្លេច​ខ្លួន ឧស្សាហ៍​ក្រឡេក​មើល​កូន ប្រយ័ត្ន​ប៉ះពារ របស់​នៅ​ជិត​កន្លែង​លេង ដូចជា ​ជ្រុង​តុ ឬ​គ្រែ​ជា​ដើម។ ក្មេង​ពេញ​រពឹស ម៉ាក់​ប៉ា រាង​ហត់​នឿយ​ ហើយ​មួម៉ៅ ព្រោះ​និយាយ​អត់​ស្ដាប់ បើ​​ចង់​ចាប់​ ក៏​ចាប់​មិន​ឈ្នះ​ដែរ។ មួយ​ទៀត​ ឧស្សាហ៍​និយាយ​រម្លឹក​កូន​​ឲ្យប្រុង​​ប្រយ័ត្ន។ កាន់​តែ​គ្រោះ​ថ្នាក់​ទៀត បើ​កូន​ទៅ លេង​ឌុយ​ភ្លើង ឬ​លូក​ដៃ ចូល​កង្ហារ​ជា​ដើម។ ប្រយ័ត្ន​ឲ្យ​មែន​ទែន រឿង​មុខ​តំណ ខ្សែ​ភ្លើង​​ក្នុង​ផ្ទះ ក្មេង​អាច​ឈោង​ដល់ ឬ​ប៉ះ​បាន។ ២– បន្ថែមការការពារ កន្លែង​​កូនយើង​ឧស្សាហ៍លេង ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ មាន​សុវត្ថិភាព។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​ក្មេងស្លាក់​អី​មួយ​ក្នុង​មាត់ ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

ទារក​ និង​កុមារ​តូច​ៗ តែងឆ្ងល់​​ច្រើន​ពីរបស់អ្វី​ក៏​ដោយ​ដែល​បាន​ឃើញ ហើយក្មេង​ភាគ​ច្រើន​​តែង​ដាក់​របស់​តូចៗ ដែល​ឆ្ងល់ដាក់​​ចូល​មាត់ ពិសេស​ក្មេងអាយុ​ក្រោម ​៥ ​ឆ្នាំ។ ករណី​តែងជួប​ប្រទះ​ភាគច្រើន គឺនាំ​ឲ្យក្មេងស្លាក់ និងស្ទះ​បំពង់​ខ្យល់​ ហើយ​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កូនយើង ព្រោះ​​បណ្តាល​ឲ្យ​ខ្វះ​អុក​ស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពីវិធី​សង្គ្រោះ​បឋម ពេល​ប្រទះ​ឃើញ​ក្មេង ឬ​ទារក​តូចៗ​ស្លាក់​អ្វី​មួយ​ក្នុង​មាត់។ ១- អ្វីជា​ការ​ស្លាក់​ចំពោះ​ក្មេងៗ? ការ​ស្លាក់កើត​ឡើង​នៅពេល​វត្ថុ​មួយ ​ដូច​ជា គ្រាប់​ឃ្លី គ្រាប់​ចិញ្ចៀន និងថ្ម​ពិល​តូច (button batteries) ឬ​វត្ថុ​តូចៗ​ផ្សេង​ទៀត ស្ទះ​ជាប់​បំពង់​ក ឬ​បំពង់​ខ្យល់ ជា​ហេតុ​ធ្វើ​ឲ្យ​​ស្ទះ​ចរន្ត​ខ្យល់ មិន​អាច​ដក​ដង្ហើម​បាន។ ២- ស្លាក់​មាន​ចេញ​រោគ​សញ្ញា​អ្វី​ខ្លះ? ក្មេង​ស្លាក់ ​អាច​នឹង​បង្ហាញ​សញ្ញា​ និង​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដូច​ជា មិន​អាច​ដក​ដង្ហើម​បាន ដង្ហក់ ដក​ដង្ហើម​ឮ​សំឡេង ​មិន​អាច​ស្រែក​ ឬ​ធ្វើ​មាន​សំឡេង​បាន។ មុខ​​ឡើង​ខៀវ ហើយ​ចាប់​កាន់​បំពង់​ក​ និង​គ្រវី​ដៃ មើល​ទៅ​កំពុង​ស្លន់​ស្លោរ និង​បាត់​បង់​ស្មារតី។ អំឡុង​ពេល​​កំពុង​ស្លន់ បង្ហាញ​អាការ​ពិបាក​ក្នុង​ខ្លួន ឬ​មិន​អាច​និយាយ​ចេញ​ជា​ឃ្លាត្រឹម​ត្រូវ​បាន ឬ​មិន​អាច​បញ្ចេញ​សំឡេង​ឲ្យ​ឮ​គ្រប់​គ្រាន់ អាច​នឹង​​ក្អក​ញាប់ និង​ហូរ​ទឹក​ភ្នែក។ អត្ថបទ​ពាក់ព័ន្ធ៖ ​វិធី​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ ៣- ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ពេល​ក្មេង​ស្លាក់? បើ​ក្មេង​នៅ​អាយុ​ក្រោម ​១ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ខ្លាច​កូន​លង់ខ្លួនរត់​ចេញ​ពីផ្ទះ ប៉ាម៉ាក់​ត្រូវ​ដឹង​តិចនិក​ដោះ​ស្រាយ​ទាំងនេះ​

មាន​កូន​មិន​មែន​ងាយ​ស្រួលទេ ជា​ប៉ាម៉ាក់គេ គឺ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន បារម្ភ​ច្រើន ចាប់​តាំង​ពី​កូន​ទើប​កើត ដល់ពេញវ័យ​ក៏​នៅ​តែ​បារម្ភ ខ្លាច​កូន​មិន​ស្អាត​ដូច​គេ រៀន​មិន​ពូ​កែ​ដូច​គេ ខ្លាច​នេះ​ខ្លាចនោះ។ បើ​កូន​តាម​គន្លង​មិន​អី​ទេ ប៉ុន្តែ​បើ​មិន​តាម​គន្លង​ច្បាស់​ជាចុក​ឈាម​ស្លាប់ហើយ។ ជាប៉ាម៉ាក​គេ ទើប​ដឹង​អារម្មណ៍​នេះ ណា​មួយ​បច្ចុប្បន្នក្មេងៗ​ទើប​ធំ ងាយ​លង់​តាម​គ្នា​ណាស់ ប្រហែស​តែ​បន្តិច​ខូច​អនាគត​ទទេ។ អត្ថបទ​នេះ ប្រហែល​អាច​ជួយ​ប៉ាម៉ាក់ ដោះ​ស្រាយ​បញ្ហា​កូនៗ​រត់​ចេញ​ពី​ផ្ទះ​បាន​ខ្លះ​។ ១- ហេតុ​អ្វី​បាន​យុវវ័យចូល​ចិត្ត​រត់​ចេញ​ពី​ផ្ទះ? មាន​មូល​ហេតុ​ជា​ច្រើន​ដែល​នាំ​ឲ្យ​ក្មេង​រត់​ចេញ​ពី​ផ្ទះ ដូច​ជា៖ មក​ពី​ខ្លួនគេ​ផ្ទាល់ វក់​នឹង​អ្វី​មួយ​ជ្រុល​ហួស​ហេតុ ដូច​ជា ​ស្នេហា​តាម​ប្រព័ន្ធ​អ៊ីនធឺណេត វីដេអូ​ហ្គេម ថ្នាំ​ញៀន មិន​ស្ថិត​នៅ​ក្រោម​បង្គាប់ ត្រូវ​ឪពុក​ម្ដាយ​ឃុំ​នៅតែ​ក្នុង​ផ្ទះ មាន​គម្រោង​រត់​តាម​គូស្នេហ៍។ មក​ពី​បញ្ហា​គ្រួសារ​ និងមនុស្ស​​ជុំវិញខ្លួន ប៉ាម៉ាក់ឈ្លោះ​គ្នា ឬ​លែងលះ​គ្នា បាត់បង់​អារម្មណ៍​កក់ក្តៅ ឬ​ទំនាក់ទំនង​ជាមួយសមាជិក​គ្រួសារ ហិង្សា​ក្នុង​គ្រួសារ បញ្ហា​ហិរញ្ញវត្ថុ មាន​អ្នក​ជិត​ខាង​មិន​ល្អ។ សញ្ញា​បង្ហាញ​ថា​យុវវ័យ​ប្រុង​រត់​ចោល​ផ្ទះ បង្ហាញ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​មិន​ទៀង​ទាត់ សម្គាល់ឃើញ​មាន​ការ​ផ្លាស់​ប្ដូររាង​កាយ (ចុះ​ទម្ងន់ ឬ​មិន​មាន​អនាម័យ​រាង​កាយ) បាត់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ធ្លាក់​ចូល​ក្នុង​បញ្ហា​បាក់​ទឹក​ចិត្ត ឬ​នៅ​ឯកោ ឧស្សាហ៍​មាន​ប្រតិកម្ម​ជាមួយ​អ្នកដទៃ មាន​លទ្ធផល​ការ​សិក្សា​ធ្លាក់​ចុះ​អាក្រក់​ភ្លាម​ៗ ឬ​គេច​សាលា​ញឹក​ញាប់ មាន​គំនិត​ចង់​សម្លាប់​ខ្លួន និយាយ​កុហក​ច្រើន និង​លួច​របស់ ផឹកស្រា ឬញៀនគ្រឿងញៀន រក្សា​ទុក​អាវុធ​អាចបង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ អត្ថបទពាក់ព័ន្ធ៖ ស្តាប់​ហេតុផល​នេះ ប្រហែល​ប៉ាម៉ាក់​លែងចង់​ឈ្លោះ​គ្នា​មុខ​កូន​ទៀត​ហើយ! កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ២- ​ត្រូវ​ធ្វើ​ម៉េចដើម្បី​ការពារ​កុំ​ឲ្យយុវវ័យ​រត់​ចេញ​ពី​ផ្ទះ? – ព្យាយាម​បង្កើន​ទំនាក់​ទំនងរវាង​ប៉ាម៉ាក់ និង​កូនៗ៖ មិន​ត្រូវ​ធ្វើឲ្យ​ទំនាក់​ទំនង​នេះ​តឹង​តែង ​ឬ​អវិជ្ជមាន​នោះ​ទេ។ ប្រសិន​បើ​មាន​ជម្លោះ សូម​ព្យាយាម​និយាយ​ជាមួយកូន បន្ទាប់​ពី​ជម្លោះចប់។ ត្រូវ​ធ្វើឲ្យ​កូនជឿ​ថា ទោះ​មាន​រឿង​អ្វី​កើត​ឡើង ប៉ាម៉ាក់​នៅ​តែ​ស្រលាញ់​ពួក​គេ​ដោយ​គ្មាន​លក្ខខណ្ឌ​ដែរ។ – ប្រសិន​បើ​កូន​ប្រាប់ពី​បញ្ហា ត្រូវ​​ធ្វើ​ខ្លួន​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់៖ ត្រូវ​ស្ដាប់​នូវ​គំនិត អារម្មណ៍​ និង​ទឹក​ចិត្ត​របស់កូន បន្ថែមជា​មួយ​ការ​អាណិត​អាសូរ​​ចំពោះ​កូន​ទៀត​ផង។ – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ផល​វិបាក​​​ប្ដី​ប្រពន្ធ​ប្រញាប់​យក​កូន ទាំង​គ្មាន​ផែនការច្បាស់លាស់

សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ​ការ​យក​កូន ទោះ​មាន ឬ​គ្មាន​ផែនការមិន​ចោទ​ជា​បញ្ហា​សម្រាប់​គ្រួសារ​គេ​ឡើយ។ តែ​ប្រសិនបើ​គ្នាយើង​មួយ​ចំនួន​ខ្វះខាត ការ​មាន​កូន​ដោយ​គ្មាន​រៀប​គម្រោង ឬ​ដាក់​គោលដៅ​ជាមុន អាច​ជា​ធ្វើឲ្យ​ស្ថានភាព​គ្រួសារ​រឹតតែ​ដុនដាប​ជាង​មុន ហើយ​ដើម្បី​ឲ្យ​ស្រី​ៗ​យើង​ដឹង​ពី​ផល​លំបាក​ទាំង​នេះ Helloគ្រូពេទ្យ បាន​ស្វែង​រក​អ្នក​មាន​បទ​ពិសោធ​បែប​នោះ មក​ចែក​រំលែក​ជា​ចំណេះដឹង។ ១- គ្មាន​ប្រាក់​បម្រុង​ទុក តាម​បទ​ពិសោធ កែ សុវណ្ណី ជា​អតីត​បុគ្គលិក​ក្នុង​រោងចក្រ​នៅ 7NG ផ្នែក​គណនេយ្យ វ័យ ២១ ឆ្នាំ និង​ទើប​តែ​សម្រាល​កូន​រួច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​រៀបការ​រួច​នៅ​ចុង​ឆ្នាំ ២០១៨ នាង​ក៏​មាន​ផ្ទៃពោះ​តែម្ដង ដោយ​មិន​ខ្វល់​រឿង​គម្រោង​ការទៅ​ថ្ងៃ​អនាគត​អ្វី​ទេ។ វណ្ណី បាន​បន្ត​ថា​រយៈពេល ៣ ខែ​ដំបូង នាង​មាន​អាការៈ​ចាញ់​ខ្លាំង ញ៉ាំ គេង ធ្វើ​អ្វី​ក៏​មិន​បាន ក៏​សម្រេច​ចិត្ត​បោះបង់​ការងារ ដោយ​ពឹង​ផ្អែក​លើ​ស្វាមី​ទាំងស្រុង ហើយ​ពេល​កូន​បាន ៦- ៧ ខែ​តម្រូវ​ការ​ហូបចុក សម្ភារៈ​ផ្សេង​ៗ​ទុក​ឲ្យ​កូន និង​ម្ដាយ​កាន់តែ​ច្រើន​ឡើង​ៗ តែ​ហិរញ្ញ​វត្ថុ​ចូល​តាម​ច្រក​តែមួយ​ដដែល។ ដូចនេះ​មិន​មាន​អ្វី​សេសសល់​ជា​ដុំកំភួន​ឡើយ សម្រាប់​ពេល​សម្រាល ហើយ​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​ដល់​ពេល​សម្រាល មិន​អាច​តាម​ធម្មជាតិ​បាន ដូចនេះ​តម្រូវ​ឲ្យ​វះកាត់ ព្រោះ​មិន​គ្មាន​កម្លាំង​ប្រឹង វិធី​ចុងក្រោយ​គឺ​សម្រាល​តាម​វះកាត់។ អ្នក​ម្ដាយ​វ័យ​ក្មេង​បាន​បន្ថែម​ថា ប្រាក់​ដែល​មាន​បន្តិច​បន្តួច​ទុក​សម្រាប់​ពេទ្យ គឺ​មិន​គ្រាន់​ឡើយ ហើយ​រឿង​កាន់តែ​យ៉ាប់យ៉ឺន​គឺ​គ្មាន​ទឹកដោះ​បំបៅ​កូន ទើប​ធ្វើឲ្យ​ការ​ចំណាយ​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ ក្រោយ​ពេល​ឆ្លង​កាត់​បញ្ហា​នេះ ស្រ្តី​មេផ្ទះ​ម្នាក់​នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូច​ អាយុ​ប៉ុន្មាន​ទើប​អាច​លេប​​ថ្នាំ​​ទម្លាក់​​សត្វ​​ល្អិត​​បាន?

ក្មេង​នៅ​តូចៗ​ អាយុ​ក្រោម ១ ឆ្នាំ អាច​លេប​ថ្នាំ​ទម្លាក់​ព្រូន​បាន​ទេ? ក្មេង​កើត​ព្រូន​មាន​​អី​សម្គាល់? សំណួរ​ទាំងនេះ​ច្បាស់​ជា​ម៉ាក់​ប៉ា​ថ្មីថ្មោង​ចង់​ដឹង ដើម្បី​ងាយចំណាំ និង​ត្រៀម​​ទិញ​​​ថ្នាំ​ទម្លាក់​ព្រូន​​​ឲ្យ​​កូនលេប​ឲ្យបានទៀងទាត់។ កូន​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី ១ ឆ្នាំ​ឡើង​ទៅ ម៉ាក់ប៉ា​អាច​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​បាន​ហើយ នេះ​បើ​តាម​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ ជា​ទូទៅ​ក្មេង​តម្រូវ​ឲ្យ​លេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​ព្រូន រៀង​រាល់ ៦ ខែ/ម្តង នោះ​ទើប​រាងកាយ​លូត​លាស់​បាន​ល្អ មិន​ស្គមស្គាំង។ ក្មេង​កើត​ព្រូន ឬមានសត្វល្អិត​នឹង​បង្ហាញ​សញ្ញា​ទាំង​នេះ៖ - ស្គម​ - ស្លេក​ស្លាំង - ឧស្សាហ៍​ឈឺពោះ - រាករូស - ចង្អោរ ក្អួត - ក្អក - ប៉ោង ឬ​ហើមពោះ - មិន​ឃ្លាន​អាហារ - ស្រកទម្ងន់ - ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មិន​ធាត់។ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោក​វេជ្ជបណ្ឌិត​ថា ក្មេង​កើត​សត្វ​ល្អិត​មាន​ពពួក​ព្រូន អៀន តេនញ៉ា ដោយសារ​ការ​រស់នៅ​គ្មាន​អនាម័យ ការញុំាអាហារមិនស្អាត ឬ​ឆ្អិនមិនល្អ ការ​ប៉ះពាល់​របស់​មិនស្អាត និង​លេង​ផ្ទាល់​​ដី។ ក្រៅ​ពី​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ហើយ ម៉ាក់ប៉ា​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ ទាំង​ចំណី​អាហារ ខ្លួន​ប្រាណ មិន​ត្រូវ​បន្ទោបង់​ផ្តេស​ផ្តាស នោះ​ទើប​កូន​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ឆ្លង​ផ្សេងៗ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ា​មាន​ទម្លាប់​អាក្រក់ ៤ យ៉ាង​នេះ ធ្វើ​កូន​ខូច​តាំង​ពី​តូច

គេ​តែ​ងប្រៀប​ធៀប​កូន​ក្មេង​ទៅ​នឹង​ក្រដាស​ស​ស្អាត ដែល​ងាយ​នឹង​ប្រឡាក់​ប្រឡូស ឬ​ឆាប់​ទទួលយកអ្វីពី​យើង​ធ្វើ ដូច្នេះ​ហើយ​ម៉ាក់​ត្រូវ​ប្រយ័ត្ន​យែង​ចំពោះ​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កូន។ លោកស្រី​នាយិកា​សាលា​អន្តរជាតិ ខូល័រ ឃីដ ភន ផាសុកា បាន​ចែក​រំលែក​នូវ​បទ​ពិសោធ​មួយ​ចំនួន​ទាក់ទង​នឹង​ទម្លាប់​អាក្រក់​របស់​ឪពុកម្តាយ ៤ យ៉ាង ដែល​ធ្វើ​ឲ្យ​កូន​ខូច​តាំង​ពី​នៅ​តូច។ ១- ខ្ជិល មិន​ថា​ម៉ាក់ប៉ា​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ទេ តែង​មាន​ទម្លាប់​ខ្ជិល ពេលខ្លះ​បាន​តែ​មាត់ តែ​មិន​ធ្វើ​សកម្មភាព ឬ​ក៏​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក អ៊ីចឹង​កូន​ក៏​ខ្ជិល​ទៅ​តាម​នោះ​ដែរ។ ម៉ាក់ប៉ាត្រូវ​ចាំ​ថា កូន​គឺ​​ជា​អ្នក​ត្រាប់​តាម​យើង​គ្រប់​បែប​យ៉ាង​ទាំងអស់ យើង​បែប​ម៉េច កូន​បែប​ហ្នឹង កម្រ​ណាស់​ដែល​ស្លឹកឈើ​ជ្រុះ​ឆ្ងាយ​ពី​គល់។ ពាក្យ​ខ្ជិល​នេះ​ដែរ​សំដៅ​ទៅ​លើ​ពេល​វេលា​ដែល​យើងផ្តល់​ឲ្យកូនដែរ កុំ​យក​លេស​ថា រវល់ នរណា​ក៏​រវល់​ដែរ ទាល់​តែ​យើង​ឆ្លៀត មិន​បើ​ដូច្នេះ​ទេ​កូន​យើង​មិន​ស្រស់ស្រាយ​នោះ​ទេ ទៅ​ជាស្ត្រេស មិន​អាច​ឈាន​ទៅ​រក​ទេពកោសល្យ​ដែល​ខ្លួន​មាន។ ២- បណ្តោយកូន ក្មេង​តែ​ប៉ុណ្ណឹង ឲ្យ​តែខឹង ឬ​ទារ​អី​មិន​បាន​យំ​បោក​ខ្លួន​ហើយ កុំ​ទៅ​ប្រកាន់​វា​អី ឃ្លានេះ​ធ្លាប់​ឮ​ចេញ​ពី​មាត់​ម៉ាក់ប៉ា​ច្រើន​នាក់​ណាស់។ ការ​គិត​ខ្លី​ដូច្នេះ​មាន​ន័យថា យើង​បណ្តែត​បណ្តោយ​តាម​កូន​ហើយ យូរៗ​ទៅ​ក្មេង​លង់​នឹង​ទម្លាប់​អាក្រក់​កាន់​តែ​ជ្រៅ ពេល​ខ្លះ​កែ​លែង​ឡើង ក្មេង​ទៅ​ជា​ខូច​ទារ​អី​ដឹង​បានហ្នឹង បើ​មិន​បាន​យំ​ឡាំ​ប៉ា​ផ្អើល​គេ​ឯង។ អត្ថបទពាក់ព័ន្ធ៖  ដឹង​ហើយ​ថា​ស្រឡាញ់​កូន​ណាស់ តែ​បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ ដាក់​វិន័យ​ឲ្យ​កូន មាន​ផល​ល្អ​ទៅ​ថ្ងៃ​ក្រោយ ឪពុក​ម្ដាយ​មួយ​ចំនួន​គួរ​ដឹង ៣- អត់​ស្តាប់​បទ​ពិសោធ​អ្នក​ដទៃ អាង​តែ​ខ្លួន​ឯង​រៀន​បាន​ច្រើន ប្រើ​វិធី​សាស្ត្រ​ខ្លួន​ឯង​ដើម្បី​អប់រំ​កូន អត់ស្តាប់​បទ​បទ​ពិសោធ​អ្នក​ដទៃ​ដែល​ធ្លាប់​ជួប​ប្រទះ នោះ​ច្បាស់ជា​មិន​បាន​ផ្លែផ្លា​ល្អ​ទេ។ ចិញ្ចឹម​កូន​ឲ្យ​ក្លាយ​ជា​ក្មេង​ល្អ​មិន​ស្រួល​ដូច​យើង​គិត​នោះ​ទេ យើង​ត្រូវ​យល់​ពី​អារម្មណ៍ ចំណង់​ចំណូល​ចិត្ត លទ្ធភាព​របស់​កូន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ផល​​ប៉ះពាល់​​ពី​​ការ​​ច្របាច់​​ក្បាល​ដោះ​​ទារក ម៉ាក់​ៗ​​គ្រប់​​រូប​​គួរ​​យល់​​ដឹង និង​​ចៀស​វាង

ជំនឿ​របស់​ចាស់​ៗ​សម័យ​មុន គឺ​ឲ្យ​តែ​ទារក​ទើប​នឹង​កើត ត្រូវ​ច្របាច់​ក្បាលដោះកូន​ឲ្យ​ចេញ​គ្រាប់​ ចៀសវាង​ពេល​ធំ​ទៅ​ដោះ​ប្រែ​ជា​ធំ​រយីករយាក ឬ​កើត​ជំងឺ​ផ្សេង​ៗ​នៅ​កន្លែង​នោះ ហើយ​មិន​ថា​ជា​កូន​ប្រុស ឬ​ស្រី​ឡើយ​ឲ្យតែ​កើត​មក​ ​ត្រូវ​ធ្វើ​បែប​នេះ​ភ្លាម។ ទង្វើ​ធ្វើ​បែប​នេះ ​គ្រូពេទ្យ​ថាជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​អាច​ធ្វើឲ្យ​ទារក​មាន​ឆ្លង​មេរោគ និង​បង្ក​ទៅ​ជា​ដំបៅ​ធ្ងន់ធ្ងរ​បាននិងឈានរហូតដល់វះកាត់ជាដើម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ទាំងអស់​គួរតែ​បោះចោល​ទម្លាប់​ចាស់​បុរាណ​នោះ​ទៅ ព្រោះ​ពេល​កូន​ឆ្លង​រោគ​ហើយ​អាច​បង្ក​ទៅ​ជា​​ដំបៅក្លាយរោគនិងខ្ទុះបាន។ លោក​ក៏​បាន​បន្ត​ទៀត​ថា ការ​ច្របាច់​ក្បាលដោះ​កូន ប្រៀប​ដូចជា​នាំ​មេរោគ​ឲ្យ​កូន​ដែរដោយសារមានការដាច់រលាត់ស្បែក ព្រោះ​បើ​ដៃ​មិន​ស្អាត មេរោគ​នឹង​ជ្រៀត​ចូល​ទៅ​ភ្លាម ហើយ​បើ​ទោះ​ជា​ដៃ​លាង​សម្អាត ក៏​មេរោគអាច​ចូល​តាម​ធូលី ខ្យល់ ឬ​សម្លៀកបំពាក់​កូន​កកិត​ប៉ះ​ចុះឡើង​នៅ​កន្លែង​នោះ។ នៅ​ពេលក្បាល​ដោះ​កូន​ឆ្លង​មេរោគ វា​មាន​រោគសញ្ញា​ដូចជា ហើម ឡើង​ក្រហម មាន​ខ្ទុះ និង​ក្ដៅ​ខ្លួន​ជាដើម ដូចនេះ​ប្រសិនបើ​ឃើញ​កូន​មាន​ដោះ​ធំ មិន​ចាំបាច់​ទៅ​ភ័យ​ព្រួយ​អ្វី​ឡើយ។ ជា​ធម្មតា​កូន​ដែល​ថ្លោស ដោះ​ក៏​ធំ​ដែរ ព្រោះ​តែ​មាន​សាច់​ច្រើន។ ជា​ចុងក្រោយ​លោក​វេជ្ជបណ្ឌិត​ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា សម្រាប់​អ្នក​ដែល​មាន​កូន ហើយ​ធ្លាប់ច្របាច់​ក៏​មិន​បាច់​ភ័យ​ខ្លាច​ថា​ពេល​ធំ​ទៅ​កូន​អាច​កើត​ជំងឺ​ផ្សេង​នៅ​ដោះ​ដែរ ព្រោះ​ក្រោយ​ព្យាបាល​ជា វា​មិន​អាច​មាន​រហូត​ដល់​ធំ​ទេ។ អត្ថបទពាក់ព័ន្ធ៖កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

អ្នក​លេង​ហ្គេម​​គួរ​តាម​ដាន!​ WHO ​ចាត់​ទុក​ការ​ញៀន​​ហ្គេម​​ជា​វិបត្តិ​​ត្រូវ​ដោះស្រាយ

ហ្គេម​ជា​​ការ​កម្សាន្ត ​ហើយ​មិន​ថា​អ្នក​លេង​ហ្គេម ឬ​មិន​លេង នៅ​តែ​ដឹង​ថា​​ចំណាយ​ពេល​​លើ​វា​​ជ្រុល​ពេក នឹង​ប៉ះ​ពាល់​ការ​សិក្សា ការងារ ឬ​រហូត​ពេល​ខ្លះ​លែង​ខ្វល់​​ពី​អ្នក​ក្បែរ​ខ្លួន។ ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភព​លោក​ (WHO) កាល​ពីថ្ងៃ​ទី​ ២៥ ខែ​ឧសភា​ ២០១៩ កំពុង​ឈាន​ដល់​ការ​​ពិចារណារ​សម្រេច​ចាត់​ចូល​ការ​លេង​ហ្គេម​​ជា​វិបត្តិ​ត្រូវ​ដោះ​ស្រាយ។ បើ​តាម​វិប​សាយ​ WHO ថា កិច្ចពិភាក្សា​​សម្រេច​ផ្លូវ​ការ​​រៀប​ចំ​ដោយ​សន្និបាត​អង្គការ​នេះ នា​ទី​ក្រុង ហ្សឺណែវ​​ប្រទេស​ស្វីស ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​អ្នក​ជំនាញ​សុខភាព មន្ត្រី​ប្រតិភូ​​នៃ​បណ្តា​ប្រទេស​សមាជិក​ WHO ព្រម​ទាំង​តំណាង​ធំៗ​​នៃ​​បណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​ហ្គេម​មកចូល​រួម​ផង។ មក​ទល់​ពេល​នេះ​ កិច្ច​ពិភាក្សា​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ពិភាក្សា​សម្រេច តែ​យ៉ាង​ណា​គួរ​រំឭក​ដែរ​​ថា កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ WHO បាន​ចាត់​ទុក​​ថា​ការ​លេង​ហ្គេម​គឺ​ជា​វិបត្តិ​រួច​ទៅ​ហើយ នា​ឱកាស​សន្និសីទ​អន្តរ​ជាតិ​​លើក​ទី​១១ សើ​រើ​ពិនិត្យ​ចំណាត់​ថ្នាក់​ជំងឺ​​ធ្វើ​ឡើង​ជា​ប្រចាំ​ឆ្នាំ ប៉ុន្តែនា​អំឡុង​ពេល​នោះ​​​ដោយ​មាន​ការ​​សំណូម​ពរ​របស់លោក Stanely Pierre-Louis ដែល​ជា​តំណាង​ឲ្យ​សមាគម​ឧស្សាហកម្ម​ហ្គេម ឲ្យ​មាន​ការ​ពិភាក្សា​ពិនិត្យ​សម្រេច​​​ពី​អ្នក​ជំនាញ​សុខភាព ជា​បន្ត​បន្ទាប់​ ទើប​ការ​ពិភាក្សា​បាន​បន្ត​ធ្វើ​នា​​ឆ្នាំ​២០១៩​នេះ​។ តាម​អ្នក​ជំនាញ​សុខភាព​របស់​ WHO​ បាន​អះ​អាង​ សកម្មភាព​លេង​ហ្គេមដែល​ក្លាយ​ជា​ទម្លាប់ នឹង​បង្ក​ជា​វិបត្តិ​ ដោយ​សារ​​ការ​លេង​ធ្វើ​​​ឲ្យ​មនុស្ស​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ហ្គេម ដោយ​ឡែក​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​នឹង​ធ្លាក់​ចុះ ក្នុង​នោះ​រួម​មាន​​​ ការ​​សិក្សា ការ​ចូល​រួម​ជា​មួយ​គ្រួសារ ការងារ រួម​ទាំង​ផល​អវិជ្ជមាន​លើ​អាកប្បកិរិយា​អ្នក​លេង​ហ្គេម​ ផង​ដែរ​ ក្នុង​ករណី​​​មាន​ទម្លាប់​នៃ​ការ​លេង​ហ្គេម​បន្ត​ជាប់​រហូត​​​​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ ដែល​ចាត់​ទុក​​ថា​ជា​ការ​ញៀន​ហ្គេម Video Game Addiction […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អាមេរិក បង្កើត App ទូរស័ព្ទ ពិនិត្យ​បញ្ហា​ត្រចៀក​​ក្មេងៗ

ជាទូទៅ បញ្ហា ឬរោគសញ្ញា​ជំងឺ​នៅ​ក្នុង​ត្រចៀក​ក្មេងៗ មិន​ងាយ​ប្រទះ​ឃើញ​នោះទេ ទាល់តែ​ទៅ​ជួបពេទ្យ​កុមារ ដើម្បី​ពិនិត្យ​ផ្នែក​ខាងក្នុង​ក្រដាស​ត្រចៀក​តែម្ដង ថាតើ​មាន​ការ​រលាក ទឹក​ក្នុង​ត្រចៀក ឬបញ្ហា​ផ្សេងៗទៀត។ តែ​តិច​ទៀត ម៉ាក់ប៉ាអាច​ពិនិត្យ​មើល​បញ្ហា​ទាំង​នេះ​ក្នុង​ត្រចៀក​របស់​កូនៗ​បាន ដោយ​គ្រាន់តែ​ប្រើ​កម្មវិធី​ទូរស័ព្ទ (App) របស់​​អាមេរិក។ ក្រុម​វិស្វករ និង​វេជ្ជបណ្ឌិត នៅ​សាកលវិទ្យាល័យ Washington របស់​អាមេរិក បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ សម្រាប់​ពិនិត្យ​លើ​សូរសំឡេងចេញពី​ត្រចៀក។ ជាដំបូង យើង​កាត់​ក្រដាស និង​មូរ​វា​ដាក់​ចូល​ក្នុង​រន្ធ​ត្រចៀក ហើយ​ថត​សំឡេង​ដោយ​ដាក់ចុងក្រដាស​ម្ខាងទៀត​នៅ​ជុំវិញប្រដាប់​ស្រូប​សំឡេង និង Speaker របស់​ទូរស័ព្ទ។ ពេល​នោះ ប្រដាប់​ស្រូបសំឡេង នឹង​ចាប់ថត​រលក​សំឡេង​ចេញមក​ពី​ក្រដាស​ត្រចៀក។ បន្ទាប់​មក កម្មវិធី​ទូរស័ព្ទ នឹង​វិភាគ​លើ​សំឡេង​​ញ័រ (អេកូ) ចេញពី​ក្រដាស​ត្រចៀក ដោយ​សារធាតុ​រាវ​មាន​មេរោគ (Pus) និង​សារធាតុ​រាវ​គ្មាន​មេរោគ ផ្លាស់ប្ដូរ​ចលនា​របស់​ក្រដាស​ត្រចៀក និង​ធ្វើឲ្យ​ប្រែប្រួល​សូរសំឡេង។ ក្រោយ​ថត និង​វិភាគ​សំឡេងចេញពី​ត្រចៀក​ហើយ កម្មវិធី​ទូរស័ព្ទ នឹង​ចេញ​ជា​អត្ថបទ​មួយ ប្រាប់​ថា សារធាតុរាវ​មាន​ក្នុង​ត្រចៀក បង្ក​ឲ្យ​រលាក ឬ​រោគសញ្ញា​ផ្សេង​ទៀតនៃ​ជំងឺ។ អ្នក​ស្រាវជ្រាវ តេស្ដ​សាកល្បង​កម្មវិធី​នេះ លើ​ត្រចៀក​ចំនួន ៩៨ របស់​កុមារ​អាយុ លើស ១៨​ខែ ដែល​បាន​ទៅវះកាត់​នៅ​មន្ទីរពេទ្យ​កុមារ Seattle […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស