backup og meta

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា?

ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖

• ក្តៅខ្លួនខ្លាំងភ្លាមៗ

• ឈឺក្បាលខ្លាំង

• ឈឺសាច់ដុំ

មានកន្ទួលក្រហមតូចៗ

• ក្អួត និងចង្អោរ

• អស់កម្លាំង

• ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ)

[embed-health-tool-vaccination-tool]

ជំងឺគ្រុនឈាម

ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖

• ក្អួតមិនបាត់

• ពិបាកដកដង្ហើម

• ក្អួតមានឈាម ឬលាមកមានឈាម

ឈឺពោះ

• រសេះរសោះ

• ផ្លាកែតចុះទាប

ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

អត្ថបទគួរអាន៖

អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ?

ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖

  • ទារក និងកុមារ
  •  មនុស្សចាស់ ឬអ្នកមានជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាម សុទ្ធតែអាចប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរ
  • ស្រ្តីពពោះ ដែលអាចបណ្តាលឱ្យទារកក្នុងផ្ទៃកើតមិនគ្រប់គីឡូ សម្រាលមុនខែ ឬធ្លាក់ឈាមច្រើន
  • អ្នកដែលមានជំងឺហឺត ឬប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង

បង្ការយ៉ាងម៉េច?

  • លាបក្រែមការពារមូស
  • ស្លៀកសំលៀកបំពាក់ជិតៗ
  • គេងក្នុងមុងជានិច្ច
  • លុបបំបាត់ចោលប្រភពទឹកដក់នៅក្នុងផ្ទះ និងបរិវេណជុំវិញ។

បន្ថែមពីនេះ គ្នាយើងក៏អាចចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលអាចរកបាននៅបណ្តាប្រទេសមួយចំនួន រួមទាំងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍យើង។ អ្នកដែលធ្លាប់កើតជំងឺគ្រុនឈាមពីមុន និងអ្នកគ្រប់គ្នា គួរចាក់វ៉ាក់សាំងគ្រុនឈាមដើម្បីការពារខ្លួន ទើបជាការប្រសើរ។ ពាក់ព័ន្ធនឹងផលប៉ះពាល់នៃវ៉ាក់សាំងនេះ គ្នាយើងអាចប្រឈមនឹងអាការឈឺក្បាល ឈឺចាប់នៅត្រង់បរិវេណចាក់ និងគ្រុនក្តៅ។ យ៉ាងណាមិញ គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាមុន មុនពេលទទួលការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមនេះ។

ចំណុចសំខាន់

អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ?


ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖
  • ទារក និងកុមារ
  •  មនុស្សចាស់ ឬអ្នកមានជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាម សុទ្ធតែអាចប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរ
  • ស្រ្តីពពោះ ដែលអាចបណ្តាលឱ្យទារកក្នុងផ្ទៃកើតមិនគ្រប់គីឡូ សម្រាលមុនខែ ឬធ្លាក់ឈាមច្រើន
  • អ្នកដែលមានជំងឺហឺត ឬប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង

បង្ការយ៉ាងម៉េច?


  • លាបក្រែមការពារមូស
  • ស្លៀកសំលៀកបំពាក់ជិតៗ
  • គេងក្នុងមុងជានិច្ច
  • លុបបំបាត់ចោលប្រភពទឹកដក់នៅក្នុងផ្ទះ និងបរិវេណជុំវិញ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. WHO. Dengue and severe dengue. World Health Organization – Dengue Factsheet Accessed June 2025
  2. CDC. About a dengue vaccine. CDC – Dengue Vaccine Accessed June 2025
  3. SGH.com. Dengue fever. https://www.sgh.com.sg/symptoms-treatments/dengue-fever Accessed June 2025
  4. CDA.GOV.SG. Dengue Fever. Ministry of Health Singapore Accessed June 2025
  5. Mayo Clinic. Dengue Fever. https://www.mayoclinic.org/diseases-conditions/dengue-fever/symptoms-causes/syc-20353078 Accessed June 2025

កំណែ​ប្រែបច្ចុប្បន្ន

08/07/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ Sopheng In

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

តិចនិកបែងចែកឲ្យដាច់ អាការៈក្ដៅខ្លួនដោយសារគ្រុនឈាម និងកូវីដ-១៩

ក្ដៅខ្លួន បូកសញ្ញារួមផ្សំទាំងនេះទៀត កូនអាចគ្រុនឈាមធ្ងន់ ប្រញាប់រកពេទ្យ


ផ្ទៀងផ្ទាត់ដោយ Editor HK និពន្ធដោយ នូ សោភ័ណ្ឌ បានធ្វើបច្ចុប្បន្នភាព 08/07/2025

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម