backup og meta

ប្រុសៗទម្លាប់ផឹកកាហ្វេ កាត់បន្ថយហានិភ័យកើតមហារីកក្រពេញប្រូស្តាត

ប្រុសៗទម្លាប់ផឹកកាហ្វេ កាត់បន្ថយហានិភ័យកើតមហារីកក្រពេញប្រូស្តាត

សម្រាប់​ប្រុស​ៗចូល​ចិត្តញ៉ាំ​កាហ្វេ​អាច​ថា​នេះ​ជា​ដំណឹង​ល្អ​មួយ​ដែរ ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​ផឹក​កាហ្វេ​បាន​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។

ក្រ​ពេញ​ប្រូស្តាតជា​សរីរាង្គ​មួយ​​ស្ថិត​នៅ​ក្រោម​ប្លោក​នោម និង​មាន​នាទី​ផលិត​ទឹក​កាម​។ ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​ជា​ជំងឺ​កើត​ច្រើន​លំដាប់​ទី​២​នៅ​សហរដ្ឋអាមេរិក​លើ​ប្រុសៗ។​

យ៉ាង​ណា​ការសិក្សា​មួយ ធ្វើ​ឡើង​ដោយ​ប្រមូល​ឯកសារ​ស្រាវ​ជ្រាវ​ចំនួន​១៦​បញ្ចូល​គ្នា និង​មាន​មនុស្ស​ប្រុស​ចូល​រួម​ក្នុង​ការ​សិក្សា​ជាង​១លាន​នាក់​បាន​រក​ឃើញ​ថា​ប្រុសៗ​ចូល​ចិត្ត​ផឹក​កាហ្វេ​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ទាប​ជាង​អ្នក​មិន​ផឹក​កាហ្វេ​។

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ផឹកកាហ្វេ១

ការ​សិក្សា​ខាង​លើ​រាប់​ចំនួន​ពែង​នៃ​កាហ្វេ​ដែល​អ្នក​ចូល​រួម​បាន​ផឹក និង​គិត​ពី​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ ដល់​ប្រាំបួន​ពែង​ក្នុង​មួយ​ថ្ងៃ​​  និង​ជា​កាហ្វេ​មិន​បន្ថែម​រស​ជាតិ​​​។ ជា​លទ្ធ​ផល​អ្នក​ផឹក​កាហ្វេ​ច្រើន​ក្នុង​រង្វង់​នេះ​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​ចន្លោះពី​៧​ទៅ​១៦​ភាគ​រយ​ទាប​ជាង​អ្នក​មិន​ផឹក​កាហ្វេ​។

​​ការ​សិក្សា​​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​បាន​បញ្ជាក់​មិន​ថា​ប្រុសៗ​យើង​ផឹក​កាហ្វេ​រាល់​ថ្ងៃ​ឬ​អត់ទេ តែ​រាល់​ការ​ផឹក​កាហ្វេ​បាន​បី​ពែង​ក្នុង​រយៈ​ពេល​កៀក​ៗ​គ្នា​ មិន​មែន​យូរ​ៗ​ម្ដង​​​ គឺ​បាន​រួមចំណែក​១១​ភាគរយ​កាត់​បន្ថយ​ការ​ប្រឈម​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។

ការ​ណ៍​នេះ​បាន​ន័យ​ថា ឥទ្ធិ​ពល​កាហ្វេ​លើ​មហារីក​ក្រពេញ​ប្រូ​ស្តាត​មាន​តិច​ឬ​ច្រើន អាស្រ័យ​លើ​បរិមាណ​កាហ្វេ​ដែល​យើង​ផឹង ហើយ​មិន​មែន​ជា​ការ​ផឹក​យូរៗ​ម្ដង​នោះ​ទេ​។

[embed-health-tool-bmr]

យ៉ាង​ណា Mayo Clinic បាន​ណែនាំ​ថា​ការ​ផឹក​កាហ្វេ​ក៏​មិន​គួរ​ឲ្យ​លើស​ពី​៤០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ឬ​ស្មើ​នឹង​បួន​ពែង​នៃ​កាហ្វេ​ឆុង​ដោយ​ដៃ ឬ​ម៉ាស៊ីន​។ ការ​ផឹក​កាហ្វេ​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ជួប​បញ្ហ​បេះដូង​ ដូចជា​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី និង​ប្រកាច់​ជា​ដើម​។

ក្រៅពីផឹក​កាហ្វេ យើង​អាច​ថែរក្សា​ក្រ​ពេញ​ប្រូស្តាត​ឲ្យ​មាន​សុខ​ភាព​ល្អ​តាម​រយៈ​ការ​ញ៉ាំបន្លែ ផ្លែឈើ កុំជក់បារី និង​ហាត់​ប្រាណ​ជា​ប្រចាំ​ដូច​ជាដើរ រត់​ត្រឹកៗ ឬ​ជិះកង់​ ជា​ដើម​។​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/coffee-consumption-associated-with-lower-risk-of-prostate-cancer#Over-1-million-participants

https://www.healthline.com/health/9-tips-to-prevent-prostate-cancer#coffee

 

កំណែ​ប្រែបច្ចុប្បន្ន

28/10/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គួរញ៉ាំតែខ្មៅ ឬកាហ្វេខ្មៅ? មួយណាល្អជាង?​

ការសិក្សា​រក​ឃើញ​​ប្រយោជន៍​ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម