backup og meta

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ ដែល​រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​​បាត់បង់​​​ដៃ និង​ជើង​ទាំងសងខាង ក្រោយ​ឆ្លង​បាក់តេរី​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ។ យោង​តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ បាន​ឆ្លង​មេរោគ​ ក្រោយ​ពី​ញ៉ាំ​ត្រី​ទីឡាយ៉ា​ដែល​មិន​បាន​ចម្អិន​ឆ្អិន​ល្អ។ ត្រី​នេះ​មាន​ផ្ទុក​នូវ​បាក់តេរី​ដ៏​សាហាវ​មួយ​ប្រភេទ​ ដែល​មាន​ឈ្មោះ​ថា “Vibro Vulnificus” ហើយ​​ភាគ​ច្រើន​មាន​នៅ​ក្នុង​ទឹក​សមុទ្រ និង​គ្រឿងសមុទ្រ​ឆៅ។

តើ​ស្ត្រី​រងគ្រោះ​មាន​ស្ថានភាព​យ៉ាង​ដូច​ម្តេច?

ក្រោយ​ញ៉ាំ​ត្រី​ទីឡាយ៉ា​រួច​ លោកស្រី Laura Barajas បាន​ធ្លាក់​ខ្លួន​ឈឺ​ភ្លាម​ៗ ​ដោយ​តម្រូវ​ឲ្យ​ដាក់​ម៉ាសុីនសប់ដង្ហើម។ ការ​ឆ្លង​មេរោគ​នេះ បាន​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ ដោយ​ម្រាម​ដៃ​ ប្រអប់​ជើង និង​បបូរ​មាត់​ខាង​ក្រោម​​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ រួម​ជា​មួយ​នឹង​ការ​បង្ក​រោគ​ក្នុង​ឈាម​ ហើយ​តម្រង​នោម​ទាំង​ពីរ​ក៏​មិន​អាច​ដំណើរការ​ប្រក្រតី​បាន​​ដែរ។

ត្រី

​​​​​​តើ​គ្នា​យើង​អាច​ឆ្លង​មេរោគ​នេះ​ដោយ​របៀប​ណា?

ការ​ឆ្លង​មេរោគ​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត បើ​ព្យាបាល​មិន​ទាន់​ពេលវេលា​ទេ​នោះ ហើយ​បាក់តេរី​ប្រភេទ​នេះ ច្រើន​តែ​លូតលាស់​នៅ​ក្នុង​ទឹក​សមុទ្រ និងគ្រឿងសមុទ្រ។ ​

[embed-health-tool-bmi]

យោង​ទៅ​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ ​និង​បង្ការ​ជំងឺ​ឆ្លង (CDC) បាន​បញ្ជាក់​ថា មាន​ករណី​ដូច​គ្នា​នេះ​ប្រមាណ​ជា​១៥០ ទៅ​២០០​ករណី​ដែល​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​។

ហេតុដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ​ជា​និច្ច ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​ផ្សេង​ៗ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

California mom, 40, loses all four limbs after she caught vibrio from eating undercooked TILAPIA for dinner

https://www.dailymail.co.uk/news/article-12527459/California-woman-loses-limbs-undercooked-TILAPIA-fish.html

US woman loses limbs after battling infection from eating undercooked fish

https://www.thedailystar.net/news/world/news/us-woman-loses-limbs-after-battling-infection-eating-undercooked-fish-3420971

California mother lost all her limbs from bacterial infection after eating undercooked tilapia

https://www.insider.com/california-woman-loses-all-her-limbs-after-eating-undercooked-tilapia-2023-9

កំណែ​ប្រែបច្ចុប្បន្ន

05/10/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 05, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម