សម្រាប់ម៉ាក់ៗមួយចំនួនធំ ពេលបានដើរលេងជុំគ្នានៅថ្ងៃសម្រាកជាមួយកូន និងប្ដី ជួបជុំគ្រួសារ ច្បាស់ជាមានអារម្មណ៍កក់ក្ដៅ សប្បាយមុខញញឹមរីកដូចផ្កាមិនខាន។ ផ្ទុយទៅវិញ ពេលដើរលេងរួច ហើយត្រលប់ទៅផ្ទះវិញ កូនតូចៗក៏ធ្លាក់ខ្លួនឈឺ អ៊ីចឹងគួរធ្វើម៉េចទៅ បើកូនឈឺ?
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ដើម្បីជួយជាដំណោះស្រាយដល់ម៉ាក់ប៉ា លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានណែនាំឲ្យដឹងថា ប្រសិនបើកូនឈឺ ក្ដៅខ្លួន យើងត្រូវមានប្រដាប់វាស់កម្ដៅ ដាក់ថ្នាំបញ្ចុះកម្ដៅ ជូតខ្លួនឲ្យកូន។ ក្នុងករណីកូនតឹងច្រមុះផ្ដាសាយ គួរមានថ្នាំផ្ដាសាយ និងសេរ៉ូមប្រៃលាង ឬឆ្ពុងច្រមុះកូន ដើម្បីឲ្យកូនដកដង្ហើមបានស្រួល។
វាជារឿងធម្មតាដែលយើងមិនថា ក្មេង ឬចាស់ទេ ធ្លាក់ខ្លួនឈឺដូចជា ឈឺចុកចាប់រាងកាយ ល្វើយអស់កម្លាំង រាករូស ឬក្ដៅខ្លួន។ល។ ប្រសិនបើអាអូនត្រូវចូលរៀនថ្ងៃបន្ទាប់ ក្រោយមកពីដើរលេង ហើយកូនឈឺ ឬមិនស្រួលខ្លួន ម៉ាក់ប៉ាគួរតែអនុញ្ញាតឲ្យកូនសម្រាកនៅផ្ទះសិន ឲ្យអាការៈកូនបានធូរស្បើយបន្តិច សឹមចូលត្រលប់ទៅសាលារៀនវិញ។
បន្ថែមពីនេះ យើងក៏ត្រូវយកចិត្តទុកដាក់ទៅលើអាហារដែលកូនញ៉ាំ និងភេសជ្ជៈដែលកូនផឹកដែរដោយឲ្យកូនញ៉ាំតែអាហារល្អៗបូកបញ្ចូលគ្នាមានបន្លែ ត្រី សាច់ ស៊ុត ផ្លែឈើ ទឹកផ្លែឈើស្រស់ និងទឹកស្អាតជាដើម។ ស្របគ្នានេះ វេជ្ជបណ្ឌិតខាងលើបានឲ្យដឹងថា ប្រសិនបើត្រលប់មកពីដើរលេងវិញកូនឈឺធ្ងន់ ឬមានរោគសញ្ញាគ្រោះថ្នាក់នោះ ម៉ាក់ប៉ាគួរតែនាំកូនទៅជួបគ្រូពេទ្យទើបល្អ។
[embed-health-tool-baby-poop-tool]
ម៉្យាងវិញទៀត មុននឹងទៅដើរលេង ម៉ាក់ប៉ាគួរតែរៀបចំថ្នាំសង្កូវដូចជាថ្នាំក្ដៅខ្លួន ផ្ដាសាយ ឈឺក្បាល វិលមុខ ឬរាករូស ឬទឹកថ្នាំសម្លាប់មេរោគ។ល។ ដើម្បីទុកត្រៀមពេលមានអាសន្នអំឡុងពេលដើរលេង។
ចំណុចសំខាន់
- វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានណែនាំឲ្យដឹងថា ប្រសិនបើកូនក្ដៅខ្លួន យើងត្រូវមានប្រដាប់វាស់កម្ដៅ ដាក់ថ្នាំបញ្ចុះកម្ដៅ ជូតខ្លួនឲ្យកូន។
- វាជារឿងធម្មតាដែលយើងមិនថា ក្មេង ឬចាស់ទេ ធ្លាក់ខ្លួនឈឺដូចជា ឈឺចុកចាប់រាងកាយ ល្វើយអស់កម្លាំង រាករូស ឬក្ដៅខ្លួន។ល។
- ប្រសិនបើត្រលប់មកពីដើរលេងវិញកូនឈឺធ្ងន់ ឬមានរោគសញ្ញាគ្រោះថ្នាក់នោះ ម៉ាក់ប៉ាគួរតែនាំកូនទៅជួបគ្រូពេទ្យទើបល្អ។
អត្ថបទគួរអាន៖
- ម៉េចបានអាអូនកើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរធ្វើម៉េច?
- ម៉ាក់ៗចេះតិចនិកទាំងនេះ ការពារអាអូនមិនឱ្យរោលខោទឹកនោម
- តិចនិកជួយម៉ាក់ៗកុំឲ្យកូនខាំក្បាលដោះ ពេលបំបៅកូន
- ១០ ហេតុផល បំបៅដោះកូនជាជម្រើសរើសល្អបំផុតសម្រាប់ម្ដាយ និងទារក
[embed-health-tool-vaccination-tool]