backup og meta

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

ក្រសួង​សុខាភិបាល​បាន​​អំពាវនាវ និង​ក្រើន​រំឮក​ដល់​ប្រជាពលរដ្ឋ​​​ខ្មែរ​យើង​ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការ​អនុវត្ត​វិធានការ​នានា​ ដើម្បី​ការពារ​សុខភាព​​ផ្ទាល់​ខ្លួន​ គ្រួសារ​ និង​សហគមន៍​ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​​នេះ។ ក្នុង​នោះ​ផង​ដែរ ក្រសួង​បាន​ដាក់​ចេញ​នូវវិធី​បង្ការ​ការ​ចម្លង​ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ផ្តាសាយ ជំងឺ​ផ្តាសាយ​បក្សី ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​ផ្សេងៗ ដែល​រួម​មាន​៖

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

-ត្រូវ​ចៀសវាង​ការ​ក្អក​ ឫ​កណ្តាស់ ដោយ​មិន​មាន​ការការពារ​ដល់​អ្នក​ដទៃ ដោយ​ត្រូវ​ខ្ទប់​មាត់​ ពាក់​ម៉ាស ឬ​ប្រើ​កន្សែង​ដៃ ឬ​ប្រើ​ផ្នត់​កែង​ដៃ និង​មិន​ត្រូវ​ខាក​ស្តោះ ឬ​បន្ទោរបង់​ពាសវាលពាសកាល

-កុំ​ប៉ះពាល់​ ឬ​ទទួល​ទាន​ មាន់​ទា ឈឺ​ ឬ​ងាប់

-ពាក់​ស្រោម​ដៃ និង​ម៉ាស់ ឫ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល​ចាប់កាន់​មាន់​ទា​ធ្វើ​ម្ហូប​អាហារ រួច​ហើយ​ស្រុះ​វា​ក្នុង​ទឹក​ពុះ​មុន​នឹង​ចោច​សម្អាត​រោម

-ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះ​សម្បែង ផ្ទះ​មាន​ពន្លឺ​ចេញ​ចូល ទុក​ដាក់របស់របរ​សម្លៀកបំពាក់​ទាំង​នៅក្នុង និង​ក្រៅ​ផ្ទះ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ លុប​បំបាត់​ព្រៃ​ស៊ុប​ទ្រុប​ជុំវិញ​ផ្ទះ ដើម្បីកាត់​បន្ថយ​ជម្រក​មូស

-ចៀសវាង​ការ​ធ្វើ​ដំណើរ​ ប្រសិនបើ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក​ ឫ​ពិបាក​ដកដង្ហើម​ ឫ​មាន​បញ្ហា​សុខភាព​ហើយ​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ

-ករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាម​ៗ លើស​ពី​៣៨​អង្សាសេ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់​ (មិន​ឲ្យ​យឺត​ជាង​៧២​ម៉ោង បន្ទាប់​ពី​ក្តៅ​ខ្លួន) ហើយ​សូម​កុំ​សាកល្បង​ព្យាបាល​អ្នក​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ភ្លាម​ៗ​នេះ​ដោយ​ខ្លួន​ឯង ឫ​ពន្យារ​ពេល​តាមដាន​ព្យាបាល​ជំងឺ​នៅ​ក្នុង​សេវា​ឯកជន​ដែល​មិន​មាន​សមត្ថភាព​ព្យាបាល​ផ្នែក​ជំងឺ​គ្រុន​ឈាម​នេះ​ឲ្យ​សោះ

[embed-health-tool-bmi]

-សូម​អាជ្ញាធរ​រាជធានី ខេត្ត ក្រុង ស្រុក​ ខណ្ឌ​ រដ្ឋបាល​ឃុំ/​សង្កាត់​ មេត្តា​ជួយ​ធ្វើការ​ណែនាំ​ការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​ចំណី​អាហារ នៅ​តាម​ទីតាំង​នានា និង​រៀបចំ​ទុកដាក់​ម្ហូប​អាហារ​ឲ្យ​បាន​ល្អ​នៅ​តាម​ទី​វត្ត​អារាម (កុំ​ទុក​ដាក់​ច្របូកច្របល់​គ្នា) ដើម្បី​ជៀសវាង​ការ​ពុល​ចំណី​អាហារ ឬ​ជំងឺ​បណ្តាល​មក​ពី​អាហារ​មិន​មាន​សុវត្ថិភាព និង​ទប់ស្កាត់​ការ​លក់​ស្រាបិត ឫ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ ជៀសវាង​យក​សារធាតុ​មេតាណុល​ លាយ​ធ្វើ​ស្រា ស ឫ​ស្រា​ថ្នាំ ដែល​បង្ក​ឲ្យ​ពុល​ និង​ស្លាប់​បាត់បង់​អាយុជីវិត។

ដូច្នេះ​ ដើម្បី​សុខសុវត្ថិភាព​របស់​បងប្អូន​ខ្មែរ​យើង​នៅ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ​ គ្នា​យើង​ចាំបាច់​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ទាំង​អស់​គ្នា។​

អត្ថបទគួរអាន៖

ប្រកាសក្រសួង

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ផ្តាសាយធំមានអាការៈស្រដៀងកូវីដ មកដឹង ៦ចំណុចសំខាន់ពីជំងឺផ្លូវដង្ហើមមួយនេះ

ខ្យល់ប៉ុន្មានប្រភេទនេះអាចបង្កជំងឺផ្លូវដង្ហើម-សួតធ្ងន់ធ្ងរ ត្រូវចេះប្រយ័ត្ន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 27

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម