អាហារដែលយើងញ៉ាំរាល់ថ្ងៃមានឥទ្ធិពលយ៉ាងខ្លាំងលើសុខភាពឆ្អឹងរបស់យើង។ បែបនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់លើរបបអាហារសម្បូរដោយជាតិកាល់ស្បូម វីតាមីន D និងសារធាតុចិញ្ចឹមផ្សេងៗទៀតដើម្បីសុខភាពឆ្អឹង និងសុខភាពទូទៅផ្សេងទៀត។ គ្នាយើងដឹងទេ ការញ៉ាំគ្រឿងស្រវឹងច្រើន ជាមូលហេតុធ្វើឲ្យឆ្អឹងយើងខ្សោយ និងកំហាប់ថយចុះផងដែរ។
១. គ្រឿងស្រវឹង និងសុខភាពឆ្អឹង
តាមការស្រាវជ្រាវបានរកឃើញថាការផឹកគ្រឿងស្រវឹងជោគជាំជាប្រចាំ ពិសេសក្មេងៗក្នុងវ័យជំទង់ និងវ័យកំពុងពេញកម្លាំង បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពឆ្អឹង អាចប្រឈមនឹងការបាត់បង់ឆ្អឹងនៅវ័យកាន់តែចាស់។
គ្នាយើងត្រូវដឹងថាកាល់ស្យូម ជាសារធាតុចិញ្ចឹមសំខាន់មួយសម្រាប់សុខភាពឆ្អឹង ហើយគ្រឿងស្រវឹង ឬជាតិអាល់កុល ជាសត្រូវនឹងកាល់ស្យូម។ ជាតិអាល់កុលមានផលរំខានដល់កាល់ស្យូម នាំឆ្អឹងរបស់យើងនឹងចុះខ្សោយដោយសារទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់។
អ្នកផឹកគ្រឿងស្រវឹងច្រើន អាចប្រឈមខ្លាំងនឹងការបាក់ឆ្អឹងដោយសារតែឆ្អឹងផុយស្រួយ និងប្រព័ន្ធប្រសាទត្រូវបំផ្លាញ ជាពិសេសត្រង់ត្រគាក និងឆ្អឹងខ្នង។ ការបាក់ឆ្អឹងនេះនឹងមិនងាយជាសះវិញទេ ដោយសារតែកង្វះសារធាតុចិញ្ចឹម។
តាមការស្រាវជ្រាវបង្ហាញថា ពេលយើងឈប់ផឹកគ្រឿងស្រវឹង ឆ្អឹងរបស់យើងនឹងជាសះស្បើយបានលឿនគួរសម។ ម្យ៉ាងទៀត ឆ្អឹងដែលបាត់បង់ក៏នឹងវិលមករកសភាពដើមវិញ បន្ទាប់ពីឈប់ផឹកគ្រឿងស្រវឹង។
២. គួរផឹកគ្រឿងស្រវឹងក្នុងកម្រិតណា?
តាមការណែនាំ សម្រាប់ប្រុសៗ មិនគួរផឹកស្រាបៀរលើសពីពីរកំប៉ុងក្នុងមួយថ្ងៃ និងសម្រាប់ស្រាវិញ មិនគួរលើសពីពីរកែវនោះដែរក្នុងមួយថ្ងៃ ដែលមួយកែវមានចំណុះប្រហែល១៥០មិល្លីលីត្រ។ ចំណែកស្រីៗវិញ មិនគួរផឹកស្រាបៀរលើសពីមួយកំប៉ុងក្នុងមួយថ្ងៃ ឬបើស្រាវិញក៏មិនគួរលើសពីមួយកែវដូចគ្នា។
[embed-health-tool-bmi]
យ៉ាងណា គ្នាយើងត្រូវចាំថា គ្រាន់តែយើងផឹកគ្រឿងស្រវឹងត្រឹម៦០មិល្លីលីត្រ ទៅប្រហែល៩០មិល្លីលីត្រ ជារៀងរាល់ថ្ងៃ រាងកាយរបស់យើងនឹងមិនអាចស្រូបយកជាតិកាល់ស្យូមបានពេញលេញនោះទេ។ ជាតិអាល់កុលបានរំខានដល់លំពែងក្នុងការស្រូបយកជាតិកាល់ស្យូម និងវីតាមីនD។ ដូចគ្នាដែរ អាល់កុលក៏រំខានដល់ថ្លើម ដែលថ្លើមមានតួនាទីធ្វើឲ្យវីតាមីនDមានដំណើរការស្រូបយកជាតិកាល់ស្យូម។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប