អ្នកឯកទេសបានបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវជាច្រើន ដើម្បីពន្យល់ពីពេលវេលា ក៏ដូចជារបៀបព្យាបាលតាមផ្លូវចិត្ត ដោយសន្និដ្ឋានថា អំណាចផ្លូវចិត្តអាចជួយព្យាបាលជំងឺបន្តិចម្តងៗ ទាំងយើងមិនបានចាប់អារម្មណ៍។ អំណាចផ្លូវចិត្ត បង្កើតឲ្យមានភាពប្រទាក់ក្រឡាគ្នា រវាងជំនឿ និង ការពិត ជួយខួរក្បាល ទទួលយកអ្វីយើងកំពុងជឿជាក់ជាការពិត និងធ្វើអ្វីដែលត្រឹមត្រូវតាមជំនឿទាំងនោះ។ ប៉ុន្តែជំនឿ អាចព្យាបាលជំងឺ ក៏អាចធ្វើឲ្យយើងធ្លាក់ខ្លួនឈឺដូចគ្នា។
៣- វិធីសាស្ត្រព្យាបាលដោយអំណាចផ្លូវចិត្ត
បច្ចេកទេសព្យាបាលផ្លូវតាមចិត្ត នាំយើងឲ្យសះស្បើយពីជំងឺដោយមិនដឹងខ្លួន។ មានបច្ចេកទេស ២ យើងអាចធ្វើតាម គឺបច្ចេកទេសបុរាណ និងសម័យ។ បើយើងប្រើបច្ចេកទេសទាំងពីរ បានត្រឹមត្រូវ និងទៀងទាត់ យើងនឹងទទួលបានផលល្អសម្រាប់សុខភាពទាំងផ្លូវចិត្ត និងផ្លូវកាយ។