ជំងឺឈាមផ្សេងទៀត

ជំងឺឈាមផ្សេងទៀត - បង្ក​ដោយ​មេរោគ​ក្នុង​ឈាម។ ផ្នែក​នេះ​នឹង​លម្អិត​ពី​​មូលហេតុ​ធំៗ​អ្វី​ខ្លះ? គួរ​ការពារ ពិនិត្យ​តាមដាន និង​ព្យាបាល​យ៉ាង​ម៉េច​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​លទ្ធផល​ល្អ​បំផុត

ចំណេះដឹងទូទៅ

ជំងឺឈាមផ្សេងទៀត

បែកញើសច្រើន និងចេញរោគសញ្ញា៤នេះទៀត អាចជាការបង្ករោគក្នុងឈាម

ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​​របស់​យើង​ឆ្លង​មេរោគ​ប្រភេទ​ណា​មួយ ហើយ​រាលដាល​ពាសពេញ​រាងកាយ ព្រម​ទាំង​​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​សរីរាង្គ។ ស្ថានភាព​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដែល​​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ គ្នា​យើង​គួរ​តែ​យកចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា យើង​កំពុង​តែ​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម។ រោគសញ្ញា​ទាំង៥​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម ១. ពិបាក​ដកដង្ហើម អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​រោគសញ្ញា​មួយ​ដែល​អាច​កើត​មាន​នោះ គឺ​ការ​ពិបាក​ដកដង្ហើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ស្រៀវស្រាញ ជាមួយ​គ្នា​នេះ​ដែរ ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​ អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​ក្នុង​ពេល​តែ​មួយ​ ហើយ​អ្នក​ជំងឺ​ អាច​នឹង​​មាន​រោគសញ្ញា​ស្រៀវស្រាញ​​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត។ ៣. បែក​ញើស​ច្រើន​ជ្រុល ចំណែក​ឯ​ការ​បែក​ញើស​ច្រើន​ជ្រុល​ ក៏​ជា​រោគសញ្ញា​មួយ​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ដូច​គ្នា។ [embed-health-tool-bmr] ៤. ធីងធោង ការ​បង្ក​រោគ​ដោយ​បាក់តេរី អាច​នាំ​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ ពីព្រោះ​វា​អាច​ឆ្លង​ទៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ដោយ​បង្កើត​ជាសង្វាក់ប្រតិកម្ម​ ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង នោះ​ក៏​អាច​ជា​រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ដែរ។ ៥. នោម​ឈឺ ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ចំនួន​​ក៏​អាច​លេច​ឡើង ​​ អាស្រ័យ​ទៅ​តាម​​ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ទៅ​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម។ តួ​យ៉ាង​ដូចជា​ អាការៈ​នោម​ឈឺ ដែល​កើត​ចេញ​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?

ស្វែងរក ជំងឺឈាមផ្សេងទៀត

ជំងឺឈាមផ្សេងទៀត

Uric Acid Blood Test (តេស្តអាស៊ីដអ៊ុយរិកក្នុងឈាម)

ចំណេះដឹងមូលដ្ឋាន១- តើការ​ធ្វើ​តេស្ត​អាស៊ីដ​អ៊ុយរិក​ជា​អ្វី ? ការ​ធ្វើ​តេស្ត​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម អាច​ឲ្យ​​​ដឹង​ពី​បរិមាណ​អាស៊ីដ​អ៊ុយរិក​ជាក់លាក់។​​ ចំណីអាហារ​ដែល​បរិភោគ​ និង​រំលាយ​ទៅ​វិញ​នឹង​បង្កើត​បាន​ជា​អាស៊ីដអ៊ុយរិក។ តម្រងនោម​ គឺជា​សរីរាង្គ​ដែល​ច្រោះ​អាស៊ីតអ៊ុយរិកចេញពី​រាង្គកាយ​តាម​ទឹកនោម​​ និង​មួយ​​ចំនួន​តូច​តាម​លាមក។ កម្រិត​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​ឈាម​កើនឡើង​នៅពេល​តម្រងនោម​បាត់បង់​មុខងារ ឬ​ផលិត​វា​ច្រើន។ ប្រសិន​បើ​មនុស្ស​មាន​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​រាង្គកាយ​ច្រើន វា​នឹង​ធ្វើ​ឲ្យអ្នក​នោះឈឺចាប់​​ដោយសារ​​ សារធាតុ​គ្រីស្តាល់​កកនៅ​ក្នុង​សន្លាក់​​​ដែល​ហៅថា​ជំងឺ​អាស៊ីដ​​​ក្នុង​សន្លាក់។ ប្រសិន​បើ​មិន​ព្យាបាលអាស៊ីដ​អ៊ុយរិក ​គ្រីស្តាល់​នឹង​កក​នៅ​ក្នុង​សន្លាក់​ និង​ជាលិកា​ក្បែរៗ ​ហើយ​នឹង​បង្កើត​ជា​កំពក​ឆ្អឹង។ ការ​កើន​ឡើង​កំរិត​អាស៊ីដអ៊ុយរិក​ខ្ពស់​អាច​បណ្តាល​ឲ្យ​មាន​គ្រួស​ក្នុង​តម្រងនោម ឬ​ខូច​តម្រងនោម។ ២- ហេតុអ្វី​ត្រូវ​តេស្ត​មើល​អាស៊ីដអ៊ុយរិក​ក្នុង​ឈាម? ប្រសិន​​​បើ​សង្ស័យ​ថា​មានកើន​ឡើង​អាស៊ីដអ៊ុយរិក​ ឬ​មាន​​ជំងឺអាស៊ីដ​​ក្នុង​សន្លាក់​វា​ជា​ការចាំបាច់​ ក្នុង​ការ​ធ្វើ​តេស្ត​​អាស៊ីដ​អ៊ុយរិក។ ចំពោះ​អ្នក​ជំងឺមហារីក​ដែល​ព្យាបាល​ដោយ​សារធាតុ​គីមី​ ឬ​​កាំរស្មី​​ គឺ​ត្រូវ​ត្រូតពិនិត្យ​​អាស៊ីដអ៊ុយរិក​ជា​ប្រចាំ។ តេស្ត​​អាស៊ីដអ៊ុយរិក​​ត្រូវ​ធ្វើ​នៅពេល​​អ្នក​ជំងឺ កើត​មានគ្រួស​ក្នុង​តម្រងនោម​ ឬអាស៊ីដ​ក្នុង​សន្លាក់​សារឡើង​វិញ​ ហើយនិង​ត្រូវ​តាមដាន​​ការ កកើត​នៃគ្រួស។ អ្វីដែលយើងគួរដឹងជាមុន៣- តើ​អ្វី​ដែល​គួរដឹង​​មុន​ពេល​ធ្វើ​តេស្ត​អាស៊ីដ​អ៊ុយរិក? ការ​​ធ្វើ​តេស្ត​អាស៊ីដអ៊ុយរិក​ក្នុង​ឈាម គឺជាវិធីដែលប្រាកដថាមាន​​អាស៊ីដ​ក្នុង​សន្លាក់​ឬអត់ ទោះបី​ជាកើន​ឡើង​អាស៊ីដអ៊ុយរិក​ និង​​មាន​ការឈឺចាប់​ក្នុង​សន្លាក់​ក៏ដោយ។ ​អាស៊ីដអ៊ុយរិក​ ​អាច​ពិនិត្យ​ក្នុង​ទឹកនោម។ ជាទូទៅ​​គ្រូពេទ្យ​ពិនិត្យ​ទឹកនោម​​ក្នុង​២៤ម៉ោង ​ដើម្បី​ដឹង​មូលហេតុ​នៃ ​ការ​ឡើង​ខ្ពស់​ដោយសារ​តែ​ការផលិត​​អាស៊ីដអ៊ុយរិក​ ឬ​ការបា​ត់បង់​​មុខងារ​តម្រងនោម​។ អាស៊ីដ​អ៊ុយរិក​​ក្នុង​​ឈាម​ប្រែប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ហើយ​កម្រិត​វា​ខ្ពស់​នៅពេល​ព្រឹក និង​ទាបនៅពេល​​ល្ងាច។ ​អាស៊ីដអ៊ុយរិក​ក្នុង​ឈាម​ដែល​កើនឡើង​អំឡុង​​ពេល​មាន​ផ្ទៃពោះ​ ទោះបី​​ជា​ក្នុងកម្រិត​ធម្មតា​វា​អាច​គិត​ដល់​ជំងឺបំរុងក្រឡាភ្លើង​។ ត្រូវដឹងថាមានអ្វីកើតឡើងខ្លះ៤- តើ​គួរ​ត្រៀម​អ្វីខ្លះ​សម្រាប់​ការ​ធ្វើ​តេស្ត​អាស៊ីដអ៊ុយរិក​? លទ្ធផល​នៃ​​ការ​ធ្វើតេស្ត​អាច​ប្រែប្រួល​ដោយសារ​អាកុល ​ថ្នាំវីតាមីនC​ ឬ​ទឹកថ្នាំប្រើសំរាប់ការថត X-ray​ ដូចច្នេះគួរ ប្រាប់គ្រូពេទ្យ​ពីអ្វី​ដែល​អាច​ប៉ះពាល់​​ដល់​លទ្ធផល​។​ អ្នកមិន​ត្រូវ​ញ៉ាំអាហារ​មុនពេល​ធ្វើ​តេស្ត។ ៥- តើ​តេស្ត​អាស៊ីដអ៊ុយរិក​ធ្វើ​ដូចម្តេច​ខ្លះ? ការ​បូមឈាម​៖ ចង​​ខ្សែ​​នៅ​ដើមដៃ​ដើម្បី​បញ្ឈប់​លំហូរ​ឈាម​​ ធ្វើ​ឲ្យ​សរសៃរ​វែន​នៅ​ខាងក្រោម​រីកធំដើម្បី​ស្រួល​ចាក់​ម្ជុល ជូត​កន្លែង​ចាក់ម្ជុល​ជាមួយ​អាកុល ចាក់​ម្ជុល​ចូល​ក្នុង​សរសៃរ ​(វាអាចចាក់ច្រើនដង) ភ្ជាប់​បំពង់ទីប​នឹងម្ជុល​ដើម្បី​ដាក់​ឈាម ស្រាយ​ខ្សែរុំ​ពី​ដៃ​នៅពេល​បាន​ឈាម​ពេញ ទប់​​សំឡី​កន្លែង​ចាក់​ម្ជុល​ដើម្បី​ដក​ម្ជុល​ចេញ សង្កត់​កន្លែង​ចាក់​ហើយ​បិទ​បង់រុំ ៦- […]


ជំងឺឈាមផ្សេងទៀត

Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម)

និយមន័យ១- អ្វីទៅជាតេស្ត​ពិនិត្យក្រុមឈាម? តេស្ត​ពិនិត្យ​ក្រុមឈាម សំដៅ​លើ​ការ​​ពិនិត្យ​​​ប្រភេទ​ឈាម ដើម្បី​រក​ឃើញ​​អង់​ទី​ហ្សែន ABO និង​រ៉េស៊ីស នៅ​ក្នុង​ឈាម​ទាំង​អ្នក​ផ្តល់​ និង​អ្នក​ទទួល​ការ​ផ្តល់​ឈាម។ គេ​ធ្វើ​តេស្ត​មួយ​នេះ ក៏​ដើម្បី​ចង់​ដឹង​អំពី​ប្រភេទ​ឈាម​ ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កូន​ក្មេង​ទើប​កើត​ផង​ដែរ។ នៅ​ក្នុង​អត្ថ​បទ​នេះ​ យើង​ក៏​មាន​និយាយ​អំពី​ក្រុម​ឈាម ABO រ៉េស៊ីស និង ប្រតិកម្ម​រក្រុម​ឈាម​នៅ​ខាង​ក្រោម​នេះ​ដែរ។ ប្រភេទ​​ឈាម គេ​បែង​ចែក​ក្រុម​ឈាម​ ដោយ​យោង​ទៅ​តាមវត្តមាន ឬ​អវត្តមាន​ របស់​អង់​ទី​ហ្សែន A និង B។ នៅ​តាម​សំបក​​គ្រាប់​ឈាម​ក្រហម​ ប្រភេទ​ឈាម A មាន​ផ្ទុក​អង់​ទី​ហ្សែន A និង​នៅ​ក្នុង​សំបក​​គ្រាប់​ឈាម​ប្រភេទ B មាន​ផ្ទុក​អង់​ទី​ហ្សែន B ហើយ​បើ​នៅ​ក្នុង​ប្រភេទ​ឈាម AB វិញ វា​មាន​ទាំង​អង់​ទី​ហ្សែន​ A និង B នៅ​លើ​សំបក​របស់​វា។ ប៉ុន្តែ​សម្រាប់​ប្រភេទ​ឈាម​ O គឺ​​មិន​មាន​អង់​ទីហ្សែន A ឬ B ​ឡើយ។ ជា​ទូទៅ​នៅ​ក្នុង​​សេរ៉ូម​​មនុស្ស​មាន​ផ្ទុក​អង់​ទី​ករ ​ត្រូវ​គ្នា​ជាមួយ​អង់​ទី​ហ្សែន មាន​នៅ​លើ​សំបក​គ្រាប់​ឈាម​ក្រហម មាន​​ន័យ​ថា អង់​ទី​ហ្សែន A (​ឈាម​ប្រភេទ A) […]


ជំងឺឈាមផ្សេងទៀត

Hematoma (ដុំឈាមកក)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ដុំឈាម​កក? ដុំ​ឈា​មកក ជា​ទូទៅ​សំដៅ​លើ​ការ​ប្រមូល​ផ្ដុំ​ឈាម​ នៅ​ក្រៅ​សរសៃ ភាគ​ច្រើន​កើត​ឡើង​ដោយសារ​មាន​របួស​នៅ​ស្រទាប់​សរសៃ​ឈាម នាំ​ឲ្យ​ឈាម​ហូរ​ចេញ​ពី​សរសៃ​ឈាម (អាក់ទែ វ៉ែន ឬសសៃឈាមតូចៗ) ​ចូល​ទៅ​ក្នុង​ជាលិកា​នៅ​ជុំវិញ។ ករណី​កំណក​ឈាម​មានតិច ឬ​ច្រើន អាស្រ័យ​លើ​លំហូរ​ឈាម និងកន្លែង​មាន​​ហូរឈាម​សកម្ម ឬ​កំពុង​ហូរ​ឈាម។ ២- កើត​ឡើង​ញឹកញាប់​ដែរទេ? ជា​ប្រភេទ​ជំងឺ​កើត​ឡើង​ញឹកញាប់​ណាស់។ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​លម្អិត។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ជំងឺ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់ ​និង​រលាក ហើយ​រោគសញ្ញា​អាស្រ័យ​លើ​ទី​កន្លែង ​និង​ទំហំ​​​កំណក​ឈាម មាន​ទាំង​ការហើម ​និង​រលាក បណ្ដាល​ឲ្យ​តំបន់​ជិតៗ​រង​ផល​ប៉ះពាល់ ខណៈ​រោគសញ្ញា​កើត​មាន​ជា​ញឹកញាប់​ដូច​ជា៖ – ឡើង​ក្រហម – មុខ​របួស​មិន​រឹង – ឡើង​ក្ដៅ – ឈឺ – ហើម អាច​មាន​រោគសញ្ញា​ផ្សេង​ទៀត​​មិន​បាន​រៀបរាប់​ខាងលើ​ ដូច្នេះបើ​មាន​ចម្ងល់​ សូម​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៤- ពេលណាគួរ​ទៅ​ជួប​ពេទ្យ? ជំងឺ​នេះ​ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​បើ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ ពេល​ទំហំ​របួស​កាន់​តែ​រីក​ឡើង។ ឧទាហរណ៍ ឈាម​កក​ក្នុង​ខួរក្បាល ឬ​ឈាមកក​ក្រៅ​ខួរក្បាល ជា​ទូទៅ​ត្រូវ​សង្គ្រោះ​បន្ទាន់ ឬវះកាត់យ៉ាង​យក​ចិត្ត​ទុកដាក់ ជា​ពិសេស​មាន​បញ្ហា​ខាងផ្នែក​សរសៃ​ប្រសាទ​តែម្តង។ ម្យ៉ាង​ទៀត​ម្នាក់ៗ​​ពុំ​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​ល្អបំផុតត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- អ្វីខ្លះ​ជា​មូលហេតុ​បង្ក? ជា​ទូទៅ​បណ្ដាល​មកពី​ការ​ប៉ះ​ទង្គិច​បង្ក​ជា​របួស​ដូចជា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ការ​ទង្គិច​តិចតួច ក្អក និង​កត្តា​ផ្សេងៗ​ទៀត​យើង​មិន​ដឹង​ជា​មុន។ ពេល​ឈាម​នៅ​ក្នុង​សរសៃ ជា​ធម្មតា​និង​លំហូរ​ឈាម​មិន​ធ្វើ​ឲ្យ​កក ឬ​ស្ទះ​ទេ ប៉ុន្តែ​នៅ​ពេល​ឈាម​ធ្លាយ​ចេញ​មក​ក្រៅ​សរសៃ​ នឹង​បង្ក​ទៅ​ជា​កំណក​ភ្លាមៗ ហើយ​ចរន្ត​ឈាម​ហូរ​កាន់​តែ​លឿន កំណក​​កាន់​តែ​រីក​ធំ។ ថ្នាំព​ង្រាវ​ឈាមមាន​ដូចជា Aspirin […]


ជំងឺឈាមផ្សេងទៀត

Home Blood Pressure Test (តេស្ត​សម្ពាធ​​ដោយ​ខ្លួន​ឯង)

និយមន័យ១- អ្វី​ជា​តេស្ត​វាស់​សម្ពាធ​​ដោយ​ខ្លួន​ឯង? តេស្ត​វាស់​សម្ពាធ​​ដោយ​ខ្លួន​ឯង​ អាច​ឲ្យ​យើង​តាម​ដាន​សម្ពាធ​ឈាម​ខ្លួន​ឯង​ដោយ​ផ្ទាល់​ពេល​នៅ​ផ្ទះ។ ​វាស់​សម្ពាធ​ឈាម គឺ​វាស់​ទៅ​លើ​កម្លាំង​ឈាម​រត់​នៅ​ក្នុង​សរសៃ​អាក់ទែរ។ ​ភាគ​ច្រើន​គេ​ប្រើ​ឧបករណ៍​វាស់​សម្ពាធ​​ស្វ័យ​ប្រវត្តិ​ ​ដោយ​ឧបករណ៍​នេះ​ធ្វើ​ការ​បំប៉ោង​ស្នប់​ដៃ​​នៅ​ជុំវិញ​ដើម​ដៃ​ ដើម្បី​បញ្ឈប់​ចរន្ត​ឈាម​ហូរក្នុង​សរសៃ​អាក់ទែរ​បណ្ដោះ​អាសន្ន។ ពេល​ខ្យល់​ធ្វើ​ការ​បញ្ចេញ​វិញ​យឺតៗ​ពី​ស្នប់​ដៃ ឧបករណ៍​នឹង​កត់​ត្រា​ទុក​សម្ពាធ​ឈាម​ហូរ​ ហើយ​ចាប់​ផ្ដើម​ម្ដង​ទៀត។ កត់​ត្រាសម្ពាធ​ឈាម​ហូរ​បែង​ចែក​ជា​ពីរ​គឺ៖ – លេខ​តំណាង​ទី ១ ជា​ចំនួន​សម្ពាធ​ឈាម​ពេល​បេះដូង​កន្ត្រាក់​រួម​តូច (សម្ពាធ​ឈាម​ខាង​លើ)។ – លេខ​តំណាង​ទី ២ ជា​ចំនួន​សម្ពាធ​ឈាម​​ទាប​បំផុត​នៅ​ពេល​បេះដូង​សម្រាក (សម្ពាធ​ឈាម​ខាង​ក្រោម)។ សម្ពាធ​ទាំង​ ២​ ​ត្រូវ​បាន​គិត​ជា មីល្លីម៉ែត្រ​បារត (mm Hg) ​ខណៈ​ការ​វាស់​ស្ទង់​សម្ពាធ​ឈាម គឺ​កត់​​ទុក​ជា​សម្ពាធ​ឈាម​លើ និងសម្ពាធ​ឈាម​ក្រោម ។ ឧទាហរណ៍ ​បើ​សម្ពាធ​ឈាម​លើ ១២០ មិល្លីម៉ែត្រ​បារ៉ត និង​សម្ពាធ​ឈាម​ក្រោម​ ៨០ មិល្លីម៉ែត្រ​បារ៉ត ឧបរណ៍​នឹង​បង្ហាញ ១២០/៨០ មាន​ន័យ​ថា ១២០​ លើ​ ៨០។ ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​ដោយ​ស្វ័យ​ប្រវត្តិ ម៉ាស៊ីន​ស្វ័យប្រវត្តិ ​ដំណើរ​ការ​ដោយ​ថ្ម​ពិល ​និង​ប្រើ​មីក្រូហ្វូន​ ដើម្បី​ពិនិត្យ​ឈាម​រត់​ក្នុង​សរសៃ​អាក់ទែរ។ ស្នប់​ដៃ​រុំ​ព័ទ្ធ​ជុំវិញ​ដើម​ដៃ ​នឹង​ធ្វើ​ការ​បំប៉ោង​ និង​បន្ធូរ​ខ្យល់​ចេញ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​យើង​ចុច​ប៊ូតុង​ចាប់​ផ្ដើម។ ប្រភេទ​ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​ស្វ័យ​ប្រវត្តិ ​អាច​រក​ទិញ​បាន​នៅ​ក្នុង​ផ្សារ​ទំនើប និង​ឱសថស្ថាន​នានា។ ចំពោះ​ម៉ាស៊ីន​វាស់​សម្ពាធ​ឈាមនៅ​ចុង​ម្រាម​ដៃ​ ឬ​ក​ដៃ ភាគ​ច្រើនមាន​លទ្ធផល​មិន​ច្បាស់លាស់​ ហើយ​គ្រូពេទ្យ​ក៏​មិន​ណែនាំ​ឲ្យ​ប្រើប្រាស់​នោះ​ទេ។ ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​ប្រើ​ដៃ សម្រាប់​គំរូ​ប្រើ​ដៃ​នេះ ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ឧបករណ៍​គ្រូពេទ្យ​ប្រើប្រាស់​ជា​ទូទៅ ហៅ​ថា​ Sphygmomanometer ​ភាគ​ច្រើន​ឧបករណ៍​ទាំង​នេះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស