នៅពេលដែលអ័រម៉ូនទីរ៉ូអ៊ីតប្រែប្រួល យើងអាចនឹងកើតមានបញ្ហាធាត់ជ្រុល ក៏ដូចជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ ពិតណាស់ ការយល់ដឹងពីទំនាក់ទំនងរវាងទម្ងន់ និងក្រពេញទីរ៉ូអ៊ីត ជារឿងសំខាន់មួយ ពីព្រោះភាពធាត់អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។
កត្តាមួយចំនួនបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត
- ស្ត្រីមានហានិភ័យកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីតច្រើនជាងបុរស ដោយសារតែបញ្ហាអតុល្យភាពអ័រម៉ូនទីរ៉ូអ៊ីត។
- កត្តាហានិភ័យផ្សេងទៀត គឺការប៉ះពាល់នឹងកម្រិតវិទ្យុសកម្មខ្ពស់។ ជាក់ស្ដែង ការព្យាបាលដោយវិទ្យុសកម្មដល់ក្បាល និងក អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។
- អ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ឬជំងឺក្រពេញទីរ៉ូអ៊ីត។
- អ្នកដែលធាត់ជ្រុល ឬលើសទម្ងន់ក៏មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកក្រពេញទីរ៉ូអ៊ីតជាងអ្នកដែលមានទម្ងន់ខ្លួនសមស្របដូចគ្នា។
កម្មវិធីពិនិត្យជំងឺមហារីកសុដន់អនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ
រោគសញ្ញានៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត គ្នាយើងមិនគួរមើលរំលង
- នៅពេលមហារីកដែលកើតនៅក្នុងក្រពេញទីរ៉ូអ៊ីតលូតលាស់ អាចបណ្ដាលឲ្យមានដុំពកនៅលើករបស់យើង។
- ការប្រែប្រួលសំឡេង (ស្អក)
- ពិបាកក្នុងការលេបអាហារ ដែលបណ្ដាលមកពីការរលាកក្រពេញទីរ៉ូអ៊ីត
- ឈឺចាប់នៅក និងបំពង់ក ឬហើមកូនកណ្ដុរ
- អាការៈក្អកដែលមិនបាត់ទៅវិញ ហើយក៏មិនមែនបណ្ដាលមកពីជំងឺផ្ដាសាយ។
តិចនិកបង្ការជំងឺក្រពេញទីរ៉ូអ៊ីត
- អ្នកដែលមានការប្រែប្រួលហ្សែនគ្រួសារ អាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ ក្នុងករណីនេះ គ្នាយើងគួរពិចារណាលើការវះកាត់ក្រពេញទីរ៉ូអ៊ីត ដើម្បីបង្ការជំងឺមហារីក។
- មានកត្តាហានិភ័យផ្សេងៗ ព្រមទាំងទំនាក់ទំនងរវាងបញ្ហាក្រពេញទីរ៉ូអ៊ីត និងទម្ងន់ខ្លួន។ ហេតុនេះហើយ គ្នាយើងគួរគ្រប់គ្រងទម្ងន់ខ្លួនឲ្យបានល្អ ទើបជាការប្រសើរ។
អានបន្ថែម៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
- ៣ ចំណុចសំខាន់ ទាក់ទងនឹងការរកឃើញជំងឺមហារីកទាន់ពេល
[embed-health-tool-bmi]