backup og meta

គ្រុនពោះវៀនលើក្មេង ព្យាបាលមិនទាន់អាចហូរឈាមក្នុងពោះវៀន

គ្រុនពោះវៀនលើក្មេង ព្យាបាលមិនទាន់អាចហូរឈាមក្នុងពោះវៀន

ជំងឺ​គ្រុនពោះវៀន ជា​ប្រភេទ​ជំងឺ​បង្ក​ដោយ​បាក់តេរី មាន​ឈ្មោះ​ថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លង​តាម​ការ​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក ដែល​មាន​ប្រឡាក់លាមក ឬ​ទឹក​នោម។ ជំងឺ​គ្រុន​ពោះ​វៀន​នេះ​អាច​ឆ្លងពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន ពិសេស​ក្មេង​តូចៗ​ដែល​ចូល​ចិត្ត​លេង​ជុំ​ៗ​គ្នា​ច្រើន​នាក់ ហើយ​ជំងឺ​នេះ​អាច​បង្ក​ផល​ប៉ះពាល់​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​យើង​បាន​ដែរ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុន​ពោះ​វៀន ជា​ជំងឺ​ឆ្លង​តាម​រយៈ​បាក់​តេរី ហើយ​ភាគ​ច្រើន​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ ឬ​ប្រទេស​ដែល​មាន​អនាម័យ​មិន​ល្អ។ ចំពោះ​ជំងឺ​នេះ ប្រសិន​បើ​កើត​លើ​ក្មេង វា​អាច​មាន​សភាព​ធ្ងន់ ឬ​អាច​បណ្ដាល​ឲ្យ​អា​អូន​ស្លាប់​បាន បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ។

ក្នុង​ករណី​ដែល​ក្មេង​កើត​ជំងឺ​គ្រុន​ពោះ​វៀន ហើយ​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ទេ អា​អូន​អាច​ជួប​បញ្ហា​ច្រើន ឬ​អាច​ធ្ងន់​ធ្ងរ​ ដូចជាហូរ​ឈាម​ក្នុង​ពោះ​វៀន ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត​រួម​មាន៖

– ស្រក​ទម្ងន់​ធ្ងន់​ធ្ងរ

រាក​រូស​ធ្ងន់​ធ្ងរ

– គ្រុន​ក្ដៅ​ខ្លាំង

– មិនមាត់មិនក (មិនឆ្លើយតប)

– រវើរវាយ ស្មារតី​មិន​នឹង។ល។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា យើង​អាច​ដឹង​បាន​ថា អា​អូន​ឈឺ​គ្រុន​ពោះ​វៀន​ដោយ​រោគ​សញ្ញា​ដូច​ជា ខ្សោយ​​កម្លាំង បែក​ញើស ក្អក​ស្ងួត មិន​ឃ្លាន​អាហារ និង​ស្រកទម្ងន់ ឈឺ​ពោះ រាក ឬ​ទល់​លាមក ឡើង​រមាស់ ហើម​ពោះ​ខ្លាំង។ ​បើ​សង្ស័យ​ថា​កូន​កើត​គ្រុន​ពោះ​វៀន ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​។

ទន្ទឹម​នឹង​នេះ ជំងឺ​គ្រុន​ពោះ​វៀន​អាច​បង្ការ​បាន​ជាមួយ​ការ​ចាក់​វ៉ាក់សាំង លាង​សម្អាត​ដៃ ចៀសវាង​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​មិន​ស្អាត និង​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ច្រើន និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ​គ្រុន​ពោះ​វៀន។

ពោះវៀន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Typhoid Fever

https://kidshealth.org/en/parents/typhoid.html

Typhoid Fever

https://www.kidshealth.org.nz/typhoid-fever

Typhoid in Babies – Causes, Symptoms & Treatment

https://parenting.firstcry.com/articles/typhoid-in-babies-causes-symptoms-treatment/

កំណែ​ប្រែបច្ចុប្បន្ន

27/10/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ជំងឺគ្រុនពោះវៀន កើតដោយសារអ្វី? គួរបង្ការបែបណា?

អ្នកចូលចិត្តញ៉ាំលៀសហាល ប្រយ័ត្នគ្រុនពោះវៀន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម