ជំងឺដែលកើតក្នុងមាត់មានច្រើនប្រភេទ តែក្នុងចំណោមនោះ ជំងឺពងបែកមាត់ ឧស្សាហ៍កើតមានជាងគេ ពិសេសកើតលើកូនក្មេង និងមនុស្សពេញវ័យ។ ពងបែកមាត់ អាចកើតលើអណ្តាត បបូរមាត់ខាងក្នុង ក្រអូមទន់ជាដើម ធ្វើឲ្យពិបាកញ៉ាំនំចំណី ពិសេសអាហារដែលមានរសជាតិហឹរ ប្រៃ ឬជូរ ដាក់ទៅផ្សាពេញមាត់។
បើតាមការបកស្រាយនៅលើហ្វេសប៊ុកផេករបស់មន្ទីរពេទ្យ កាល់ម៉ែត ជំងឺពងបែកមាត់បែងចែកជា ៣ ប្រភេទ គឺជំងឺពងបែកទំហំតូច ជំងឺពងបែកទំហំធំ និងជំងឺពងបែកតូចៗច្រើនរាប់រយ។ ចំពោះមូលហេតុដែលបង្កឲ្យមានជំងឺពងបែកមាត់មិនទាន់ដឹងពិតប្រាកដនៅឡើយ ប៉ុន្តែភាគច្រើនបណ្តាលមកពីកត្តាមួយចំនួនខាងក្រោមនេះ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
– តំណពូជ
– ប៉ះទង្គិចញឹកញាប់
– ការរលាក បង្ករោគ
– ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (HIV)
– ភាពមិនប្រក្រតីនៃក្រពះ ពោះវៀន
– ខ្វះគ្រាប់ឈាម និងវីតាមីន
– ប្រែប្រួលអ័រម៉ូន
– ស្រ្តេស
– ប្រើថ្នាំមួយចំនួន។
ចំពោះការព្យាបាលជំងឺពងបែកមាត់វិញ អាស្រ័យទៅលើការពិនិត្យរកមូលហេតុ និងប្រភេទជំងឺនីមួយៗ។ បើយើងកើតជំងឺពងបែកមានទំហំតូចៗ មិនបាច់បារម្ភនោះទេ ព្រោះវាអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេល ១០-១៤ ថ្ងៃ ដោយគ្រាន់តែធ្វើអនាម័យមាត់ធ្មេញឲ្យបានល្អ ចៀសវាងចំណីអាហារជូរហឹរ និងប្រើថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលខ្លី ៣-៤ ថ្ងៃ។ ក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យឲ្យត្រឹមត្រូវ មុនប្រើថ្នាំ។
[embed-health-tool-bmi]
អត្ថបទគួរអាន៖