បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

គន្លឹះទាំង៥ជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង

ចូល​ដល់​រដូវ​ភ្លៀង​នេះ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​​លើ​សុខភាព​របស់​កូនៗ ពីព្រោះ​ក្មេង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ដូចជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ គ្រុន​ក្តៅ និង​ជំងឺ​បំពង់​ក​ជា​ដើម។ ហេតុ​នេះ​ហើយ​ ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។ គន្លឹះ​ទាំង​៥​ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ១. ឲ្យ​កូន​ញ៉ាំ​របប​អាហារ​ល្អៗ ក្មេង​ៗ​តែង​គិត​ថា អាហារ​សុខភាព​មិន​សូវ​ឆ្ងាញ់​ប៉ុន្មាន​ទេ ប៉ុន្តែ​​ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​គំនិត​របស់​កូន​ ដោយ​សាកល្បង​រូបមន្ត​ធ្វើ​ម្ហូប​ថ្មី​ៗ និង​​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​ល្អៗ។ មួយ​វិញ​ទៀត គួរ​ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន​ ដោយ​ជំនួស​មក​វិញ​នូវ​ពពួក​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ ២. ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​កាត់បន្ថយ​ម៉ោង​លេង​ទូរស័ព្ទ ឬ iPad។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់ បែបបទ​រស់នៅ​ល្អ គឺ​ត្រូវ​រួម​បញ្ចូល​នូវ​ការ​គេង​គ្រប់គ្រាន់ និង​ស្កប់ស្កល់។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ចូល​គេង​ឲ្យ​ទៀង​ម៉ោង និង​ជៀសវាង​ប្រើប្រាស់​ទូរស័ព្ទ​​ដៃ​នៅ​កៀក​នឹង​ម៉ោង​គេង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. រក្សា​អនាម័យ​ល្អ ការ​លាង​សម្អាត​ដៃ​ជា​ប្រចាំ អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​ និង​ការ​រាលដាល​នៃ​ជំងឺ​ឆ្លង​ផ្សេងៗ។ អ៊ីចឹង​ហើយ​ ​ប៉ា​ម៉ាក់​ចាំបាច់​ឲ្យ​កូន​ឧស្សាហ៍​លាង​សម្អាត​ដៃ​ ជា​ពិសេស​នៅ​មុន​ពេល​ញ៉ាំ​អាហារ ក្រោយ​ចេញ​ពី​បន្ទប់​ទឹក​ ក្រោយ​ប៉ះពាល់​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ក្រោយ​លេង​នៅ​ខាង​ក្រៅ ក្រោយ​ក្អក ឬ​កណ្ដាស់​ជា​ដើម។ [embed-health-tool-child-growth-chart] ៥. ការ​ចាក់​ថ្នាំ​បង្ការ ពិត​ណាស់​ ការពារ​ប្រសើរ​ជាង​ព្យាបាល។ ដូច​នេះ យើង​គួរ​ឲ្យ​កូន​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​ដែល​ចាំបាច់​ទៅ​តាម​អាយុ​របស់​ក្មេង​។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ក្តៅ​ខ្លាំង​ពេក ក្រសួង​អប់រំ​សម្រេចកែប្រែ​ម៉ោង​រៀន​ ដើម្បី​សុខភាព​សិស្ស

ខណៈ​អាកាសធាតុ​ក្តៅខ្លាំង កើន​ដល់​ទៅ ៤០-៤១ អង្សារសេ​នា​សប្តាហ៍​នេះ ធ្វើ​ឲ្យ​មនុស្ស​សត្វ​ពិបាក​ទ្រាំ ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្រេច​កែប្រែ​ម៉ោង​បង្រៀន និង​រៀន​ក្នុង​ថ្នាក់ ក្នុង​អំឡុង​រដូវ​ប្រាំង​នេះ។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង ដែល​ជម្រាប​មក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី-ខេត្ត ការ​កែប្រែ​ម៉ោង​សិក្សា​នេះ ដើម្បី​ទប់ស្កាត់​ហានិភ័យ និង​ចៀស​វាង​ជំងឺ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ការរៀនសូត្រ និង​ការ​បំពេញ​ការងារ​របស់​សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពិសេស​កុមារ​តូចៗ។ ពេលវេលា នៃការផ្លាស់ប្តូរ៖ ពេលព្រឹក៖ ចូលរៀនម៉ោង ៧៖០០ ចេញម៉ោង ១០៖៣០ ពេលរសៀល៖ ចូលរៀនម៉ោង ១៣៖៣០ ចេញម៉ោង ១៧៖០០ នៅ​ពេល​ផុត​រដូវក្តៅ ក្រសួងអប់រំ យុវជន និងកីឡា នឹង​អនុវត្ត​គោលការណ៍​ម៉ោង​បង្រៀន និងរៀន ដែល​ស្រាប់​វិញ។


បញ្ហាសុខភាពកុមារផ្សេងទៀត

រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង

​កូន​ង៉ែត​កើត​លឿង​​គឺ​ជា​​រឿង​ធំដុំ ដែល​ម៉ាក់​ប៉ា​​គ្រប់​រូប​គួរតែ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​វា​អាច​​ឲ្យ​​ខ្សោយ​បញ្ញាស្មារតី​បាន ប្រសិនបើ​ធ្លាក់​ដល់​ដំណាក់​កាលខ្លាំង ។ ដូចនេះ​យើង​គួរតែ​មក​ដឹង​ពី​វិធី​ព្យាបាល ការ​ថែទាំ​កូន​ឲ្យ​បាន​ល្អ និងមូលហេតុ​នៃ​ការ​កើត​លឿង​។ លោក​គ្រូពេទ្យ ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា កើត​លឿង​នេះមិន​ជា​ធ្ងន់ធ្ងរ​ទេ តែ​បើ​មិន​មើល​ឲ្យ​បាន​ដិតដល់អាច​វិវត្តជា​ជំងឺ​ធ្ងន់ធ្ងរ ​ពិបាក​ក្នុង​ការ​​ព្យាបាល។ តើ​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​កើត​លឿង? ចំពោះ​ក្មេង​ដែល​កើត​មិន​គ្រប់​ខែ​ស្ទើរតែ ១០០ % នឹង​កើតលឿង​នេះ តែ​បើ​កូន​គ្រប់​ខែ​មាន​តែ​ជាង ៦៦ % ប៉ុណ្ណោះ។ ការ​ចេញ​លឿង​របស់​ទារក​ ជាធម្មតា​នៅ​ចន្លោះ​ពី​អាយុ ២-១០ថ្ងៃ ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ ដូចជា ក្ដៅ ឬ​ត្រជាក់​ខ្លួន ថយ​បៅ កន្ត្រាក់​ដៃជើង​អ្វី​នោះ​ទេ។ ផ្ទុយ​មក​វិញ​ទារក​អាច​បៅ​បាន​ជា​ធម្មតា និង​ឡើង​ទម្ងន់​ថែម​ទៀត​ផង។   ជាតិលឿង នេះកើត​ឡើង​ដោយសារ​ការ​ចាល់​ពពួក​បីលីរុយប៊ីន​ក្នុង​គ្រាប់​ឈាម និង​នៅ​ក្នុង​សរសៃឈាម​ ហើយ​ក៏​ជ្រាប​ចូល​ក្រោម​ស្បែក​ទារក​ដែល​មិន​អាច​បញ្ចេញ​ទាន់​តាម​ថ្លើម​ទៅ​កាន់​លាមក​វិញ។ មូលហេតុ​បណ្ដាល​មកពី​ ឈាម​ក្រហម​ទារក​ដែល​ត្រូវ​ជម្រុះ​ចោល​មាន​ចំនួន​ច្រើន និង​មុខងារ​ថ្លើម​មិន​ទាន់​ដំណើរ​ការ​ល្អ រួម​ផ្សំ​នឹង​ពោះវៀន​​​មិនទាន់​មានពពួកបាក់តេរីល្អនៅ​លើ​ពោះវៀន​ ដែល​ជំរុញ​ឲ្យ​ស្រូប​ជាតិ​លឿង​ទៅ​វិញ​ច្រើន។ នៅ​ពេល​ដល់​កម្រិត​ធ្ងន់ធ្ងរ​ជាតិ​លឿង​នេះ​មិន​ត្រឹមតែមានលើស្បែក​​ប៉ុណ្ណោះ​ទេ គឺ​​​ទាំង​ភ្នែក ឬ​ខ្លួន​ទាំង​មូល​​ខ្លាំង​តែ​ម្ដង។ សម្រាប់​ដំណោះស្រាយ​ពេល​កូនកើត​មាន​ជំងឺ​លឿង គឺ​យើង​ត្រូវ​យក​កូន​ទៅ​ហាល​ថ្ងៃ​ ព្រោះ​ពន្លឺ​ថ្ងៃ​មាន​កាំរស្មី​អ៊ុលត្រាវីយូឡេ (UV) ជួយ​ឲ្យ​ប៊ីលីរុយប៊ីន​ទាំងនោះ​អាច​ចេញ​តាម​ទឹក​នោម​បាន និង​កាត់បន្ថយ​ជាតិ​លឿង​របស់​ទារក។ ប្រសិនបើ​ការ​ចេញ​លឿង​មុន ២៤ ម៉ោង និង​លើស​ពី ១០ ថ្ងៃ​ទៅ រួម​ទាំង​រោគសញ្ញា​ដទៃ​ទៀត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​ៗមើល​អេក្រង់​​ទូរសព្ទ​លើស​ ២​ម៉ោង ប្រយ័ត្ន​មាន​បញ្ហា​ធំ

ក្មេង​តូច​ៗ​​​ ចំណាយ​​ពេល​​​រាប់​ម៉ោង​​សម្លឹង​មើល​​អេក្រង់​​ទូរសព្ទ​ កុំ​ព្យូទ័រ​ ថេប្លេត​ និង​ទូរទស្សន៍​​រាល់​ថ្ងៃ នឹង​​អាច​មាន​អាកប្បកិរិយា​​​មិន​​ល្អ​​នៅ​ពេល​​​ពួក​គេ​​​​មាន​អាយុ​​៥​ឆ្នាំ​។ នេះ​​បើ​​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​អះ​អាង​ សាកលវិទ្យាល័យ​ Alberta ប្រទេស​កាណាដា។ ​​​​​ក្រុម​អ្នក​​វិទ្យាសាស្រ្ត​​​មក​ពី​សាកលវិទ្យាល័យ​ Alberta​ បាន​សិក្សា​​តាម​ដាន​លើ​​ក្មេង​ៗ​​​ជាង ​២​ ពាន់​គ្រួសារ​ ដោយរក​ឃើញ​ថា ពួក​គេ​មាន​​​អាកប្បកិរិយា​មិន​សមរម្យ​​ ពិសេស​ក្មេង​ៗ​ដែល​វក់​នឹង​ទូរស័ព្ទ។ អ្នក​វិទ្យាសាស្រ្ត​បាន​​ហៅ​ករណីនេះ ជា​បញ្ហា​​ខ្សោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់ ឬ (ADHD) ពិសេស​ក្មេង​ៗ​​ ​ចំណាយ​​ពេល​លើស ២ម៉ោង​​ ជាមួយ​អេក្រង់​ទូរសព្ទ​​​ គឺ​មាន​បញ្ហា​​ធ្វេស​ប្រហែស​ មិន​យក​ចិត្ត​ទុក​ដាក់​ របស់​ប៉ាម៉ាក់។ “ពួក​យើង​រក​ឃើញ​ថា ការ​ចំណាយ​ពេល​លើ​អេក្រង់​​ ពិត​ជា​មាន​ឥទ្ធិពល​​អវិជ្ជមាន​​​គួរ​ឲ្យកត់​សម្គាល់ ជា​ពិសេស​នេះ​ពេល​ពួក​គេ​ឈាន​ដល់​អាយុ​ ៥​ឆ្នាំ​”។ នេះ​បើ​តាម​សម្តី​លោក​វេជ្ជបណ្ឌិត​ Piush Mandhane ជា​អ្នក​ចូល​រួម​​ការ​ស្រាវជ្រាវ​ខាង​លើ​។ ការ​ស្រាវជ្រាវ ​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្មេង​ៗ​ចំណាយ​ពេល​ច្រើន​ជា​មួយ​អេក្រង់​ទូរសព្ទ​​ នឹង​​ប៉ះ​ពាល់​ដល់​ដំណេក​ ដែល​ដូច​ទៅ​នឹង​ការ​ស្រាវជ្រាវ​មុន​ៗ​ ធ្លាប់​បង្ហាញ​ថា ក្មេង​ៗ​មើល​ទូរសព្ទ​ច្រើន​ រំខាន​ដល់​ការ​គេង​របស់​ពួក​គេ ថែម​ទាំង​​ប៉ះ​ពាល់​ដល់​ការ​វិវត្ត​ខួរ​ក្បាល​ និង​ធ្វើ​ឲ្យ​ខូច​ភ្នែក​ទៀត​ផង​។ ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​​នៅ​ឆ្នាំ ​២០១៨ ដោយ​វិទ្យាស្ថាន​​ស្រាវជ្រាវ​ Ottawa ប្រទេស​កាណាដា ​ក៏​បាន​រក​ឃើញ​ថា ក្មេង​ៗ​អាយុ​ពី​​ ៨-​១​១​ ឆ្នាំ​​​មាន​​បញ្ហា​ខ្សោយ​​ខួរ​ក្បាល​ ៥%​ បើ​ប្រៀប​ទៅ​នឹង​​​​ក្មេងៗ​​អាយុ​ស្របាល​គ្នា ដែល​មិន​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​អាក្រង់អេឡិចត្រូនិក​ទាំងនោះ។ អត្ថបទ​ពាក់ព័ន្ធ៖  ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុអ្វី​បាន​ជា​បេប៊ី​ទើប​កើត​មួយ​ចំនួន មាន​ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក?

នៅ​ពេល​ឮ​ថា​មានជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក ម៉ាក់​ៗ​ប្រាកដជា​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​ចំពោះ​កូន​តូច​របស់​ខ្លួនជា​មិន​ខាន។ វា​អាច​ថា​ជា​ជំងឺ​មួយ​មិន​សូវ​ឮ​ពី​មុន​មក ទើប​ធ្វើឲ្យម៉ាក់ប៉ាមាន​បេប៊ី ហើយ​កើត​ជំងឺ​បែប​នេះ​រអា ស្លន់ស្លោ។ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា​ជំងឺ​នេះ​មាន​តាំង​ពី​កំណើត​របស់​ទារក​មក​ម្ល៉េះ។ លោក​បាន​បញ្ជាក់​ទៀត​ថា ទារក​ខ្លះ​អាច​កើត​មាន​ជំងឺ​បែប​នេះ​នៅ​ភ្នែក​មួយ​ចំហៀង ឬ​ទាំង​សងខាង ហើយ​រោគសញ្ញា​មាន​ដូចជា ទឹក​ភ្នែក​ហូរ​ស្អិត ពពៀក​អាចម៍ភ្នែក​បើក​ពុំ​រួច ឬ​ហូរ​ទឹកភ្នែក​ជាប់​រហូត។ ជំងឺ​នេះ​​បណ្ដាល​មកពី​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្នែក ហើយ​ការ​ស្ទះ​នេះ​ច្រើន​តែ​នៅ​ផ្នែក​ចុង​នៃ Valve Hasner។ វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ពន្យល់​ពី​ដំណើរ​នៃ​បញ្ហា​នេះ​ថា៖ “ជា​ធម្មតា​ភ្នែក​យើង​មាន​ក្រពេញ​បញ្ចេញ​ទឹកភ្នែក​នៅ​លើ​ត្របក​ភ្នែក ហើយ​ភ្នែក​យើង​គឺ​បើក​បិទ​ៗ ធ្វើឲ្យ​ស្ងួត ដូចនេះ​វា​ត្រូវការ​ទឹក​ដើម្បី​ផ្សើម អ៊ីចឹង​ហើយ​ទឹកភ្នែក​ត្រូវ​បង្ហូរ​មក​កន្លែង​គល់​ចិញ្ចើម និង​ច្រមុះ ហើយ​វា​ហូរ​តាម​ហ្នឹង​​ចុះ​ទៅ​ច្រមុះ។ ដូចនេះ​ពេល​ស្ទះ គឺ​វា​ស្ទះ​នៅ​កន្លែង​គល់​ភ្នែក​ជាមួយ​ច្រមុះ ដែល​បង្ក​ឲ្យ​សើម​រហូត​តែម្ដង”។ សម្រាប់​ជំងឺ​ស្ទះទឹកភ្នែក​មិន​ថា​ទារក​​ប្រុស ឬ​ស្រី​​នោះ​ទេ គឺ​អាច​កើត​ដូចគ្នា ហើយ​មាន​ក្នុង​ចំនួន​តិច​បំផុត​ប្រហែល ៥ % ប៉ុណ្ណោះ​ក្នុង​ចំណោម​ទារក​ទើប​នឹង​កើត។ ស្ទះ​រន្ធ​ទឹកភ្នែក​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​វា​មាន​អត្រា​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង ​រហូត​ដល់ ៩០% នៅ​ពេល​បេប៊ី​មាន​អាយុ ១ឆ្នាំ។   ចំពោះ​ការ​ព្យាបាល ប្រសិនបើ​ម៉ាក់​ៗ​ឧស្សាហ៍ កូន​នឹង​អាច​ជា​វិញ​ក្នុង​រយៈពេល ១ ខែ ក្រោយ​​ម៉ាស្សា ដោយ​យក​ចង្អុល​កូន​ដៃ​មក​ឈ្លី​នៅ​តាម​គល់​ភ្នែក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង ប្រយ័ត្នលើស​ដើម!

ស្រលាញ់កុំ តែ​កុំ​ទម្រើសកូន ពិសេស​រឿង​ឲ្យ​លេង​ទូរសព្ទ​ មុន​ចូល​គេង​! ខូច​ទាំង​ភ្នែក ខូច​ទាំង​បញ្ហា​ស្មារតី! បើកូន​ពិបាក​រឿង​ចូល​គេង ក៏​ដោយ​សារ​តែ​ទូរសព្ទ​ដែរ។ មួយ​ទៀត ទាន់​អូនៗ​នៅ​តូច ណែនាំ​ឲ្យ​ហើយ ក៏​ជា​ការ​ល្អ​ម្យ៉ាង។ ការស្រាវជ្រាវ​បង្ហាញថា ប្រើ​​ទូរសព្ទ​មុន​ពេល​ចូល​គេង អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ជា​ច្រើន ដូច​ជា គេង​មិន​លក់ បញ្ហាពេលគេង និង​ប៉ះពាល់​​សុខភាព​ទូទៅ​។ ១- ផល​ប៉ះ​ពាល់​​ការ​ប្រើ​ទូរសព្ទ ​មុនចូល​គេង អ្នកជំនាញ​បាន​​សិក្សា​លើ​បញ្ហា​នេះ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ផ្អែក​លើ​ការ​សិក្សា​មួយ​ទៅ​លើ​ក្មេង​ជំទង់​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ២០១៧ បង្ហាញ​ថា ក្នុង​ចំណោម​ក្មេង​ជំទង់ ៩០០​នាក់ អាយុ​ចន្លោះ ១២-១៥ ឆ្នាំ មាន ២០% ភ្ញាក់​ពេល​យប់​ដើម្បី​មើល​សារ ឬ​ព័ត៌លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ជា​ហេតុ​​នាំឲ្យ​មាន​អារម្មណ៍​​នឿយ​ហត់​ខ្លាំង​ជាង​ក្មេងៗ​គេង​បាន​គ្រប់​គ្រាន់ ដល់​ទៅ ៣ ដង។ ការ​សំខាន់​ គឺ​សមត្ថភាព​ទូទៅ​ចុះ​ខ្សោយ​ជាង​ក្មេង​ដទៃ​ទៅ​ទៀត។ ២- ហេតុផល​ក្មេងមិន​ឈប់​លេង​ទូរសព្ទ ​មុន​ចូល​គេង មាន​ការ​បង្ហាញ​​ជាក់​លាក់​មួយ គឺ​មនុស្ស​ជា​ច្រើន​មិន​អាច​ឃ្លាត​ចេញ​ពី​ទូរសព្ទ​ឡើយ។ ជា​ហេតុ ពួក​គេ​តែង​​យកវា​ដាក់​ជាប់​ក្បែរ​ខ្លួន សូម្បី​ពេល​ចូល​គេង​ក៏​ដោយ ព្រោះ​ក្មេងៗ​ជំទង់​គិត​ថា ពេល​ដាក់​ទូរសព្ទ​ជាប់​ខ្លួន​​ធ្វើ​ឲ្យ​អារម្មណ៍​គេ​ស្ងប់ ផ្ទុយ​ទៅ​វិញ​បើ​គ្មាន​ទូរសព្ទ​ក្បែរ​ខ្លួន នឹង​ធ្វើ​​ឲ្យ​មាន​អារម្មណ៍​នៅ​មិន​សុខ ដូច​បាត់​អ្វី​ម្យ៉ាង​ក្នុង​ខ្លួន។ ៣- យើង​ជា​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? ចង់​មិន​ចង់ ក៏​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​កូនៗ​បាន​ល្អ​ដែរ ពិសេស​ពាក់​ព័ន្ធ​សុខភាព​កូនៗ​តែ​ម្តង ហេតុនេះ​យើង​គួរ​៖ - ប្រាប់​ផល​ប៉ះពាល់​ពី​ទូរសព្ទ​ដល់កូន៖ គួរ​និយាយ​ជា​មួយ​អាអូន មីអូន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មានកូនតូចចង់ដើរ​លេង​សប្បាយ ​ត្រូវចេះ​តិចនិក​សាមញ្ញ​ទាំងនេះ​

ពិត​ណាស់ ដើរ​លេង អាច​ជួយ​កាត់​បន្ថយ​ស្រ្តស ធ្វើ​ឲ្យ​ជីវិត​មាន​ផាសុកភាព​ឡើងវិញ ជួយ​បង្កើន​គំនិត​ថ្មីៗ ក៏​ផ្តល់​បទពិសោធន៍​ជីវិត​ដ៏៏​ស្រស់​ស្អាត​មិន​អាច​បំភ្លេច​បាន។ យ៉ាង​ណា ជា​ប៉ា​ម៉ាក់​គេ មាន​អូនៗ​តូចៗ​ទៅ​ជាមួយ ចង់​បាន​ដំណើរ​កម្សាន្ត​ពោរ​ពេញ​ភាព​សប្បាយ​រីករាយ​ ត្រូវ​ចេះ​រៀប​ចំ​ផែន​ការ​ដើរ​កំសាន្ត​ឲ្យ​ច្បាស់ ព្រោះ​ដឹង​ហើយ មាន​ក្មេងតូច​ដើរ​លេង​ជាមួយ​មិនស្រួល​ទេ ប៉ុន្តែ​បើ​គ្មាន​អូនៗ​ក៏មិន​សប្បាយ​ដែរ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាមញ្ញ​ខ្លះៗ​សម្រាប់​រៀបចំ​ផែនការ​ដើរលេង ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ។ ១- ផែន​ការ​ត្រូវ​រៀប​ចំ ទោះបីជា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ណា​ក៏ដោយ សម្រាប់​ដំណើរ​កម្សាន្តមាន​អូនៗ​តូចៗ​ទៅ​ជា​មួយ យើង​ត្រូវ​ត្រៀម​ចិត្ត​ចំពោះ​ហេតុ​ការណ៍​មិន​បាន​រំពឹង​ទុក​ បង្ក​ដោយ​សារ​​កូនយើង ដូចជា ឈប់​ចូល​បន្ទប់​ទឹក ឬ​មើល​ទេសភាព។ យើង​គួរ​តែ​ទុក​ចន្លោះ​ពេល​ខ្លះ សម្រាប់​សកម្មភាព​ទាំង​អស់​នេះ ព្រោះ​អូនៗ​នៅ​តូច​ អាច​នឹង​ឆ្ងល់​ច្រើន ម្យ៉ាង​ទៀត​វាជា​ឱកាស​យើង​បង្កើន​ភាព​ស្និត​ស្នាល​ថែម​មួយ​កម្រិត​ទៀត​ជាមួយ​កូន​។ ស្លៀក​ពាក់​ធូរៗ និង​ស្រួល​ខ្លួន​ឲ្យ​អូនៗ កុំ​ភ្លេច​ខោ​ទឹកនោម ព្រោះ​ខ្លាច​អូនៗ​ត្រូវ​ការ​បត់​ជើង​បន្ទាន់ នៅ​ពេលធ្វើ​ដំណើរ ពិសេស​ពេល​នៅ​លើ​យន្តហោះ។ បើ​រៀប​ចំ​ផែនការ​នេះរួច​រាល់​ ដំណើរ​កំសាន្ត​ប្រាកដ​ជាសប្បាយ​រីករាយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- របស់​ចាំបាច់គួរ​រៀប​ចំទុក ដាក់​ក្រដាស​ជូត​សម្លាប់​បាក់តេរី និង​ទឹក​លាង​ដៃនៅ​ក្នុង​កាបូប ព្រោះ​យើង​អាច​ត្រូវ​ការ​វា​ចាំ​បាច់ រាល់​ពេល​បាយ​ ឬ​ពេល​គ្មាន​កន្លែង​លាង​ដៃ​នៅ​ជិតៗ​យើង។ ក្មេង​តូច​ជា​ធម្មតា​ខ្សោយ​អ៊ីចឹង​ហើយ ហេតុ​នេះ​​គួរ​តែ​យក​ថ្នាំ​ប្រើ​ទូទៅ មួយ​ចំនួន​តាម​ខ្លួន​ផង។ ក្រៅ​ពី​នេះ ទែម៉ូម៉ែត្រ ក៏​សំខាន់​ណាស់​ដែរ ព្រោះ​អាច​ជួយ​ស្ទង់​កម្តៅ​អូនៗ​គ្រប់​ពេល ទាំង​ពេល​នៅ​លើ​យន្ត​ហោះ។ [embed-health-tool-vaccination-tool] មួយ​ទៀត គួរ​តែ​យក​របស់​លេង​អូនៗ​ទៅ​ជាមួយ​ផង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទម្លាប់កូនមានវិន័យតាំងពីតូច មាន​ផល​ល្អ​ទៅ​ថ្ងៃ​ក្រោយច្រើន

គ្មាន​ក្មេង​ណា​ដែល​ចូលចិត្ត​ឲ្យ​ឪពុក​ម្ដាយ​តឹងរ៉ឹង​ដាក់​ខ្លួន​ទេ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គេ​ទម្លាប់​រស់​នៅ ដោយ​ហាត់ពត់លត់ដំ តាំង​ពី​ក្មេង ទៅ​តាម​គន្លង ដែល​យើងដៅ។ បើ​ម៉ាក់ប៉ា​មាន​វិន័យ និង​លក្ខខណ្ឌ​ជាមួយ​កូនៗ ហើយ​ជា​ការ​ល្អ ប៉ុន្តែ​បើ​មិន​ទាន់​មាន​វិញ គួរ​ពិចារណា​ឡើង​វិញ ថា​តើ​គួរ​កំណត់ របៀប​បង្ហាត់បង្រៀន​កូន​ដោយ​វិធី​ណា​ទើប​ជា​ការ​ល្អ។ "Hello គ្រូពេទ្យ” សូម​លើក​យក​ចំណុចវិជ្ជមាន​មួយ​ចំនួន តាមរយៈ​ការ​ដាក់​កំហិត ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន ដែល​យើង​គួរ​ពិចារណា​ដូច​ខាងក្រោម។ ១- រៀនពូកែ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ភាគ​ច្រើន​ក្មេង​ដែល​រៀន​ពូកែ និង​បន្ត​ការ​សិក្សា​បាន​ខ្ពស់​ ជា​ក្មេង​ដែល​មាន​ម៉ាក់ប៉ាមាន​វិន័យ​ខ្ជាប់ខ្ជួន​ក្នុង​ការ​អប់រំ​ពួកគេ។ ទម្លាប់ និង​ការ​ព្រម​ទទួល​យក​វិន័យ​មក​គោរព​តាំង​ពី​ក្មេង ជា​ចំណែក​ធំ​មួយ ធ្វើ​ឲ្យ​គេ​ខំ​ប្រឹង​រៀន​ រហូត​ជា​សិស្ស​ពូកែ ឬ​កាន់​តែ​ពូកែ។ ២- ទំនុកចិត្តលើខ្លួនឯង ការ​តម្រែតម្រង់​កូនចៅ ឲ្យ​រស់​នៅ​ក្រោម​ទំនួល​ខុសត្រូវ និង​មាន​ហេតុផល រាល់​ការ​សម្រេច​ចិត្ត ឬ​បំពេញ​ការងារ​អ្វី​មួយ កូនៗ​តែងតែ​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ខ្លួន​ឯង​ខ្ពស់ (ប៉ុន្តែ​មិន​អំនួត)។ រាល់​ការ​ខិតខំ​ប្រឹងប្រែង ចេះ​វាយតម្លៃ​លើ​ស្ថាន​ភាព មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ជា​កត្តា​សំខាន់​ដែល​អាច​ធ្វើ​ឲ្យ​គេ​ជោគជ័យ​លើ​កិច្ចការ មិន​ថា​តូចធំ​ទៅ​ថ្ងៃ​ក្រោយ។ ទោះជា​កូន មាន​ទម្លាប់ រៀន​ផ្ដល់​ក្ដី​សង្ឃឹម និង​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក៏ដោយ យើង​ជាម៉ាក់ប៉ា​ត្រូវ​តែ​នៅ​ក្បែរ ចាំ​ប្រឹក្សា ឲ្យ​យោបល់ ឬ​លើក​ទឹក​ចិត្ត​កូន ទើប​គេ​មិន​ងាយ​ចុះ​ចាញ់​ភាព​លំបាក​ទាំង​ឡាយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ

ម្ដាយ​ឪពុក​ណា​មិន​ស្រឡាញ់​កូន? ប៉ុន្តែ​ប្ដីប្រពន្ធ ទើប​មាន​កូន​ថ្មីថ្មោង ស្រឡាញ់​ ថ្នាក់​ថ្នម បណ្ដែត​បណ្ដោយ​តាម​ចិត្ត​គេ​ច្រើន​ពេក រហូត​បាន​ចិត្ត ឬ​ហៅ​ថា ទម្រើស។ គេ​តែង​និយាយ​ថា ស្រឡាញ់​កុំ​ឲ្យ​ដឹង​ចិត្ត ទើប​កូន​ខ្លាច មិន​ចេះ​តែ​ទារ​តាម​ហ៊ាន ឬ​ធ្វើ​តាម​ចង់។ បញ្ហា​នេះ ប្រហែល​សំខាន់ ដែល​ប៉ាម៉ាក់​មាន​កូន​តូចៗ ពូកែ​ងរង៉ក់ គួរ​ស្វែងយល់ ដើម្បី​ទប់ទល់​ជាមួយ​លោក​កូន។ ពិចារណា​ប៉ុន្មាន​ចំណុច​នេះ ជាមួយ "Helloគ្រូពេទ្យ" ទាំង​អស់​គ្នា៖ ១- វិន័យ៖ ទម្លាប់​បង្កើត​វិន័យ ដើម្បី​ណែនាំ​កូន ជា​រឿង​ល្អ​មែន​ទែន ដែល​ឪពុក​ម្ដាយ​គ្រប់រូប​គួរ​មាន ឬ​បង្កើត​ជា​ស្ទីល​សម្រាប់​ខ្លួន​ឯង។ បង្កើត​ហើយ​ត្រូវ​តែ​អនុវត្ត ទោះ​បី​ជា​ពេល​ខ្លះ​គេ(កូន) មិន​សប្បាយ​ចិត្ត យំ ងរង៉ក់​ក៏​ដោយ ក៏​មិន​គួររំលង​ច្បាប់​ទម្លាប់​ដែរ។ កូន​អាច​មាន​អារម្មណ៍​ អត់​សប្បាយ​ចិត្ត តែ​ដំបូងៗ ប៉ុន្តែ​ទម្លាប់​យូរ​បន្តិច​ទៅ គេ​អាច​ខ្លាច​យើង​ជា​ឪពុក​ម្ដាយ ហើយ​ព្យាយាម​ឲ្យ​កូន​យល់​ពី​មូលហេតុ និង​ការ​សន្យា​ជាមួយ​យើង។ ឧទាហរណ៍ ប្រសិន​ជា​យើង​ចង់​ឲ្យ​នំ​តែ​មួយ​ទៅ​កូន អ្នក​គួរ​និយាយ​ថា "​កូន​អាច​ញ៉ាំ​នំ​តែ​មួយ​ទេ​ណា៎ កុំ​សុំ​ម៉ាក់​មួយ​ទៀត​ យើង​បាន​សន្យា​គ្នា​ហើយ​ៗ​ណា"។ ឬ បើ​កូនទារ​ទូរសព្ទ មើល​វីដេអូ មើល​យ៉ូធូប ឬ​លេង​ហ្គេម​អី​ជា​ដើម យើង​គួរ​បញ្ជាក់​ជាមួយ​គេ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ ២ប្រភេទ​ល្អ ​​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អូនៗ

ឲ្យ​តែ​ឮ​ពាក្យ​ថា​បាក់តេរីគ្នា​យើង​ច្បាស់​ជា​នាំ​គ្នា​ភិត​ភ័យ ខ្លាច​ឆ្លង​រាល​ដាល​ប៉ះពាល់​សុខភាព និង​រាង​កាយ ប៉ុន្តែ​ថ្ងៃ​នេះ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​បាក់តេរី ២ ប្រភេទ​ឲ្យ​គ្នា​យើង​បាន​ស្គាល់ នោះ​គឺ Prebiotics និង Probiotics។ គ្រប់​បាក់តេរី មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ទាំង​ពីរ​ប្រភេទ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជំនួយ​រាងកាយ​មនុស្ស ជា​ពិសេស​អូន​តូចៗ។ កុំ​ឲ្យ​ឆ្ងល់​ច្រើន អាន​អត្ថបទ​នេះ​​នឹង​ដឹង​ហើយ។ ១- តើ Prebiotics និង Probiotics ជាអ្វី? Probiotics ជា​បាក់តេរី​ល្អ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស ឯ Prebiotics ទម្រង់​ពិសេស​មួយ​នៃ​កាបូអ៊ីដ្រាត ជា​អាហារ​សម្រាប់ Probiotics។ ហេតុ​នេះ​បើ​គ្មាន Prebiotics ទេ នោះ Probiotics ក៏​មិន​អាច​រស់រាន​បាន​ដែរ ដោយ​សារ​តែ​គ្មាន​ថាមពល និង​អាហារ​បំប៉ន​គ្រប់​គ្រាន់។ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Reading ចក្រភព​អង់គ្លេស ធ្វើ​ឡើង​តាម​រយៈ​បែងចែក​បុរស ៨ នាក់ជា ២ ក្រុម ដោយ​ចែក​របប​អាហារ​ជា​ពពួក Probiotics ទៅ​ក្រុម​ទី១​ និង​របប​អាហារ Prebiotics ទៅ​ក្រុម​ទី២ និង​ពិនិត្យ​លាមក​​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​រក​មើល​ការ​ផ្លាស់​ប្ដូរ​នៃ​ចំនួន​បាក់តេរី​ល្អ។ ជា​លទ្ធផល​រក​ឃើញ​ថា ក្រុមទី២​ដែលញ៉ាំរបប​អាហារ​ពពួក Prebiotics សម្បូរ​ទៅ​ដោយ​បាក់តេរី​ល្អ​ច្រើន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់​ឲ្យ​កូន​ចេះ​ទទួល​ខុស​ត្រូវខ្ពស់ គួរចាប់​ផ្តើម​ពី​ចំណុច​ទាំង​នេះ​

លើ​លោក ​គ្មាន​ប៉ា​ម៉ាក់​ណា​មិន​ចង់​ឲ្យ​កូន​ល្អ​ទេ ប៉ុន្តែ​ជួន​កាល​កូន​អាច​ប្រកប​តាម​គន្លង​ធម៌ មិន​តាម​គន្លង ពិសេស​ធំ​ឡើង​មិន​ចុះ​ចំណោម​គេ​ក្នុង​សង្គម កាន់​តែ​គួរ​ឲ្យ​ប៉ាម៉ាក់​បារម្ភ​ខ្លាំង​ទៀត។ ចង់​ឲ្យ​កូន​ប្រកប​ដោយ​គន្លង​ធម៌ ស្ដាប់​ការ​ទូន្មាន ដើរ​ត្រង់​ផ្លូវ និង មាន​ទំនួល​ខុស​ត្រូវ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​មួយ​ចំនួន​ប៉ាម៉ាក់​អាច​យក​អនុវត្ត​បាន។ ១- ឲ្យតម្លៃលើការទទួលខុសត្រូវ ទំនួល​ខុស​ត្រូវ​មិន​ត្រឹម​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណឹង​​ទេ មាន​កត្តា​សំខាន់​ច្រើន​ទៀត​ដើម្បី​បំពេញ​​ន័យ​ ដូចជា ឲ្យ​អ្នក​ដទៃ​អាច​ពឹងពាក់​បាន​ពេល​មាន​បញ្ហា គោរព​ពាក្យ​សន្យា ប្ដេជ្ញា​និង​តស៊ូ​ចំពោះ​ទង្វើ​ខ្លួន ទទួល​យក​ការ​សរសើរ ចេះ​ទទួល​ស្គាល់​កំហុស​ខ្លួន ផ្ដល់​ប្រយោជន៍​ដល់​គ្រួសារ​និង​សង្គម។ ទំនួល​ខុស​ត្រូវ​ជា​គន្លឹះ​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​ការងារ ជា​មូលហេតុ​ប៉ាម៉ាក់​ទាំង​អស់​ត្រូវ​បង្រៀន​កូន​​ឲ្យ​យល់​ពី​រឿង​នេះ។ ២- វិធីបង្រៀនកូនពីទំនួលខុសត្រូវ - ផ្តើមពីកូននៅតូច៖ កុំ​ចាំ​ទាល់​តែ​ធំ​ទើប​បង្រៀន ត្រូវ​ឲ្យ​កូនៗ​ស្គាល់​អ្វី​ជា​ការ​ទទួល​ខុស​ត្រូវ​នៅ​ពេល​អូនៗ​ចេះ​ដើរ​ភ្លាម។ បើ​កាល​នៅ​តូច​កូន​​មិន​ដឹង​ពី​រឿង​នេះ​សោះ ដល់​ពេល​ធំ​ឡើង​​ប្រាកដ​ជា​ពិបាក​បង្រៀន​ថែម​មួយ​កម្រិត​ទៀត។ - បង្រៀនកូនឲ្យចេះជួយការងារ៖ កុំ​ទម្រើស​កូន​មិន​ឲ្យ​ធ្វើ​ការងារ​ផ្ទះ​អី គួរ​ហៅ​កូនៗ​ជួយ​អ្វី​អាច​ធ្វើ​បាន ​ទោះ​បី​ជាយឺត​ ឬ​រលាក់រលែក​ក៏​ដោយ។ ប៉ាម៉ាក់គួរ​ចំណាយ​ពេល​ជាមួយ​កូន​ៗ​​ឲ្យ​គេ​យក​ពេល​វេលា​ទាំង​នោះ​ធ្វើ​ជា​មេរៀន​បង្រៀន​ទៅ​ថ្ងៃ​មុខ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- បង្ហាញរបៀបធ្វើការងារ អ្វី​ត្រូវ​ធ្វើ​ជំហាន​ដំបូង ​ប្រាប់​របៀប​ធ្វើអ្វី​មួយ​ទៅ​កូន​ជាមុន​សិន។ បើ​កូនៗ​ចង់​បាន​អី​ញ៉ាំ (ផ្លែឈើ) យើង​ត្រូវ​ប្រាប់​ពី​កន្លែង​ទុក​ដាក់​ ​និង​របៀប​លាង​សម្អាត​មុន​ញ៉ាំ។ បើ​ឃើញ​កូន​បោះ​ខោ​អាវ​ប្រឡាក់​ចោល​លើ​ឥដ្ឋ ​ត្រូវ​ប្រាប់​ឲ្យ​ចេះ​យក​ទៅ​ដាក់​នៅ​កន្លែង​បោក​ត្រឹមត្រូវ ពិសេស​ដាក់​ការងារ​ឲ្យ​ត្រូវ​នឹង​អាយុ​របស់​កូន​ឲ្យ​រៀន​ធ្វើ​បន្តិច​ម្តងៗ។ ៤- សរសើរកូន ក្មេងតូចៗតែងចូលចិត្តចង់ធ្វើកិច្ចការជាមួយប៉ាម៉ាក់ ឬបងៗ ប៉ុន្តែតែងចាត់ទុកការងារប្រៀបដូចជាល្បែងកម្សាន្ត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស