ការសិក្សាមួយដែលបានចេញផ្សាយដោយទស្សនាវដ្ដី BMJ បានរកឃើញថា ជារៀងរាល់ឆ្នាំ មនុស្សវ័យក្មេងប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមកាន់តែច្រើនឡើងៗ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមានវ័យចន្លោះពី១៥ឆ្នាំ ដល់៣៩ឆ្នាំ គឺមានកំណើនរហូតដល់៥៦%ឯណោះ។
កត្តាអ្វីខ្លះនាំឲ្យមនុស្សវ័យក្មេងកើតជំងឺទឹកនោមផ្អែម?
- ហ្សែន
- កង្វះសកម្មភាពរាងកាយ ឬមិនសូវហាត់ប្រាណ
- ស្ត្រេស
- ជាតិពុល
- សន្ទស្សន៍ម៉ាសរាងកាយខ្ពស់ (ធាត់លើសទម្ងន់)
- របបអាហារដែលមានជាតិកាឡូរីខ្ពស់។
រោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមកើតលើមនុស្សវ័យក្មេងអាចមានភាពខុសៗគ្នា
អ្នកជំនាញបានឲ្យដឹងថា រោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមដែលកើតលើមនុស្សវ័យក្មេង រួមមាន៖
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
- នោមញឹកញាប់
- ឃ្លានខ្លាំង
- ការឆ្លងមេរោគប្រដាប់ភេទ
- ខ្សោយ
- ហត់នឿយ
- លិង្គមិនឡើងរឹង
[embed-health-tool-heart-rate]
រោគសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែម
គ្នាយើងគួរប្រុងប្រយ័ត្នចំពោះរោគសញ្ញាដែលអាចបញ្ជាក់ពីវត្តមាននៃជំងឺទឹកនោមផ្អែម មានដូចជា នោមញឹកញាប់ ស្រេកទឹកខ្លាំង ស្រកទម្ងន់ ឃ្លានខ្លាំង ព្រិលភ្នែក ស្ពឹកប្រអប់ជើង អស់កម្លាំង និងស្បែកស្ងួត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ!
ជំងឺទឹកនោមផ្អែមអាចបង្កើនហានិភ័យនៃជំងឺដទៃទៀត
ជំងឺទឹកនោមផ្អែម អាចបង្កើនហានិភ័យនៃផលវិបាកដទៃទៀត ដូចជាជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ លើសពីនេះ ជំងឺទឹកនោមផ្អែមក៏អាចបំផ្លាញសរសៃប្រសាទ និងប៉ះពាល់ដល់ការមើលឃើញ សមត្ថភាពស្តាប់ សុខភាពផ្លូវចិត្ត ក៏ដូចជាសុខភាពមាត់ធ្មេញថែមទៀតផង។
អត្ថទពាក់ព័ន្ធ៖