ពេលឃើញមនុស្សណាម្នាក់ផឹកស្រាមិនឈប់ យើងតែងហៅថា «មនុស្សញៀនស្រា» តែក្រៅពីនោះនៅមានអាការៈផ្សេងៗ និងផលប៉ះពាល់ដែលអ្នកខ្លះមិនដឹង។ លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានឲ្យដឹងថា អ្នកដែលញៀនស្រាជួបបញ្ហាច្រើនណាស់ ក្នុងនោះបញ្ហាធំច្រើនយ៉ាងខូចថ្លើម រលាកថ្លើម ក្រិនថ្លើម និងប៉ះពាល់ដល់ខួរក្បាល។