backup og meta

សញ្ញាព្រមានទាំង៥នៃជំងឺជើងធំដូចដំរី គ្រប់គ្នាគួរដឹង

សញ្ញាព្រមានទាំង៥នៃជំងឺជើងធំដូចដំរី គ្រប់គ្នាគួរដឹង

ជំងឺ​ជើង​ធំ​ដូច​ដំរី (Elephantiasis) បង្ក​ឡើង​ដោយ​ព្រូន​ប៉ារ៉ាស៊ីតដែល​ចម្លង​ដោយ​មូស​ញី ហើយ​ភាគ​ច្រើន​ រោគសញ្ញា​នៃ​ជំងឺ​នេះ​មិន​​លេច​ឡើង​នោះ​ទេ​ រហូត​ដល់​ជំងឺ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។

យ៉ាង​ណា​មិញ លោក​វេជ្ជបណ្ឌិត Krishnakant Debri ​ជា​វេជ្ជបណ្ឌិត​​ជាន់​ខ្ពស់​នៃ​ទីក្រុង​Mumbai ប្រទេស​ឥណ្ឌាបាន​បង្ហាញ​ថា មាន​សញ្ញា​ព្រមាន​មួយ​ចំនួន​នៃ​ជំងឺ​ជើង​ធំ​ដូច​ដំរី​នេះ ដើម្បី​ឲ្យ​យើង​បាន​យល់​ដឹង​​ធ្វើ​រោគវិនិច្ឆ័យ​ និង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេលវេលា។

​១. ហើម​ជើង

រោគសញ្ញា​ចម្បង​មួយ​នៃ​ជំងឺ​ជើង​ធំដូច​ដំរី គឺ​ហើម​ដៃ​ និង​ជើង​ដោយ​សារ​តែ​ការ​ប្រមូលផ្ដុំ​សារធាតុ​រាវ​។ ជើង​ ឬ​ដៃ​ម្ខាង​ អាច​ហើម​ធំ​ខុស​ពី​ទំហំ​ធម្មតា​​ច្រើន​ដង​ ដែល​មើល​ទៅ​ដូចជា​ជើង​ដំរី​ ទើប​ជំងឺ​នេះ​​មាន​ឈ្មោះ​ថា ជំងឺ​ជើង​ធំ​ដូច​ដំរី។

ជំងឺជើងដូចដំរី២

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

២. ស្បែក​ស្ងួត​

ក្នុង​ករណី​ភាគ​ច្រើន​ បរិវេណ​ស្បែក​ដែល​រង​គ្រោះ​ អាច​​មាន​សភាព​ស្ងួត​ និង​ក្រាស់។ បន្ថែម​ពី​នេះ ​អ្នក​ជំងឺ​អាច​កើត​មាន​ដំបៅ​ ស្បែក​ប្រេះ និង​ខ្មៅ ដោយ​សារ​តែ​កង្វះ​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​បរិវេណ​នោះ។

[embed-health-tool-bmi]

៣. ល្ហិតល្ហៃ

​ទន្ទឹម​នឹង​នេះ​ដែរ អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ព្រម​ទាំង​មាន​រោគសញ្ញា​ផ្សេង​ទៀត ដូចជា​គ្រុន​ក្ដៅ និង​គ្រុន​រងា​ធ្ងន់ធ្ងរ ​ដោយ​សារ​តែ​មាន​កម្ដៅ​ត្រង់​កន្លែង​រងគ្រោះ ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ និង​ការ​រលាក។

​​​៤. ពងស្វាស​រីក​ធំ

នៅ​ដំណាក់​កាល​ក្រោយ​នៃ​ជំងឺ​នេះ យើង​អាច​នឹង​សង្កេត​ឃើញ​ការ​លូតលាស់​នៃ​ពង​ស្វាស​។ បន្ថែម​ពី​នេះ ស្បែក​ខាង​ក្រោម​លិង្គ​អាច​លឹប​ចូល​ក្នុង ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ និង​ក្រហាយ​ ពីព្រោះ​​ព្រូន​ប៉ារ៉ាស៊ីត (Filaria) បំផ្លាញ​ប្រព័ន្ធ​ទឹករងៃនិង​បណ្ដាល​ឲ្យ​ហើម​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។

អត្ថបទគួរអាន៖

៥. ដើមទ្រូង​រីក​ធំ

ដូច​គ្នា​ទៅ​នឹង​បុរស​ដែរ ជំងឺ​ជើង​ធំ​ដូច​ដំរី​​អាច​ប៉ះពាល់​ដល់​​ប្រដាប់​បន្ត​ពូជ​ខាង​ក្រៅ​ចំពោះ​ស្ត្រី និង​​អាច​​បណ្ដាល​ឲ្យ​មាន​ដំបៅ​ស្បែក​នៅ​ចន្លោះ​ភ្លៅ ក៏​ដូចជា​ធ្វើ​ឲ្យ​​សុដន់​រីក​ធំ។ លើស​ពី​នេះ ជំងឺ​ដែល​ឆ្លង​ពី​សត្វ​មូស​មួយ​នេះ ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នៃ​កូន​កណ្ដុរ​ ដោយ​សារ​តែ​ការ​ស្ទះ​លំហូរ​ឈាម​នៅ​ក្នុង​កូន​កណ្ដុរ និង​សុដន់​​ដូច​គ្នា​។

ចំណុចសំខាន់

រោគសញ្ញា​ និងសញ្ញា​ព្រមាន​មួយ​ចំនួន​នៃ​ជំងឺ​ជើង​ធំ​ដូច​ដំរី មាន​ដូចជា​ហើម​ជើង ស្បែក​ស្ងួត​ ល្ហិតល្ហៃ ពងស្វាស​រីក​ធំ និង​ដើម​ទ្រូង​រីក​ធំ។ ប្រសិនបើ​យើង​​ជួប​ប្រទះ​​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាង​ក្រោម​នេះ គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ទើប​ជា​ការ​ប្រសើរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Early Warning Signs And Symptoms Of Elephantiasis

https://www.thehealthsite.com/photo-gallery/diseases-conditions-early-warning-signs-and-symptoms-of-elephantiasis-b0916-433696/enlarged-breasts-433699/

​​Elephantiasis

https://rarediseases.org/rare-diseases/elephantiasis/

Lymphatic filariasis

https://www.who.int/news-room/fact-sheets/detail/lymphatic-filariasis

5 Early Warning Signs And Symptoms Of Elephantiasis

https://newsfinale.com/news/diseases-conditions-early-warning-signs-and-symptoms-of-elephantiasis-b0916-433696/

កំណែ​ប្រែបច្ចុប្បន្ន

16/06/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ត្រូវប្រយ័ត្ន​កុំឲ្យមូស ឬរុយខ្មៅខាំ ការពារកើតជំងឺជើងធំដូចដំរី

ខែភ្លៀងហើយ ការពារកូនៗពីជំងឺគ្រុនដោយសារមូសខាំប៉ុន្មានប្រភេទនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម