ក្នុងរយៈពេលពីរសប្ដាហ៍កន្លងមកនេះ ករណីវិជ្ជមានអូមីក្រុងបានកើនឡើងទ្វេដងនៅក្នុងប្រទេសចំនួនប្រាំមួយនៅទូទាំងអឺរ៉ុបខាងកើត និងអាស៊ីកណ្ដាល។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Hans Kluge នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO)។
លោកវេជ្ជបណ្ឌិត Kluge បាននិយាយថា នៅទូទាំងតំបន់អឺរ៉ុប ជារួម ជំងឺកូវីដ-១៩ នៅតែជាជំងឺដ៏កាចសាហាវ ដោយកត់សម្គាល់ថា រហូតមកដល់ពេលនេះមានករណីចំនួន ១៦៥ លានត្រូវបានកត់ត្រា ដោយមានអ្នកស្លាប់ចំនួន ១,៨ លាននាក់ ហើយ ២៥ ០០០ នាក់ ទើបតែស្លាប់នៅសប្ដាហ៍មុន ក្នុងខែកុម្ភៈនេះ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
ប្រព័ន្ធសុខាភិបាលកំពុងតែស្ថិតក្រោមភាពតានតឹង ដោយសារតែករណីឆ្លងក្នុងចំណោមបុគ្គលិកសុខាភិបាលកំពុងកើនឡើង ដោយកើនឡើងពី ៣០ ០០០ នាក់នៅចុងឆ្នាំមុនដល់ ៥០ ០០០ នាក់ក្នុងរយៈពេលមួយខែក្រោយមក។ លោកបន្តថា នៅពេលដែលតម្រូវការថែទាំសុខភាពកើនឡើង ចំនួនបុគ្គលិកសុខាភិបាលអាចរកបាន ដើម្បីផ្ដល់ការថែទាំបានធ្លាក់ចុះ ហើយហានិភ័យនៃការឆ្លងវីរុសនៅតាមកន្លែងថែទាំសុខភាពបានកើនឡើងដែលធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។
សម្រាប់ប្រទេសនៅអឺរ៉ុបភាគខាងកើតដែលជួបប្រទះរលកអូមីក្រុង ការចាក់វ៉ាក់សាំងនៅតែជាការការពារដ៏ល្អបំផុត ប៉ុន្តែក្រុមមនុស្សអាយុលើសពី ៦០ឆ្នាំតិចជាង ៤០ភាគរយនៅមិនទាន់ទទួលបានវ៉ាក់សាំងការពារពេញលេញនៅឡើយ។
នាយកប្រចាំតំបន់របស់ WHO រូបនេះបន្ថែមឲ្យដឹងថា ក្ដីសង្ឃឹមនៅថ្ងៃខាងមុខនៅតែមានខ្ពស់ទោះជាយើងមិនដឹងថានឹងមានវីរុសបំប្លែងអ្វីបន្ថែមទៀត តែដោយសារការចាក់វ៉ាក់សាំង ឬការធ្លាប់ឆ្លងរួចអាចបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំរបស់យើងធន់នឹងវីរុសប្រភេទនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវឲ្យមានការផ្ដល់វ៉ាក់សាំងឲ្យបានគ្រប់គ្នា បន្តការពាក់ម៉ាស លាងដៃ រក្សាគម្លាត និងតាមដានសុខភាពរបស់ខ្លួនគ្រប់ពេលមានអាការៈសង្ស័យ។
អានបន្ថែម៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
[embed-health-tool-bmi]