ការញ៉ាំផ្លែឈើជាជម្រើសល្អសម្រាប់សុខភាព ដោយអាចជាអាហារសម្រន់ និងជាផ្នែកមួយនៃរបបអាហារមានតុល្យភាព។ ផ្លែឈើមានផ្ទុកសារធាតុចិញ្ចឹមច្រើនយ៉ាង រួមទាំងជាតិសរសៃផងដែរ។ យ៉ាងណា ផ្លែឈើមួយចំនួនមានផ្ទុកជាតិស្ករខ្ពស់ ដែលអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមយើងឡើងខ្ពស់ដែរ ហើយអ្នកមានជំងឺទឹកនោមផ្អែម គួរប្រុងប្រយ័ត្នក្នុងការញ៉ាំផ្លែឈើទាំងនោះ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
១. ផ្លែឈើ និងកម្រិតជាតិស្ករក្នុងផ្លែឈើ
ផ្លែឈើជាច្រើនមុខមានជាតិសរសៃខ្ពស់ ហើយជាតិសរសៃជួយបន្ថយល្បឿននៃការរំលាយអាហារ ជួយការពារកុំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ក្រៅពីនេះ ជាតិសរសៃក៏ជួយឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរ និងជួយឲ្យរក្សាទម្ងន់បានល្អទៀតផង។
យ៉ាងណា សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមក៏ត្រូវដឹងដែរថា នៅក្នុងផ្លែឈើមានកាបូអ៊ីដ្រាត អាចនឹងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងដែរ។ ដូចនេះ វាជាការសំខាន់ណាស់ក្នុងការកំណត់បរិមាណកាបូអ៊ីដ្រាត ឬជាតិស្ករក្នុងផ្លែឈើឲ្យស្របតាមថ្នាំដែលយើងកំពុងប្រើ របបអាហារ និងរបៀបរបបរស់នៅរបស់អ្នកជំងឺ។ មួយវិញទៀត បើអ្នកជំងឺទឹកនោមផ្អែមមានបញ្ហាពិបាកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ត្រូវពិភាក្សាជាមួយគ្រូពេទ្យភ្លាមដែរ។
[embed-health-tool-bmi]
ផ្លែឈើមានកម្រិតជាតិស្ករទាប៖
- ផ្លែស្វាយ
- ផ្លែប៉ោម
- ផ្លែក្រូច
- ផ្លែចេក (មិនទុំជោរ)
- ផ្លែសារី
- ល្ហុង និង
- ទំពាំងបាយជូរ ជាដើម។
ផ្លែឈើមានកម្រិតជាតិស្ករខ្ពស់៖
- ផ្លែឪឡឹក
- ផ្លែម្នាស់
- ផ្លែចេកទុំជោរ និង
- ផ្លែលម៉ើក្រៀម ជាដើម។
២. វិធីញ៉ាំផ្លែឲ្យសុវត្ថិភាព
ការអនុវត្តវិធីតូចៗមួយចំនួនជួយឲ្យយើងទទួលបានផលសុខភាពច្រើនដែរ។ ពេលញ៉ាំផ្លែឈើអ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ៖
- ញ៉ាំក្នុងកម្រិតសមល្មម ពិសេសផ្លែឈើក្រៀម។ ទំពាំងបាយជូរក្រៀមត្រឹមពីរស្លាបព្រាកាហ្វេមានកម្រិតជាតិស្ករស្មើនឹងផ្លែប៉ោមមួយផ្លែតូច។
- ជ្រើសរើសញ៉ាំផ្លែឈើស្រស់ ប្រសើរជាផ្លែឈើកែច្នៃ។ ផ្លែឈើកែច្នៃ ដូចជាផ្លែឈើកំប៉ុងច្រើនតែមានស្ករច្រើន អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ជាង ញ៉ាំផ្លែឈើស្រស់។
- គួរញ៉ាំផ្លែឈើស្រស់ជាជាងទឹកផ្លែឈើ ព្រោះថាទឹកផ្លៃឈើស្រស់មានជាតិស្ករខ្ពស់ និងមិនមានជាតិសរសៃជួយពន្យឺតការរំលាយអាហារ និងការពារការឡើងជាតិស្ករក្នុងឈាមដូចផ្លែឈើស្រស់នោះទេ។ ការសិក្សាមួយចំនួនបានរកឃើញទំនាក់ទំនងរវាងការញ៉ាំទឹកផ្លែឈើច្រើន ទៅនឹងហានិភ័យខ្ពស់កើតជំងឺទឹកនោមផ្អែមប្រភេទ២។
- កុំញ៉ាំផ្លែឈើច្រើនក្នុងពេលតែមួយ ជំនួយមកវិញយើងអាចញ៉ាំមួយផ្លែនៅពេលព្រឹក និងមួយផ្លែនៅពេលថ្ងៃត្រង់ ឬជាអាហារសម្រន់នៅពេលបន្ទាប់។
ស្វែងយល់ពីបញ្ហាទឹកនោមផ្អែមផ្សេងទៀត