backup og meta

កូវីដថយ តែអ្នកស្លាប់ឡើងដល់ប៉ុន្មានហើយ? ​ម៉េច​បាន​ WHO នៅ​តែ​បារម្ភ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Mar 10, 2022

    កូវីដថយ តែអ្នកស្លាប់ឡើងដល់ប៉ុន្មានហើយ? ​ម៉េច​បាន​ WHO នៅ​តែ​បារម្ភ?

    ជាង ៤ខែ​ចុងក្រោយ​នេះ តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩ មាន​ចំនួន​ក្បែរ ១លាន​នាក់​ហើយ ធ្វើ​ឲ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ទូទាំង​ពិភពលោក​រំកិល​ឡើង​លើស ៦លាន​នាក់​គិត​ត្រឹម​សប្ដាហ៍​នេះ។ ទិន្នន័យ​អ្នក​ស្លាប់​រាល់​ថ្ងៃ​របស់​កូវីដ​ថមថយ​ច្រើន​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​ WHO នៅ​តែ​បារម្ភ?

    គិត​ទៅ​ស្លាប់​រាល់​ថ្ងៃ​អត់​ក្រោម ១១ម៉ឺន​នាក់​ទេ តែ​ឥឡូវ​ធ្លាក់​មក​ត្រឹម​ល្បាក់ ៧ពាន់​នាក់ តាំង​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​មក។ នេះ​ជា​តួលេខ​ទាប​បំផុត​មិន​ធ្លាប់​មាន តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក។

    ប្រធាន​អង្គការ​ WHO លោក Tedros Adhanom Ghebeyesus បាន​បង្ហាញ​សារ​រំលេច​ក្ដី​បារម្ភ​ជុំវិញ​វិបត្តិ​ជំងឺរាតត្បាត​កូវីដ​សាកល​ថា ទោះ​ជា​ស្ថានភាព​កូវីដ​ហាក់​ធូរស្បើយ អ្នក​ឆ្លង​អ្នក​ស្លាប់​ថយ​ចុះ​ក្នុង​កម្រិត​ល្អ​ច្រើន តែ​មាន​ប្រទេស​ច្រើន​ណាស់​កំពុង​ប្រឈម​កម្រិត​ខ្ពស់​ក្នុង​ការ​ឈឺ​សម្រាក​ព្យាបាល​នៅ​ពេទ្យ ឬ​ស្លាប់​បាត់​បង់​ជីវិត​អ្នក​ជំងឺ​កូវីដ១៩ នៅឡើយ។

    គណនា BMI

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    គ្រប់​គ្នា​នៅ​តែ​ប្រឈម​ខ្ពស់ នៅ​តែ​ស្ថិត​ក្រោម​ការ​គម្រាមកំហែង​ពី​វីរុស​បំប្លែង​ថ្មី ហើយ​គ្រោះ​ថ្នាក់​នៅ​តែ​បន្ត​ឥតស្រាក​នៅ​ឡើយ។ ដូច​បញ្ជាក់​កន្លង​ទៅ ការ​ប្រកាស​ពី​ជោគជ័យ​ទាំង​ស្រុង​លើ​ការ​គ្រប់គ្រង ទប់ស្កាត់ ឬ​ព្យាបាល​ជំងឺ​កូវីដ១៩ ទាំង​ស្រុង គួរ​តែ​មិន​ទាន់​សន្មត​បែប​នេះ​បាន​នៅ​ឡើយ​ទេ។ ខ្ញុំ​សូម​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​គ្រប់​គ្នា​បន្ត​អនុវត្ត​តាម​យន្តការ​របស់​រដ្ឋាភិបាល ដើម្បី​សុវត្ថិភាព

    ប្រធានអង្គការ WHO លោក Tedros Adhanom Ghebeyesus

    កូវីដ១៩ សហរដ្ឋអាមេរិក

    សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​និង​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ច្រើន​បំផុត​ក្នុង​ចំណោម​តួលេខ​អ្នក​ស្លាប់​សរុប​ជាង ៦លាន​នាក់ នៅ​អាមេរិក​តែ​ឯង​បាត់បង់​ពលរដ្ឋ​ខ្លួន​ដោយ​សារ​កូវីដ១៩ ប្រមាណ ៩៦ម៉ឺន​នាក់​ហើយ។ ឯ ៣ ប្រទេស​នៅ​កំពូល​តារាង​ផ្សេង​ទៀត​បន្ទាប់​ពី​អាមេរិក​មាន ប្រេស៊ីល រុស្ស៊ី និង​ម៉ិកស៊ិក។

    ពីអូមីក្រុងផ្សេងទៀត៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ជីព ចិត្ត · កែ Mar 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម