backup og meta

អ្នកវិទ្យាសាស្ត្របង្កើនការប្រុងប្រយ័ត្ន ខណៈវីរុសអូមីក្រុងបំប្លែង BA.2 រាលដាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 28, 2022

    អ្នកវិទ្យាសាស្ត្របង្កើនការប្រុងប្រយ័ត្ន ខណៈវីរុសអូមីក្រុងបំប្លែង BA.2 រាលដាល

    ខណៈ​ការ​ឆ្លង​នៃ​វីរុស​អូមីក្រុង ចាប់​ផ្ដើម​ស្រក​ចុះ​នៅ​ក្នុង​តំបន់​ខ្លះ​នៃ​សហរដ្ឋ​អាមេរិក អ្នក​វិទ្យាសាស្ត្រ​សង្កេត​ឃើញ​ថា​មាន​ការ​ប្រែ​ប្រួល​នៃ​មេរោគ​ឆ្លង​ផ្សេង​ទៀត​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប។ វីរុស​បំប្លែង​នេះ ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ផ្លូវ​ការ​ថា វីរុស​អូមីក្រុង​បំប្លែង BA.2

    តើ​វីរុស​អូមីក្រុង BA.2 ជាអ្វី?

    វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ Emma Hodcroft ឯកទេស​ខាង​រោគ​រាតត្បាត​នៅ​សាកល​វិទ្យាល័យ Bern នៃ​ប្រទេស​ស្វីស បាន​ឲ្យ​ដឹង​ថា៖ «យើង​អាច​គិត​ថា​វីរុស​អូមីក្រុង​បំប្លែង BA.2 ជា​បង​ប្អូន​បង្កើន​របស់ BA.1។ វីរុស​ទាំង​២​ នេះ​មានការ​​បម្រែបម្រួល​ស្រដៀង​គ្នា​ច្រើន​ប្រហែល ៣០​ប្រភេទ ឬ​ច្រើន​ជាង​នេះ ប៉ុន្តែ​វីរុស​ទាំង​នេះ​ក៏​មាន​ភាព​បម្រែបម្រួល​ពិសេស​ជា​ច្រើន​ទៀត​ផង​ដែរ»។

    កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​នេះ នៅ​ពេល​អ្នក​វិទ្យាសាស្ត្រ​នៅ​អាហ្វ្រិក​ខាង​ត្បូង និង​បូតស្វាណា​បាន​រក​ឃើញ​វីរុស​អូមីក្រុង ពួក​គេ​មិន​បាន​រក​ឃើញ​តែ​មួយ​ប្រភេទ​នោះ​ទេ គឺ​សរុប ៣​ប្រភេទ (BA.1, BA.2, និង BA.3) ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ Edingburgh។ តាំង​ពី​ដើម​មក​វីរុស BA.1 មាន​ភាព​រាលដាល​លឿន​ជាង​ប្រភេទ BA.2 និង BA.3។

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    តើ​វីរុស​អូមីក្រុង​បំប្លែង BA.2 អាច​ឆ្លង​បាន​ដូច BA.1 ដែរ​ឬ​ទេ?

    ច្រើន​សប្ដាហ៍​កន្លង​ទៅ​នេះ វីរុស​អូមីក្រុង BA.2 បាន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ភ្ញាក់​ផ្អើល ដោយសារ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​មាន​ករណី​វិជ្ជមាន​វីរុស​អូមីក្រុង BA.2 កើន​ឡើង​ច្រើន។ បច្ចុប្បន្ន ស្រប​ពេល​ដែល​ករណី​វិជ្ជមាន​ជំងឺ​កូវីដ​ចាប់​ផ្ដើម​ធ្លាក់​ចុះ ប្រទេស​ដាណឺម៉ាក​កំពុង​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៃ​វីរុស​អូមីក្រុង​បំប្លែង BA.2 ម្ដង។

    ចាប់​តាំង​ពី​សប្ដាហ៍​ទី២​ ខែ​មករា​ នេះ​មក វីរុស​អូមីក្រុង​បំប្លែង BA.2 បាន​បណ្ដាល​ឲ្យ​មាន​ករណី​វិជ្ជមាន​ច្រើន​ជាង ៥០% នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​វិទ្យាស្ថាន Statens Serum Institut នៅ​ទី​ក្រុង Copenhagen ប្រទេស​ដាណឺម៉ាក។ យ៉ាង​ណា​មិញ វីរុស​អូមីក្រុង​បំប្លែង BA.2 ក៏​កំពុង​រីក​រាល​ដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​អាល្លឺម៉ង់ ដែល​​បង្ក​ឲ្យ​មាន​ករណី​វិជ្ជមាន​យ៉ាង​ហោច​ណាស់ ៥% នៃ​ករណី​សរុប​ក្នុង​ប្រទេស​ទាំង​ពីរ។

    តើ​វីរុស​អូមីក្រុង​បំប្លែង BA.2 គ្រោះ​ថ្នាក់​ជាង BA.1?

    ការសិក្សាជាច្រើនបានបង្ហាញថា វីរុស​ប្រភេទ BA.1 គ្មាន​ហានិភ័យ​ខ្ពស់​បង្ក​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ទេ បើ​ប្រៀប​ធៀប​នឹង​វីរុស​បំប្លែង Delta​ នៃ​ជំងឺ​កូវីដ-១៩។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​មិន​ប្រឈម​នឹង​ការ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ប្រសិន​បើ​ឆ្លង​វីរុស​ប្រភេទ BA.2​ ប៉ុន្តែ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត វា​អាច​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ទៀត​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​នៅ​តែ​អាច​ការពារ​សុខភាព​ពី​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន​ប្រសិន​បើ​ឆ្លង​វីរុស​កូរ៉ូណា​គ្រប់​ប្រភេទ​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ឲ្យ​បាន​គ្រប់​ដូស រាប់​ទាំង​ដូស​ជំរុញ​ផង​ដែរ ដើម្បី​សុវត្ថិភាព​សុខភាព​ផ្ទាល់​ខ្លួន និង​ចៀសវាង​ការ​ចម្លង​ទៅ​មនុស្ស​ជា​ទី​ស្រលាញ់​ជុំ​វិញ​ខ្លួន។

    វីរុស​អូមីក្រុង​បម្លែង BA.2

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម