backup og meta

បញ្ឈរភ្នែកកម្រិតណា ទើបត្រូវប្រើថ្នាំងងុយគេង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 18, 2022

    បញ្ឈរភ្នែកកម្រិតណា ទើបត្រូវប្រើថ្នាំងងុយគេង?

    យប់ឡើងគេងមិនលក់ញយពេក ពិសេស​មនុស្ស​ចាស់ ដឹងតែរត់ទៅរកថ្នាំជំនួយហើយ។ ចុះ​​បើ​​យើង​គេង​​មិន​​លក់ បញ្ឈរភ្នែក​​សឹង​តែ​រាល់ថ្ងៃ គួរ​លេប​​ថ្នាំ​​ងងុយ​គេង​ទេ? ចុះបើគេងមិនងាយលក់សឹងរាល់យប់ ត្រូវលេបថ្នាំងងុយគេងរាល់យប់ដែរ?

    បើ​តាម​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា បញ្ហា​គេង​មិន​លក់​ញឹក​ញាប់ គឺ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ ពី​ព្រោះ​វា​អាច​វិវត្ត​ទៅ​ជា​ជំងឺ​គេង​មិន​លក់​រ៉ាំរ៉ៃ​ ដែល​អាច​ប៉ះ​ពាល់​ខួរក្បាល និង​ដំណើរ​ការ​នៃ​សុខភាព​ទូទៅ​។ បើ​មាន​បញ្ហា​គេង​មិន​លក់ល្មមៗ លោក​វេជ្ជបណ្ឌិតថា ​មិន​ចាំ​បាច់​ត្រូវ​ប្រើ​ថ្នាំ​ជួយ​ឲ្យ​គេង​លក់​ទេ ពី​ព្រោះ​ការ​ប្រើ​ថ្នាំ​ជួយ​ឲ្យ​ងងុយ​គេង​ភាគ​ច្រើន​ប្រើតែ​ក្នុង​ករណី​​មាន​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ទើប​ត្រូវ​ប្រើ​រាល់​ថ្ងៃ និងត្រូវ​ប្រើតាម​វេជ្ជបញ្ជា​​ត្រឹម​ត្រូវ។

    លោក​វេជ្ជបណ្ឌិតបន្ត​ថា គ្រប់​ថ្នាំ​ទាំង​អស់ សុទ្ធ​តែ​មាន​ផល​ប៉ះពាល់តិច ឬ​ច្រើន ទៅ​តាម​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​វា។ កាល​ណា​​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស​ដោយ​មិន​ពិគ្រោះ​ជាមួយ​ពេទ្យ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​នៅ​ពេល​ប្រើ​យូរៗ​ទៅ ​ដែល​យើង​មិន​អាច​ដឹង​មុន​បាន​។

    ប្រសិន​​ជួប​បញ្ហា​គេងមិនលក់នេះ​ញឹក​ញាប់ ជំនួស​ដោយ​ការ​ប្រើ​ថ្នាំ យើង​អាច​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ​ផ្សេងៗ ដើម្បី​ជួយ​សម្រួល​បញ្ហា​នេះ​ដូច​ជា៖

    – ហាត់​ប្រាណ

    – ដំណើរ​កម្សាន្ត

    – កាត់​បន្ថយ​ស្ត្រេស

    – បន្ធូរអារម្មណ៍

    – ព្យាយាមចូលគេងឲ្យបានលឿន

    – ញ៉ាំ​អាហារ​​សម្បូរ​ជីជាតិ

    – មិនប៉ះពាល់ទូរស័ព្ទមុនពេលចូលគេង

    – ព្យាយាមសម្រាកកាយ សម្រាកចិត្ត ជាដើម។ ​

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម