backup og meta

អនុវត្ដតាម៦ចំណុចនេះ អាចការពារជំងឺទឹកនោមផ្អែមប្រភេទ២

អនុវត្ដតាម៦ចំណុចនេះ អាចការពារជំងឺទឹកនោមផ្អែមប្រភេទ២

បច្ចុប្បន្នគេមើលឃើញថា ជំងឺទឹកនោមផ្អែមប្រភេទ២ ក៏អាចកើតមានលើមនុស្សវ័យកណ្ដាល រាប់ចាប់ពីវ័យខ្ទង់​៣០​ឆ្នាំឡើងទៅផង​ដែរ​។ មូលហេតុ គឺដោយសារតែការផ្លាស់ប្ដូរ​បរិបថរស់នៅ​ទៅ​ស្រួលពេកមិន​សូវ​បញ្ចេញ​សកម្មភាព​រាង​កាយ​ ការហូបចុកក៏​ជាអាហារ​សម្បូរកាឡូរីខ្ពស់ ដែលកត្ដាទាំងនេះអាចរុញច្រានជីវិតឲ្យធ្លាក់ក្នុងជំងឺទឹកនោមផ្អែមប្រភេទ២បាន។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

តើអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទ២?

ជំងឺទឹកនោមផ្អែមប្រភេទ២ គឹជាជំងឺមួយប្រភេទដែល បង្កឡើងដោយការកើនឡើងកម្រិតជាតិស្ករគ្លុយកូសក្នុង​ឈាម​រ៉ាំរៃលើសពី ១២៥ មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ កត្ដានេះគឺបណ្ដាលមកពីសរីរាង្គលំពែង មិនអាចផលិត​អ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ មិនអាចដឺកនាំជាតិស្ករទាំងនោះទៅបំពេញតម្រូវការរាងកាយបាន។ ដូច្នេះហើយទើប បណ្ដាលឲ្យកម្រិត​ជាតិស្ករក្នុងឈាមកើនឡើងជាប្រចាំឈានដល់ជំងឺទឹកនោមផ្អែមប្រភេទ២។

ជំងឺទឹកនោមផ្អែមបង្កផលប៉ះពាល់ដល់​ជីវិតរស់នៅប្រចាំថ្ងៃដូចជា ការប្រឈមជំងឹលើសសម្ពាធឈាម ជំងឺគាំងបេះ​ដូង ​គ្រោះថ្នាក់សរសៃឈាមខួរក្បាល និង សុខភាពផងដែរ។ មកទល់ពេលនេះជំងឺទឹកនោមផ្អែមអាចព្យាបាលដោយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នង​ឈាម​ឲ្យ​ត្រូវ​តាម​គោល​ដៅ ប៉ុន្ដែមិនមែន​ជា​ការ​ព្យាបាល​ឲ្យ​ជាសះស្បើយទាំងស្រុងនោះទេ។

តើយើងអាចបង្ការខ្លួនពីជំងឺទឹកនោមផ្អែមប្រភេទ២នេះបានទេ?

ជាក់ស្ដែងណាស់ ដោយសារតែជំងឺទឹកនោមផ្អែមប្រភេទ២ គ្មានវាក់សាំងការពារ ដូច្នេះហើយក៏ជារឿងពិបាកបញ្ជៀស​ខ្លួនពីជំងឺមួយនេះ ប៉ុន្ដែយើងក៏នៅមានសង្ឃឹមដោយអនុវត្ដវីធីទាំង៦នេះ ក៏អាចការពារខ្លួនយើងបានដែរ៖

១.រក្សាតុល្យភាពទម្ងន់

ការឡើងទម្ងន់ក៏ជាបញ្ហាចោទឡើងបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២បានដែរ។ ការកើនឡើងជាតិខ្លាញ់ ជាតិស្ករក្នុងឈាមដែលជាមូលហេតុចម្បង​ធ្វើឲ្យរាងកាយងាយឡើងគីឡូ។ ក្នុងចំណុចនេះយើងអាចតាមដាន​ទម្ងន់របស់យើងតាមរយៈ កម្ពស់ វ័យ និងភេទ កំណត់តាមរង្វាស់ស្ដង់ដារ សន្ទស្សន៍ម៉ាសរាងកាយ (BMI)។ ការគ្រប់គ្រង​ទម្ងន់បានល្អ ជួយកាត់បន្ថយ​ហានិភ័យជំងឺទឹកនោមផ្អែមបាន។

២.គ្រប់គ្រងរបបអាហារ

គ្រប់គ្រងរបបអាហារ បានត្រឹមត្រូវល្អសម្រាប់សុខភាព ព្រោះរបបអាហារគឺជាចំណែកមួយនៃរាងកាយរបស់យើង។ គួរចាប់ផ្ដើមទទួលទានអាហារសុខភាព បន្លែ ត្រី សាច់(បរិមាណតិច) ស៊ុត ទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រេងសុខភាពផងដែរ។ យើង​ត្រូវកាត់បន្ថយអាហារកែច្នៃ មានកាឡូរី និងខ្លាញ់ខ្ពស់ ដែលអាហារទាំងនោះងាយធ្វើយើងឡើងគីឡូលឿន ពិសេសពពួកសាច់កែច្នៃ មានសាច់ក្រក ប្រហិត អាហារកំប៉ុង និងពពួកភេសជ្ជៈដែលប្រើកម្រិតជាតិស្ករខ្ពស់តែម្ដង។

ទឹកនោមផ្អែម

៣.សកម្មភាពរាងកាយ

ការធ្វើសកម្មភាពរាងកាយជាប្រចាំ ដូចជាធ្វើលំហាត់ប្រាណ លេងកីឡា ធ្វើការងារប្រចាំថ្ងៃ ដែលអាចឲ្យរាងកាយអាចប្រើប្រាស់ថាមពល និងបញ្ចេញញើសបានល្អ ក៏ជាផ្នែកមួយជួយកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទ២ បានដែរ។

[embed-health-tool-heart-rate]

៤.បញ្ឈប់ការជក់បារី

បញ្ឈប់ការជក់បារី​ក៏ជាមធ្យោបាយមួយជួយកាត់បន្ថយបញ្ហាប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២បាន។ សារធាតុគីមីក្នុងផ្សែងបារី មិនថាបារីអេឡិចត្រនិចនោះទេ គឺជាមូលហេតុចំបងធ្វើឲ្យប៉ះពាល់ដល់សុខភាពសួត សរសៃ​ឈាម កើតមានជាតិខ្លាញ់ ក្នុងសរសៃឈាមបេះដូង និងខួរក្បាលជាដើម។

៥.កាត់បន្ថយគ្រឿងស្រវឹង

កាត់បន្ថយគ្រឿងស្រវឹងនឹងធ្វើឲ្យជីវិតយើងល្អប្រសើរ ក្នុងនោះក៏អាចជៀសផុតពីជំងឺទឹកនោមផ្អែមប្រភេទ២បានផងដែរ។ គ្រឿងស្រវឹងគឺជាភ្នាក់​ងារ​បំផ្លាញ សរីរាង្គថ្លើម និងលំពែង ដែលជារោងចក្រសំខាន់ផលិត អាំងស៊ុយលីន គ្រប់គ្រងជាតិស្ករក្នុងឈាម។ ការព្យាយាមកាត់បន្ថយគ្រឿងស្រវឹងបន្ដិចម្ដងៗតាមលទ្ធភាពដែលអាចធ្វើបាន ជាសញ្ញាមួយបង្ហាញថា សុខភាពរាងកាយកាន់តែល្អប្រសើរ។

អត្ថបទគួរអាន៖

៦.គ្រង់គ្រងការគេង

ការគេងមិនគ្រប់គ្រាន់ក៏ជាផ្នែកមួយបណ្ដាលឲ្យកើតជំងឺជំងឺទឹកនោមផ្អែមបានដែរ។ លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូន​ នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា អ្នកទទួលទានដំណេកមិនគ្រប់គ្រាន់អាចប្រឈម​នឹងការថយចុះ អ័រម៉ូនឡឹបទីន(leptin)។ ការថយចុះអ័រម៉ូនប្រភេទនេះ ធ្វើឲ្យយើងមានទំនោរញ៉ាំអាហារផ្អែមៗ និង កម្រិតកាឡូរីខ្ពស់ ជាហេតុធ្វើឲ្យប្រឈមនឹងការឡើងទម្ងន់។ បន្ថែមពីលើនេះទៀត អ្នកគេងមិនគ្រប់គ្រាន់ប្រឈមនឹងការកើនឡើងកម្រិតអ័ម៉ូនស្ដ្រេស (Cortisol) ការកើនឡើងកម្រិត អ័រម៉ូននេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់ដំណើរការផលិត អាំងស៊ុយលីនរបស់លំពែង។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ការកើតជំងឺទឹកនោមផ្អែមប្រភេទ២ មិនត្រឹមតែបណ្ដាមកពី ការញ៉ាំអាហារមិនត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ទាក់ទងនឹងគុណភាពនៃគេងផងដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

High Morning Blood Sugars https://diabetes.org/diabetes/treatment-care/high-morning-blood-glucose

The Impact of Poor Sleep on Type 2 Diabetes https://www.niddk.nih.gov/health-information/professionals/diabetes-discoveries-practice/the-impact-of-poor-sleep-on-type-2-diabetes

How Does Diabetes Affect Sleep? https://www.sleepfoundation.org/physical-health/lack-of-sleep-and-diabetes#:~:text=How%20Does%20Diabetes%20Affect%20Sleep,insomnia%20and%20next%2Dday%20fatigue.

5 steps to diabetes prevention https://www.diabetes.org.uk/about_us/news/5-steps-to-diabetes-prevention

កំណែ​ប្រែបច្ចុប្បន្ន

26/10/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បើចេញរោគសញ្ញា ៥ នេះ កូនអាចមានជំងឺទឹកនោមផ្អែមប្រភេទ២

ស្ត្រីពពោះ ហើយមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រឈមខ្ពស់កូនកើតស្លាប់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 26, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម