ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរៃ ហើយត្រូវការគ្រប់គ្រងជាតិស្ករជាចាំបាច់ មិនឲ្យខ្ពស់ពេក ឬក៏ទាបពេកនោះទេ មិនដូច្នោះនឹងបង្កការលំបាក ប៉ះពាល់ដល់សុខភាពអ្នកជំងឺ។ តួយ៉ាងអ្នកជំងឺទឹកនោមផ្អែប្រភេទ១ ត្រូវការគ្រប់គ្រងកម្រិតជាតិស្ករល្អបំផុតតាមគោលដៅ គឺចន្លោះពី ៨០ ទៅ ១២០ មិល្លីក្រាម/ដេស៊ីលីត្រឈាម ប៉ុន្ដែករណីខ្លះ អ្នកជំងឺអាចថយចុះជាតិស្ករនៅពេលយប់ ដែលបញ្ហាទាំងនោះបណ្ដាលមកពីកត្តាមួយចំនួន។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១.ការតមអាហារលើសកម្រិត
អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលមានបញ្ហាថយចុះជាតិស្ករពេលយប់ ក៏អាចបណ្ដាលមកពីការតមអាហារពេលល្ងាច ឬកាត់បន្ថយបរិមាណអាហារខុសពីធម្មតា។ ដូច្នេះអ្នកជំងឺត្រូវគ្រប់គ្រងអាហារឲ្យត្រឹមត្រូវ ស្របតាមតម្រូវការរាងកាយ មិនគួរតិចពេក ឬឈានដល់ការបង្អត់នោះទេ។
២.ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត
ការចាក់អាំងស៊ុយលីន អ្នកជំងឺត្រូវពិនិត្យឲ្យច្បាស់លាស់លើបរិមាណត្រូវប្រើពេលយប់។ មួយវិញទៀត អ្នកជំងឺក៏គួរតែពិនិត្យមើលឧបករណ៍ចាក់អាំងស៊ុយលីនផងដែរ ប្រសិនចំណុចណាមួយមានបញ្ហាក៏អាចបង្កឲ្យប៉ះពាល់បរិមាណជាតិស្ករក្នុងឈាមថយចុះបាន។ តួយ៉ាងការបញ្ចូលអាំងស៊ុយលីនលើសកម្រិត ដោយសារឧបករណ៍ចាក់អាំងស៊ុយលីនស្វ័យប្រវត្ដិមានបញ្ហា មិនអាចកំណត់បរិមាណអាំងស៊ុយលីនបានច្បាស់លាស់។
៣.ការហាត់ប្រាណ
ការហាត់ប្រាណពេលល្ងាចខ្លាំងពេក ធ្វើឲ្យរាងកាយប្រើប្រាស់ថាមពលខ្លាំង ក៏ជាកត្ដាមួយធ្វើឲ្យជាតិស្ករពេលយប់ចុះទាប ពិសេសអ្នកជំងឺហាត់ប្រាណខ្លាំង ហើយកាត់បន្ថយរបបអាហារពេលល្ងាច ព្រោះភ័យខ្លាចការឡើងជាតិស្ករពេលយប់។ ដូច្នេះអ្នកជំងឺដែលហាត់ប្រាណ ប្រើប្រាស់ថាមពលខ្លាំង ត្រូវតែញ៉ាំឲ្យបានគ្រប់គ្រាន់ និង ពិនិត្យមើលកម្រិតជាតិស្ករឲ្យបានត្រឹមត្រូវមុនពេលចូលគេង។
៤.ការផឹកស្រា
ការផឹកស្រាច្រើន មុនពេលចូលគេង ក៏ជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាម អាចចុះបានដែរនៅពេលយប់ ដូច្នេះចូរប្រុងប្រយ័ត្នចំណុចនេះ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១។ ជាការល្អគួរតែកាត់បន្ថយគ្រឿងស្រវឹង ឬអាចញ៉ាំត្រឹមបន្ដិចបន្តួចជាការល្អ។
រោគសញ្ញាអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ថយចុះជាតិស្ករពេលយប់
- គេងមិនលក់ គេងភ្ញាក់
- ប្រែសំឡេងខុសធម្មតា
- ភ្ញាក់ពីគេងអស់កម្លាំង និងឈឺក្បាល
- បែកញើសពេលយប់
- គេងមិនលក់
- គេងយល់សប្ដិអាក្រក់
អត្ថទពាក់ព័ន្ធ៖
តើគួរដោះស្រាយបែបណា បើជួបបញ្ហាបែបនោះ?
អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមបញ្ហាចុះជាតិស្ករពេលយប់នៅចន្លោះ ម៉ោង ២ ទៅ ៣ភ្លឺ ដែលនឹងបង្កឲ្យអ្នកជំងឺភ្ញាក់ពីគេង ហើយអ្នកជំងឺត្រូវតែប្រញាប់ជួសឈាមដើម្បីមើលជាតិស្ករបើបង្ហាញថា ជាតិស្ករចុះនៅចន្លោះពី ៧០ មកដល់ ៦០ មិល្លីក្រាម/ដេស៊ីលីត្រឈាម អ្នកជំងឺអាចស្វែងរកអាហារសម្រន់មានជាតិផ្អែមៗញ៉ាំ ឬភេសជ្ជៈទឹកផ្លែឈើ ស្ករគ្រាប់ អាចញ៉ាំបាន។ ប៉ុន្ដែក្នុងករណីដែលជាតិស្ករចុះមកក្រោម ៥០ ត្រូវស្វែងរកជំនួយ និងបញ្ជូនទៅកាន់គ្រូពេទ្យដើម្បីព្យាបាលជាបន្ទាន់ ព្រោះការចុះជាតិស្ករក្រោម ៥០ អ្នកជំងឺនឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។
[embed-health-tool-bmi]