backup og meta

អ្នក​កើត​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ គប្បី​​អនុវត្ត​ទម្លាប់​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​កើត​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ គប្បី​​អនុវត្ត​ទម្លាប់​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ កើត​ឡើង​នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ខ្ពស់​ជាង​ធម្មតា នេះ​បើ​យោង​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ (CDC) ហើយ​អ្នក​ដែល​កើត​ជំងឺ​នេះ​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្តន៍​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ក៏​ដូចជា​ជំងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ យ៉ាង​ណា​មិញ បើ​យើង​ដឹង​ពី​វិធី​គ្រប់គ្រង យើង​អាច​នឹង​ជៀសផុត​ពី​ជំងឺ​កាច​សាហាវ​ផ្សេង​ៗ​​។

គន្លឹះ​គ្រប់គ្រង​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​

​ជួនកាល​ ការ​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ មិន​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ឡើយ​ និង​គ្រាន់​តែ​ជា​សញ្ញា​ព្រមាន​ ដើម្បី​ឲ្យ​យើង​កែប្រែ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ យើង​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​៖

  • ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​
  • ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​ ដូចជា​ការ​ជិះ​កង់​ ឬរត់​ត្រឹក​ៗ។
  • សម្រក​ទម្ងន់​ដែល​លើស​
  • គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​ និង​សម្ពាធ​ឈាម
  • ឈប់​ជក់​បារី

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ទម្លាប់​មួយ​ចំនួន​យើង​គួរ​អនុវត្ត​ បន្ទាប់​ពី​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​

១. របប​អាហារ​ត្រឹមត្រូវ​

ចំពោះ​អ្នក​ដែល​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ គប្បី​ញ៉ាំ​បន្លែ​ដែល​គ្មាន​ជាតិ​ម្សៅ  ដូចជា​ខាត់ណាខៀវ ការ៉ុត ផ្កា​ខាត់​ណា ផ្លែឈើ​ ប្រូតេអ៊ីន​ និង​ខ្លាញ់​​សុខភាព​ ។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​ជៀសវាង​ពពួក​អាហារ​បន្ថែម​ស្ករ​ទើប​ជា​ការ​ប្រសើរ​។

[embed-health-tool-bmi]

២. បញ្ចេញ​សកម្មភាព​រាងកាយ​​

ជាមួយ​នឹង​ការ​ញ៉ាំ​អាហារ​ដែល​មាន​​ជីវជាតិ​ ការ​បញ្ចេញ​សកម្មភាព​រាងកាយ ក៏​រួម​ចំណែក​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ដូច​គ្នា​។ ជា​ធម្មតា មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​ដែល​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ តែង​តែ​ធាត់​ជ្រុល​ ឬ​លើស​ទម្ងន់​។ យោង​តាម​ការ​សិក្សា​អំពី​ការ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​បង្ហាញ​ថា​ ទម្លាប់​រស់​នៅ​ដែល​រួម​បញ្ចូល​ការ​សម្រក​ទម្ងន់​ និង​សកម្មភាព​រាងកាយ​ អាច​ជួយ​កាត់បន្ថយ​ការវិវត្តទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​បាន​។

បម្រុង​ទឹក​នោម​ផ្អែម​

៣. ចាប់ផ្ដើម​ធ្វើ​សមាធិ

ការ​គ្រប់គ្រង​ស្រ្តេស គឺ​ជា​គន្លឹះ​ដ៏​ប្រសើរ​ ក្នុង​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ ពីព្រោះ​កម្រិត​ស្រ្តេស​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ជាប់​ពាក់ព័ន្ធ​គ្នា។ ជាក់​ស្ដែង អ័រម៉ូន​ស្រ្តេស​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​កើន​ឡើង​ ឬ​ធ្លាក់​ចុះ​​ដោយ​នឹក​ស្មាន​មិន​ដល់​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Small Changes to Make After a Prediabetes Diagnosis

https://www.livestrong.com/article/13768954-how-to-reverse-prediabetes/

Prediabetes

https://www.diabetes.org.uk/preventing-type-2-diabetes/prediabetes

The Surprising Truth About Prediabetes

https://www.cdc.gov/diabetes/library/features/truth-about-prediabetes.html

កំណែ​ប្រែបច្ចុប្បន្ន

26/10/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កម្រិតជាតិស្ករចុះទាប អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរធ្វើម៉េច?

បើចេញរោគសញ្ញា ៥ នេះ កូនអាចមានជំងឺទឹកនោមផ្អែមប្រភេទ២


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 26, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម