backup og meta

កូនតូចត្រូវមានចានស្លាបព្រាដាច់តែឯង និងមិនគួរបញ្ចុកអាហារកូនរួមគ្នា

កូនតូចត្រូវមានចានស្លាបព្រាដាច់តែឯង និងមិនគួរបញ្ចុកអាហារកូនរួមគ្នា

ទារក និង​កុមារ​ត្រូវ​តែ​មាន​ចានស្លាបព្រា​ពិសេស​ដាច់​តែ​ឯង ពេល​ចាប់​ផ្តើម​ចេះ​ញ៉ាំ​អាហារ ពិសេស​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​ម៉ាក់​ប៉ា​មិន​គួរ​ដួស​បបរ​១​ចាន​មក​បញ្ចុក​កូន​តូចៗ​រួមគ្នា​នោះ​ទេ។

ចំពោះ​ហេតុ​ផល​ខាង​លើ​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​អាហារូបត្ថម្ភ បាន​ពន្យល់លម្អិត​ថា ការ​ដួស​បបរ​១​ចាន​មក​បញ្ចុក​កូន​តូចៗ​រួម​គ្នា ធ្វើ​ឲ្យ​កូនៗ​ទទួល​បាន​បរិមាណ​អាហារ​មិន​គ្រប់​គ្រាន់ ប៉ះពាល់​ដល់​ការ​លូត​លាស់។ លោក​ជំទាវ​បន្ត​ថា បើ​សិន​ជា​កូន​ណា​មួយ​មិន​សូវ​ញ៉ាំ ពិត​ណាស់​នឹង​ទទួល​បាន​អាហារ​តិច ហើយ​ក្មេង​ណា​ពូកែ​ញ៉ាំ ញ៉ាំ​បាន​លឿន ញ៉ាំ​បាន​ច្រើន ទទួល​បាន​បរិមាណ​អាហារ​ច្រើន។

“ការ​ដួស​បបរ១​ចាន​មក​បញ្ចុក​ចែក​គ្នា ដោយ​ម្តាយ​ខ្លះ​មាន​កូន​ញឹក ១ឆ្នាំមួយ ១ឆ្នាំមួយ គាត់​បញ្ចុក​កូន​នេះ​១ម៉ាត់ កូន​នោះ​១ម៉ាត់ អ៊ីចឹង​ធ្វើ​បែប​ហ្នឹង យើង​មិន​ដឹង​ថា កុមារ​ម្នាក់ៗ​ទទួល​បាន​បរិមាណ​អាហារ​ប៉ុន្មាន​នោះ​ទេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ក្មេង​ណា​មួយ ឬ​ទាំង​២​តែម្តង”។

[embed-health-tool-vaccination-tool]

មួយ​វិញ​ទៀត​ការ​បញ្ចុក​អាហារ ដោយ​ប្រើ​ចានស្លាប​ព្រា​តែ​មួយ បើ​សិន​ជា​ក្មេង​ណា​ម្នាក់​មាន​ជំងឺ​ឆ្លង ដូច​ជា​ជំងឺ​ផ្តាសាយ រលាក​បំពង់​កជាដើមនោះ អាច​នឹង​ឆ្លង​ជំងឺ​ទាំង​នេះ​តាម​រយៈ​ការ​បញ្ចុក​ចំណី​អាហារ​ដោយ​ការ​ប្រើ​ចាន និង​ស្លាបព្រា​រួម​គ្នា​នេះ​។

ជំទាវ ប្រាក់ សោភ័ណនារី
លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ខាង​ក្រោម​នេះ​ជា​បរិមាណ​អាហារ​ត្រឹមត្រូវ​សម្រា​ប់ក្មេង​អាយុ ៦ខែ-១ឆ្នាំ៖

អាយុ ៦ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ២ដង/ថ្ងៃ ១ដង/២-៣ ស្លាបព្រាបាយ

អាយុ ៧-៨ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កន្លះ​កូន​ចាន​ចង្កឹះ

អាយុ ៩-១១ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កាច​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ ដូចជា ចេកទុំ ស្វាយទុំ ឬល្ហុងទុំ។

អាយុ ១ ឆ្នាំ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​១កូន​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ និង​អាហារ​ក្រៅ​ពេល ២ដង/ថ្ងៃ

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Feeding your baby: 1–2 years
https://www.unicef.org/parenting/food-nutrition/feeding-your-baby-1-2-years

Do’s and Don’ts for Baby’s First Foods
https://www.eatright.org/health/pregnancy/babys-first-foods/dos-and-donts-for-babys-first-foods

Why You Should Never Share Food From The Same Plate, Spoon Or Cup With Your Baby
https://www.thehealthsite.com/parenting/why-you-should-never-share-food-from-the-same-plate-spoon-or-cup-with-your-baby-d1017-527429/

កំណែ​ប្រែបច្ចុប្បន្ន

10/01/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

វិធីធ្វើបបរខាប់គ្រប់គ្រឿងសម្រាប់ទារកអាយុ ៦ ខែ (វីដេអូ)

កូន​គ្រប់​អាយុ៦ខែ ម៉ាក់​ៗ​គួរ​ជ្រើសរើស​អាហារ​ទាំង​៣ក្រុម​នេះ​​មកចម្អិន​បបរ​ឲ្យ​ញ៉ាំ​(វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 10

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម