backup og meta

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

រដូវ​កាល​បុណ្យ​ទាន​ ការ​ដើរ​លេង​កំសាន្ត​ជួប​ជុំ​គ្រួសារ​ គឺ​ជា​ការ​ផ្តល់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ភាព​កក់​ក្តៅ​ដល់​ក្រុម​គ្រួសារ​ទាំង​មូល។ យ៉ាង​ណា​មិញ សម្រាប់​ប៉ា​ម៉ាក់​ដែល​នាំ​កូន​ៗ​ដើរ​លេង​ អំឡុង​ពេល​មាន​មនុស្ស​ច្រើន​កុះករ​ គួរ​យល់​ដឹង​ពី​វិធី​បង្ការ និង​ដោះស្រាយ​ភ្លាម​ៗ នៅ​ពេល​ដែល​កុមារ​ជួប​បញ្ហា​ខ្យល់​គរ

ជា​ទូទៅ ប្រសិនបើ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ មាន​ការ​ធ្លាក់​ចុះ កុមារ​អាច​ប្រឈមនឹង​បញ្ហា​ខ្យល់​គរ។ ជាក់ស្តែង អាការៈ​មួយ​នេះ​កើត​ឡើង​ដោយ​សារតែ​កង្វះ​ជាតិ​ទឹក ឈរ​យូរ​ពេក កម្តៅ បញ្ហា​សុខភាព ថប់​បារម្ភ ស្រ្តេស ឬ​ឃ្លាន​ជា​ដើម។ ​

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

សញ្ញា និង​រោគ​សញ្ញា​នៃ​អាការៈ​ខ្យល់​គរ​កើត​លើ​កុមារ

  • វិល​មុខ និង​ធីងធោង
  • បែកញើស​
  • ចង្អោរ
  • ចង្វាក់​បេះដូង​លោត​ញាប់
  • ងងឹត​មុខ
  • ញ័រ​ដៃ និង​ស្លេកស្លាំង

ក្នុង​ករណី​ដែល​កុមារ បម្រុង​នឹង​ខ្យល់​គរ ប៉ា​ម៉ាក់​អាច​អនុវត្តន៍​វិធីសាស្រ្ត​ដូច​ខាង​ក្រោម៖

  • ដាក់​ឲ្យ​កូន​អង្គុយ​ចុះ ឬ​គេង​ភ្លាម​ៗ​ នៅ​ពេល​ដែល​កុមារ​មាន​អាការៈ​ធីងធោង
  • បង្កើន​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដោយ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ នៅ​​ពេល​​សីតុណ្ហភាព​​ក្តៅ​ខ្លាំង

    ប៉ុន្តែ គួរ​ជៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ ឬ​កាហ្វេអ៊ីន ពីព្រោះ​ភេសជ្ជៈ​ប្រភេទ​នេះ ​ធ្វើ​ឲ្យ​ក្មេង​ខ្សោះ​ជាតិ​ទឹក​កាន់​តែ​ខ្លាំង

  • ណែនាំ​ឲ្យ​កូន​ងើប​អង្គុយ ឬ​ក្រោក​ឈរ​ឡើង​យឺតៗ ពីព្រោះ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ភ្លាម​ៗ អាច​នាំ​ឲ្យ​កើត​មាន​អាការៈ​ខ្យល់​គរ
  • ប្រសិនបើ​ក្មេង​ឧស្សាហ៍​ខ្យល់​គរ សន្លប់ ឬ​វិល​មុខ គ្រូ​ពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ដល់​កុមារ​។

[embed-health-tool-child-growth-chart]

ប្រសិនបើ​កូន​ខ្យល់​គរ ប៉ា​ម៉ាក់​គួរ​តែ៖

  • ដាក់​ឲ្យ​កូន​គេង​​ផ្ទាល់​នៅ​លើ​​ទីតាំង​ខ្យល់​គរ​ រហូត​ដល់​កូន​ដឹង​ខ្លួន​ឡើង​វិញ ដើម្បី​ជួយ​ឲ្យ​លំហូរ​ឈាម​​​ធ្វើ​ដំណើរ​ទៅ​កាន់​ខួរ​ក្បាល​វិញ
  • ជៀសវាង​​សំលៀក​បំពាក់​រឹបណែប​ពេក
  • កុមារ​ភាគ​ច្រើន​ នឹង​ដឹង​ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ខ្យល់​គរ ប៉ុន្តែ​ប្រសិនបើ​កូន​មិន​ប្រសើរ​ឡើង​វិញ​ទេ ប៉ា​ម៉ាក់​គួរ​ប្រញាប់បញ្ជូន​កូន​ទៅ​កាន់​មន្ទីរពេទ្យ។

កុមារខ្យល់គរ

ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗ ក្នុង​ករណី​៖

  • ក្មេង​ដួល​ និង​មាន​របួស ឬ​ចេញ​ឈាម
  • ឈឺ​ទ្រូង ឈឺ​ក្បាល
  • បបូរ​មាត់​ ឬ​ផ្ទៃ​មុខ​ឡើង​ខៀវ​
  • ពិបាក​ដកដង្ហើម
  • វង្វេង​ស្មារតី
  • មិន​ដឹង​ខ្លួន
  • មាន​បញ្ហា​គំហើញ។

ចំណុចសំខាន់

ជា​ទូទៅ ប្រសិនបើ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ មាន​ការ​ធ្លាក់​ចុះ កុមារ​អាច​ប្រឈមនឹង​បញ្ហា​ខ្យល់​គរ។ ជាក់ស្តែង អាការៈ​មួយ​នេះ​កើត​ឡើង​ដោយ​សារតែ​កង្វះ​ជាតិ​ទឹក ឈរ​យូរ​ពេក កម្តៅ បញ្ហា​សុខភាព ថប់​បារម្ភ ស្រ្តេស ឬ​ឃ្លាន​ជា​ដើម។
សញ្ញា និង​រោគ​សញ្ញា​នៃ​អាការៈ​ខ្យល់​គរ​កើត​លើ​កុមារ
  • វិល​មុខ និង​ធីងធោង
  • បែកញើស​
  • ចង្អោរ
  • ចង្វាក់​បេះដូង​លោត​ញាប់
  • ងងឹត​មុខ
  • ញ័រ​ដៃ និង​ស្លេកស្លាំង

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Syncope in Children

https://www.cedars-sinai.org/health-library/diseases-and-conditions—pediatrics/s/syncope-in-children.html

What is syncope?

https://www.childrenshospital.org/conditions/syncope

Syncope in Children

https://www.nationwidechildrens.org/conditions/syncope-in-children

កំណែ​ប្រែបច្ចុប្បន្ន

11/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ម៉េចបានកុមារ និងក្មេងជំទង់ខ្លះមានចរិតហិង្សា? ប៉ាម៉ាក់ជួយកូនតាមវិធីណា?

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 11

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម