វ៉ាក់សាំងបង្ការជំងឺរាករូស (Rotavirus Vaccine) អាចជួយឱ្យទារក និងកុមារតូចៗជៀសផុតពីជំងឺរាករូសធ្ងន់ធ្ងរ ហើយត្រូវចាក់លើទារកដែលមានអាយុចាប់ពី ៨ ដល់១២សប្តាហ៍។
ពិតណាស់ កុមារភាគច្រើនដែលឆ្លងវីរុសRotavirusដែលបណ្តាលឱ្យរាករូសនេះ នឹងអាចជាសះស្បើយត្រឹមរយៈពេលពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្មេងខ្លះអាចបាត់បង់ជាតិទឹកច្រើន និងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងអាចគ្រោះថ្នាក់ដល់អាយុជីវិតផងក៏មាន។ ជាទូទៅ វីរុស Rotavirus ដែលបង្កជាជំងឺរាករូសឆ្លងយ៉ាងឆាប់រហ័ស ហេតុនេះហើយប៉ាម៉ាក់គួរតែបញ្ឈប់ការឆ្លង តាមរយៈការនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស។
ពេលណាដែលបេប៊ីគួរចាក់វ៉ាក់សាំងបង្ការជំងឺរាករូស?
ទារកគួរតែទទួលបានវ៉ាក់សាំងនៅពេលដែលអាអូនអាយុបាន ៨ សប្តាហ៍ និង១២សប្តាហ៍។ ប៉ុន្តែប្រសិនបើទារកខកខានមិនបានចាក់វ៉ាក់សាំង ប៉ាម៉ាក់គួរតែប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។ ក្នុងករណីដែលខកខានចាក់វ៉ាក់សាំងដូសទី១ ទារកអាចចាក់នៅអាយុ១៥សប្តាហ៍ ហើយប្រសិនបើខកខានដូសទី២ ក៏អាចចាក់នៅអាយុ២៤សប្តាហ៍បានផងដែរ។
ទារកបែបណាដែលមិនគួរចាក់វ៉ាក់សាំងនេះ?
• មានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរនៅពេលចាក់ដូសទី១ ឬប្រតិកម្មទៅនឹងសារធាតុផ្សំក្នុងវ៉ាក់សាំង
• ធ្លាប់មានបញ្ហាស្ទះពោះវៀន (Intussusception)
• ម៉ាក់ៗបានលេបថ្នាំម្យ៉ាងឈ្មោះថា Biological medicines ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយអំឡុងពេលពពោះ ឬបំបៅដោះកូន
• អាអូនមានជំងឺកម្រ ដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ ឬហៅថា (SCID)។
[embed-health-tool-child-growth-chart]
ដូចទៅនឹងវ៉ាក់សាំងដទៃទៀតដែរ វ៉ាក់សាំងបង្ការជំងឺរាកធ្ងន់ធ្ងរនេះ អាចមានផលប៉ះពាល់មួយចំនួនដល់ទារក និងកុមារ ដូចជារាករូស រញ៉ាំរញ៉ូវ និងខ្លះទៀតអាចក្អួត ឡើងកន្ទួល ក្តៅខ្លួន ឬមិនឃ្លានអាហារជាដើម។
ចំណុចសំខាន់
ពិតណាស់ កុមារភាគច្រើនដែលឆ្លងវីរុសRotavirusដែលបណ្តាលឱ្យរាករូសនេះ នឹងអាចជាសះស្បើយត្រឹមរយៈពេលពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្មេងខ្លះអាចបាត់បង់ជាតិទឹកច្រើន និងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងអាចគ្រោះថ្នាក់ដល់អាយុជីវិតផងក៏មាន។ ជាទូទៅ វីរុស Rotavirus ដែលបង្កជាជំងឺរាករូសឆ្លងយ៉ាងឆាប់រហ័ស ហេតុនេះហើយប៉ាម៉ាក់គួរតែបញ្ឈប់ការឆ្លង តាមរយៈការនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស។
ពេលណាដែលបេប៊ីគួរចាក់វ៉ាក់សាំងបង្ការជំងឺរាករូស?
ទារកគួរតែទទួលបានវ៉ាក់សាំងនៅពេលដែលអាអូនអាយុបាន ៨ សប្តាហ៍ និង១២សប្តាហ៍។ ប៉ុន្តែប្រសិនបើទារកខកខានមិនបានចាក់វ៉ាក់សាំង ប៉ាម៉ាក់គួរតែប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។ ក្នុងករណីដែលខកខានចាក់វ៉ាក់សាំងដូសទី១ ទារកអាចចាក់នៅអាយុ១៥សប្តាហ៍ ហើយប្រសិនបើខកខានដូសទី២ ក៏អាចចាក់នៅអាយុ២៤សប្តាហ៍បានផងដែរ។
អត្ថបទគួរអាន៖
- វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
- ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?
- កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ