ឧទាហរណ៍ជាក់ស្ដែងគឺប្រតិកម្មរវាងប្រូពីឡែនគ្លីកុន និងសារធាតុក្លិនអាល់ដេអ៊ីតបង្កទៅជាអាសេតាលដែលជាធាតុបង្កធ្វើឲ្យការទទួលរំញោចរបស់កោសិកាសួត និងបំពង់ខ្យល់មានវិបត្តិទាំងផ្នែកខាងលើនិងខាងក្រោម។ ដោយសារតែការមិនយកចិត្តទុកដាក់របស់រោងចក្រទៅលើបញ្ហានេះហើយដែលធ្វើឲ្យមិនមានការដាក់បម្រាមនៅលើកញ្ចប់បារីអេឡិចត្រូនិក។លើសពីនេះទៅទៀតដោយសារតែភាពថ្មីថ្មោងនៃការជក់បារីអេឡិចត្រូនិកនេះការស្រាវជ្រាវដែលឆ្លើយតបទៅនឹងវិបត្តិសុខភាពរយៈពេលវែងគឺមិនទាន់មាននៅឡើយ។
កាន់តែឆាប់ជក់កាន់តែឆាប់ខូចសុខភាព
នៅប្រទេសម៉ាឡេស៊ីការជាវបារីគឺខុសច្បាប់សម្រាប់អតិថិជនដែលមានអាយុតិចជាង១៨ឆ្នាំ ប៉ុន្តែច្បាប់ស្ដីពីការជក់បារីអេឡិចត្រូនិកគឺមិនមាននោះទេដែលរបាយការណ៍ខ្លះបានបង្ហាញថាមានកុមារអាយុ៨ឆ្នាំទៀតផងដែលធ្លាប់ជក់។ ការញៀនជាតិនីកូទីនក្នុងវ័យក្មេងនេះហើយដែលបង្កឲ្យមានការប៉ះពាល់ដល់សុខភាពកាន់តែឆាប់ក៏ដូចជាបញ្ហាដទៃទៀតដែលបង្កពីសារធាតុគីមីផ្សេងៗក្នុងបារីអេឡិចត្រូនិកនេះ។ យោងតាមអង្គការប្រយុទ្ធប្រឆាំងជំងឺឆ្លង អាយុជាមធ្យមនៃអ្នកដែលមានបញ្ហាសួតបណ្ដាលមកពីបារីអេឡិចត្រូនិកគឺមានតាំងពីអាយុ១៩ឆ្នាំមកម្ល៉េះ។
បារីអេឡិចត្រូនិកគ្មានផលល្អអ្វីនោះទេ
ដោយសារតែវិបត្តិសុខភាពដែលប៉ះពាល់ដោយសារការជក់បារីអេឡិចត្រូនិកមិនទាន់សិក្សាច្បាស់នៅឡើយ អ្នកស្រាវជ្រាវនៅតែមិនទាន់ហ៊ានសន្មតថាសារធាតុគោលអ្វីដែលបង្កឲ្យមានផលវិបាកទាំងនេះ។ការសិក្សាបែបវិទ្យាសាស្ត្រគឺត្រូវការរយៈពេលយូរដើម្បីបានលទ្ធផលជាក់លាក់តែទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យក៏មិនរង់ចាំរហូតដល់ហួសពេលនោះដែរ។បម្រាមនៃការជក់បារីអេឡិចត្រូនិកបានកើនឡើងដើម្បីទប់ស្កាត់បញ្ហានេះ។ការសម្រេចចិត្តប្ដូរប្រភេទជក់ក្នុងករណីអ្នកដែលផ្លាស់ប្ដូរពីការជក់បារីធម្មតាមកបារីអេឡិចត្រូនិកគឺមិនណែនាំនោះទេ។ ក្នុងការទប់ស្កាត់ទង្វើនេះឲ្យបានជោគជ័យរដ្ឋាភិបាលម៉ាឡេស៊ីបានបង្កើនការយកចិត្តទុកដាក់ក្នុងប្រព័ន្ធសេវា mQuit។