backup og meta

ឡើងស្លេស្មក្នុងបំពង់ក អាចជារោគសញ្ញាឆ្លងវីរុសអូមីក្រុង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 03, 2022

    ឡើងស្លេស្មក្នុងបំពង់ក អាចជារោគសញ្ញាឆ្លងវីរុសអូមីក្រុង?

    ខែ​ដំបូង​ក្នុង​ឆ្នាំ​ថ្មី​កន្លង​ហួស​ទៅ​ហើយ តែ​វីរុស​បំប្លែង​អូមីក្រុង​នៃ​វីរុស​កូវីដ-១៩ នៅ​បន្ត​រីក​រាលដាល​មិន​ឈប់​ឈរ ធ្វើ​ឲ្យ​យើង​ទៅ​ណា​មក​ណា​ចិត្ត​មិន​ស្រណុក​សោះ។ អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ព្យាយាម​តាម​ដាន​រាល់​បម្រែបម្រួល​របស់​អូមីក្រុង រួម​ទាំង​រោគ​សញ្ញា​ផង​ដែរ។

    ថ្មីៗ​នេះ វេជ្ជបណ្ឌិត Melanie Swift សហប្រធាន​នៃ​ក្រុម​ការងារ​ចែក​ចាយ​វ៉ាក់សាំង​កូវីដ-១៩​របស់ Mayo Clinic បាន​ឆ្លើយ​តប​ទៅ​កាន់​សំណួរ​មួយ​ពាក់​ព័ន្ធ​នឹង​វីរុស​អូមីក្រុង​ដែល​មនុស្ស​មួយ​ចំនួន​មាន​ចម្ងល់។

    មាន​សំណួរ​មួយ​ចោទ​សួរ​ថា ប្រសិន​បើ​យើង​មាន​សម្បោរ ឬ​ស្លេស្ម​ច្រើន ជា​ពិសេស​នៅត្រង់​បំពង់ក​អាច​ជា​សញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ឬ​យ៉ាង​ណា?

    ចំពោះ​សំណួរ​នេះ ចម្លើយ គឺថា ទេ! វេជ្ជបណ្ឌិត​ខាង​លើ​បាន​ឲ្យ​ដឹង រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង​នា​នា ភាគ​ច្រើន​មាន​តែ​គ្រុន​ក្ដៅ ក្អក ឈឺ​ក ឬ​តឹង​ចម្រុះ (សម្រាប់​មនុស្ស​មួយ​ចំនួន) ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​ណា​ពាក់​ព័ន្ធ​នឹង​ការ​ឡើង​ស្លេស្ម​ច្រើន​ពេក​ក្នុង​បំពង់​ក​ទេ។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    ជា​ការ​ពិត​ណាស់ របាយការណ៍​ជា​ច្រើន​បាន​បង្ហាញ​ថា រោគសញ្ញា​វីរុស​បំប្លែង​អូមីក្រុង​ទូទៅ​បំផុត​មិន​មែន​ជា​រោគសញ្ញា​ចេញ​ញឹក​ញាប់​ទាំង​បី​នៃ​វីរុស​កូរ៉ូណា​ធម្មតា​នោះ​ទេ។ រោគ​សញ្ញា​ក្អក គ្រុន​ក្ដៅ និង​ការ​បាត់​បង់​រសជាតិ ឬ​ក្លិន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​កូវីដ-១៩។

    ផ្ទុយ​ទៅ​វិញ រោគ​សញ្ញា​ដូច​ជា ឈឺ​ក្បាល បែក​ញើស​ពេល​យប់ ក្អួត និង​បាត់​បង់​ចំណង់​អាហារ សុទ្ធ​តែ​ជា​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​ដែល​លេច​ឡើង​ក្រោយ​ឆ្លង​វីរុស​បំប្លែង​អូមីក្រុង។ ទន្ទឹម​នឹង​នេះ លោក Tim Spector សាស្ត្រាចារ្យ​ផ្នែក​រោគ​រាតត្បាត​នៅ King’s College London បាន​ប្រាប់​កាសែត The Daily Express នៃ​ចក្រភព​អង់គ្លេស​ថា មនុស្ស​មួយ​ចំនួន​តូច​ចេញ​រោគ​សញ្ញា​ចង្អោរ ក្ដៅ​ខ្លួន​តិចៗ ឈឺ​ក្បាល និង​ឈឺ​បំពង់​ក ក្រោយ​ឆ្លង​វីរុស​បំប្លែង​អូមីក្រុង។

    ​អូមីក្រុង

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម