ជំងឺស្ទះដុំកំណកឈាមក្នុងសួត គឺជាការស្ទះភ្លាមៗនៅក្នុងសរសៃឈាមសួត។ ជាធម្មតា បញ្ហានេះកើតឡើងនៅពេលដែលដុំកំណកឈាមដាច់ចេញ និងធ្វើដំណើរតាមចរន្តឈាមទៅកាន់សួត។ ជំងឺស្ទះដុំកំណកឈាមក្នុងសួត ជាស្ថានភាពធ្ងន់ធ្ងរដែលអាចបណ្ដាលឲ្យ៖
- ខូចសួតជារៀងរហូត
- កម្រិតអុកស៊ីហ្សែនចុះទាបនៅក្នុងឈាម
- ខូចសរីរាង្គផ្សេងទៀតនៅក្នុងរាងកាយ ដោយសារតែខ្វះអុកស៊ីហ្សែន។
អ្នកណាខ្លះងាយប្រឈមនឹងជំងឺស្ទះដុំកំណកឈាមក្នុងសួត?
យើងគ្រប់គ្នា សុទ្ធតែអាចកើតជំងឺមួយនេះ ប៉ុន្តែអ្នកដែលស្ថិតក្នុងលក្ខខណ្ឌខាងក្រោម ងាយប្រឈមនឹងជំងឺស្ទះដុំកំណកឈាមក្នុងសួតកាន់តែខ្ពស់៖
- ធ្លាប់ធ្វើការវះកាត់ ពិសេសវះកាត់ផ្លាស់ប្ដូរសន្លាក់
- ជំងឺមហារីក
- ជំងឺបេះដូង
- ជំងឺសួត
- បាក់ឆ្អឹងត្រគាក ឬជើង ឬមានរបួសផ្សេងទៀត
- ប្រើប្រាស់ថ្នាំអ័រម៉ូន ដូចជាថ្នាំពន្យារកំណើត
- មានផ្ទៃពោះ និងសម្រាលកូន
- កត្តាអាយុ
- មានប្រវត្តិគ្រួសារកើតជំងឺនេះ
- ធាត់ជ្រុល
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
រោគសញ្ញានៃជំងឺស្ទះដុំកំណកឈាមក្នុងសួតមានអ្វីខ្លះ?
អ្នកជំងឺស្ទះដុំកំណកឈាមក្នុងសួតប្រហែលពាក់កណ្ដាលមិនបង្ហាញរោគសញ្ញាឡើយ។ យ៉ាងណាមិញ រោគសញ្ញានៃជំងឺនេះ រួមមានហត់ ចុកទ្រូង ឬក្អកចេញឈាម។ ចំណែកឯរោគសញ្ញានៃកំណកឈាម រួមមាន ហើម ឈឺចាប់ និងក្រហមនៅជើង។
អត្ថបទគួរអាន៖
- មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?
- ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន
- មានរបួស ឬមុត ហូរឈាមយូរ អាចមានជំងឺឈាមក្រកក
- គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ?
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
យើងអាចបង្ការជំងឺស្ទះដុំកំណកឈាមក្នុងសួតដោយរបៀបណា?
- បន្តប្រើថ្នាំពង្រាវឈាម
- ផ្លាស់ប្ដូរបែបបទរស់នៅដែលល្អចំពោះបេះដូង ដូចជាធ្វើលំហាត់ប្រាណ និងញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន
- បញ្ឈប់ការជក់បារី
- ធ្វើចលនាជើង នៅពេលអង្គុយយូរ
- ធ្វើចលនាឲ្យបានឆាប់ ក្រោយពេលវះកាត់។
[embed-health-tool-vaccination-tool]