backup og meta

បើកើតជំងឺអុតស្វា គ្នាយើងគួរធ្វើយ៉ាងម៉េចខ្លះ?

បើកើតជំងឺអុតស្វា គ្នាយើងគួរធ្វើយ៉ាងម៉េចខ្លះ?

រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​ ជំងឺ​អុតស្វា​បាន​រាលដាល​ជុំវិញ​ពិភពលោក​ និង​បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​​ជា​ខ្លាំង។ ជំងឺ​នេះ​ ជា​ប្រភេទ​ជំងឺ​ឆ្លង​កម្រ​មួយ​ ដែល​ស្ថិត​នៅ​ក្នុង​​អម្បូរ​ជា​មួយ​​ជំងឺ​អុត​ធំ ព្រម​ទាំង​អាច​ឆ្លង​​ទៅ​កាន់​មនុស្ស​ និង​សត្វ​។ ជាក់​ស្ដែង ជំងឺ​អុតស្វា​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ឆ្នាំ​១៩៥៨ នៅ​ក្នុង​​ប្រទេស​អាហ្វ្រិក​កណ្ដាល និង​ខាង​លិច។

រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​​ដឹង​ថា​ រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​រួម​មាន​ គ្រុន​ក្ដៅ ហើម​កូន​កណ្ដុរ និង​កន្ទួល​​ដែល​មាន​ពង​បែក​នៅ​លើ​ស្បែក​។ រោគសញ្ញា​ទាំង​នេះ​អាច​​មាន​រយៈពេល​ពី​ ២​ទៅ​៤​សប្ដាហ៍​។ អង្គការ​សុខភាព​ពិភពលោក​​​បាន​គូស​បញ្ជាក់​ថា កន្ទួល​​ជា​ធម្មតា​ចាប់ផ្ដើម​លេច​ឡើង​ក្នុង​រយៈពេល ​២៤​ទៅ ​៧២​​ម៉ោង​ ក្រោយ​ពេល​យើង​ចាប់ផ្ដើម​ក្ដៅ​ខ្លួន​ ហើយ​ដំបៅ​​អាច​ផ្ទុក​សារធាតុ​រាវ​ថ្លា​ ឬ​ពណ៌​លឿង​។ ជា​ទូទៅ កន្ទួល​ទាំង​នេះ​ចេញ​នៅ​លើ​ផ្ទៃ​មុខ បាត​ដៃ និង​បាត​ជើង ប៉ុន្តែ​ក៏​អាច​រាលដាល​ដល់​ប្រដាប់​ភេទ ភ្នែក​ និង​មាត់​ផង​ដែរ​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ការ​ព្យាបាល​

រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​ភាគ​ច្រើន​ នឹង​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​មាន​ការ​ព្យាបាល​ ឬ​​សម្រាក​នៅ​មន្ទីរ​ពេទ្យ​​ឡើយ​។ យ៉ាង​ណា​មិញ ​អង្គការ​សុខភាព​ពិភពលោក​ និង​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ ​និង​បង្ការ​ជំងឺ​ឆ្លង ​របស់​អាមេរិក បាន​ណែនាំ​កុំ​ឲ្យ​យើង​អេះ ឬ​ប៉ះពាល់​​ដំបៅ​នៅ​លើ​មាត់​ ឬ​ភ្នែក។

ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​ចាំបាច់​ត្រូវ​​ប្រើ​វ៉ាក់សាំង​Immune Globulin (VIG) ជា​ថ្នាំ​ប្រឆាំង​នឹង​វីរុស​អុត​ធំ​ និង​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​អុតស្វា​នេះ​​តាំង​ពី​ខែ​មករា​មក​​ម្ល៉េះ។ ​មួយ​វិញ​ទៀត ​អ្នក​ជំងឺ​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ក៏​ដូចជា​ញ៉ាំ​អាហារ​​ល្អ​ៗ​។

ទន្ទឹម​នឹង​នេះ​ដែរ​ ករណី​ជំងឺ​អុតស្វា​​អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង​ចំពោះ​កុមារ ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​ដែល​មាន​ប្រព័ន្ធ​​ការពារ​រាងកាយ​ចុះ​ខ្សោយ​។​

អុតស្វា១

អត្ថបទគួរអាន៖

​​​​​​​

ចំណុចសំខាន់

អង្គការ​សុខភាព​ពិភពលោក​ និង​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ ​និង​បង្ការ​ជំងឺ​ឆ្លង ​បាន​ណែនាំ​កុំ​ឲ្យ​យើង​អេះ ឬ​ប៉ះពាល់​​ដំបៅ​នៅ​លើ​មាត់​ ឬ​ភ្នែក។
ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​ចាំបាច់​ត្រូវ​​ប្រើ​វ៉ាក់សាំង​Immune Globulin (VIG) ជា​ថ្នាំ​ប្រឆាំង​នឹង​វីរុស​អុត​ធំ​ និង​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​អុតស្វា​នេះ​​តាំង​ពី​ខែ​មករា​មក​​ម្ល៉េះ។ ​មួយ​វិញ​ទៀត ​អ្នក​ជំងឺ​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ក៏​ដូចជា​ញ៉ាំ​អាហារ​​ល្អ​ៗ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​What to do if you get Monkeypox: Symptoms, vaccinations, and treatments

https://www.foxnews.com/health/monkeypox-symptoms-vaccinations-treatments

Monkeypox

https://my.clevelandclinic.org/health/diseases/22371-monkeypox

Treatment

https://www.cdc.gov/poxvirus/monkeypox/treatment.html

Monkeypox

https://www.healthdirect.gov.au/monkeypox

កំណែ​ប្រែបច្ចុប្បន្ន

30/06/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រោគសញ្ញាព្រមានថ្មីមួយនៃជំងឺអុតស្វា យើងគួរប្រយ័ត្ន

សិង្ហបុរី រកឃើញជំងឺអុតស្វាលើ​អ្នក​ធ្វើ​ការលើយន្តហោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 30, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម