អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃអង្គារកន្លងទៅថា វីរុសអូមីក្រុងបំប្លែង BA.2 ដែលការសិក្សាខ្លះបង្ហាញថា ងាយឆ្លងជាងវីរុសដើម ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៥៧ នៅលើពិភពលោក។
នៅក្នុងការធ្វើបច្ចុប្បន្នភាពអំពីរោគរាតត្បាតប្រចាំសប្ដាហ៍ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់កាលពីថ្ងៃអង្គារនេះថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសមួយចំនួន វីរុសអូមីក្រុងបំប្លែង BA.2 មានចំនួនច្រើនជាងពាក់កណ្ដាលនៃករណីវិជ្ជមានវីរុសអូមីក្រុងទាំងអស់។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្នុងរយៈពេលប្រាំមួយសប្ដាហ៍ចុងក្រោយនេះ វីរុសអូមីក្រុងបំប្លែង BA.2 បានវ៉ាដាច់វីរុសអូមីក្រុងដើម ឬស្គាល់ថា BA.1 ដែលធ្លាប់ជាទម្រង់លេចធ្លោជាងគេនៃវីរុសបំប្លែងអូមីក្រុង។ មកដល់ពេលនេះ ក្រុមអ្នកជំនាញដឹងតិចតួចអំពីភាពខុសគ្នារបស់វីរុសអូមីក្រុងបំប្លែងនីមួយៗ ទោះបីជាភស្តុតាងដំបូងបង្ហាញថា BA.2 គឺងាយឆ្លងជាង BA.1 ក៏ដោយ។
ស្របគ្នានេះដែរ លោកស្រី Maria Van Kerkhove អ្នកដឹកនាំផ្នែកបច្ចេកទេសរបស់ WHO ស្ដីពីជំងឺរាតត្បាតកូវីដ-១៩ បានបកស្រាយឲ្យដឹងថា ទោះជាវីរុសអូមីក្រុងបំប្លែង BA.2 ងាយឆ្លងជាង BA.1 ពិតមែន ប៉ុន្តែការសិក្សាបង្ហាញថាវាក៏មិនមានការផ្លាស់ប្ដូរនៃភាពធ្ងន់ធ្ងរលើសពីវីរុសអូមីក្រុងដែរ។
បន្ថែមពីនេះ WHO បន្តថា ចាប់តាំងពីវីរុសអូមីក្រុងត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងកាលពីខែវិច្ឆិកាឆ្នាំមុនសែស្រឡាយនៃវីរុសជាច្រើនក៏ត្រូវបានកំណត់អត្តសញ្ញាណដែរដូចជា BA.1, BA.2, និង BA.3។ បច្ចុប្បន្ននេះ វីរុសសែស្រឡាយអូមីក្រុងទាំងអស់កំពុងត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារ ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណការគំរាមកំហែងដែលអាចកើតមាន និងសម្របសម្រួលការឆ្លើយតបនៃជំងឺរាតត្បាតទៅថ្ងៃអនាគត ប្រសិនបើវីរុសនេះបន្តបំប្លែងខ្លួន។
គួរអាន៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
[embed-health-tool-bmi]