ការបែកញើសជារឿងធម្មតានៅអំឡុងពេលរដូវក្ដៅ ប៉ុន្តែប្រសិនបើយើងតែងតែបែកញើសទោះជាអាកាសធាតុបែបណាក៏ដោយនោះ វាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាក់ស្ដែង ការបែកញើសខ្លាំង និងអមដោយរោគសញ្ញាដទៃទៀត ដូចជាគ្រុនក្ដៅ អស់កម្លាំង ធ្លាក់ឈាម និងស្រកទម្ងន់ អាចជារោគសញ្ញានៃជំងឺមហារីកឈាម។ ហេតុនេះហើយ គ្នាយើងគប្បីស្វែងយល់ពីភាពខុសគ្នារវាងការបែកញើសពេលយប់ធម្មតា និងការបែកញើសដែលបញ្ជាក់ពីហានិភ័យសុខភាព។
ការបែកញើសពេលយប់បណ្ដាលមកពីជំងឺមហារីកឈាម
នៅក្នុងករណីដែលយើងបែកញើសពេលយប់ខ្លាំង ទោះជាយើងគេងនៅក្នុងបរិយាកាសត្រជាក់នោះ វាអាចជាសញ្ញានៃជំងឺមហារីកឈាម។ យ៉ាងណាមិញ រោគសញ្ញាដទៃទៀតដែលអមជាមួយនឹងការបែកញើសពេលយប់ រួមមាន៖
- ស្រកទម្ងន់ភ្លាមៗ
- បាត់បង់ចំណង់អាហារ
- ល្ហិតល្ហៃ
- គ្រុនក្ដៅ
ចំពោះកុមារ រោគសញ្ញាមានដូចជា៖
- ការហូរឈាម ឬស្នាមជាំ
- ឈឺចាប់នៅក្នុងឆ្អឹង
- ជំងឺក្រពេញទឹករងៃ
- ស្លេកស្លាំង
អ្នកដែលមានជំងឺមហារីកឈាមអាចប្រឈមនឹងអាការៈបែកញើសពេលយប់ ដោយសារតែកង្វះកោសិកាឈាមដែលមានសុខភាពល្អ។ យោងតាមការសិក្សាមួយបានពន្យល់ថា ការប្រមូលផ្ដុំកោសិកាមហារីកឈាម ច្រើនពេកនៅក្នុងខួរឆ្អឹង អាចរារាំងមិនឲ្យរាងកាយបង្កើតកោសិកាឈាម ឬប្លាកែតដែលមានសុខភាពល្អគ្រប់គ្រាន់ ជាហេតុធ្វើឲ្យរាងកាយចាប់ផ្ដើមផលិតកោសិកាឈាមខុសប្រក្រតី។ ជាមួយគ្នានេះដែរ រាងកាយរបស់យើងបង្កើនសីតុណ្ហភាពដើម្បីទប់ទល់នឹងការឆ្លងមេរោគ ដែលធ្វើឲ្យយើងមានអាការៈគ្រុនក្ដៅ និងបែកញើសពេលយប់។
បែកញើសពេលយប់ក៏អាចជាសញ្ញានៃស្ថានភាពសុខភាពដទៃទៀត
ប្រសិនបើយើងមិនមានរោគសញ្ញាដទៃទៀតនៃជំងឺមហារីកឈាមទេនោះ ការបែកញើសច្រើនជ្រុលអាចជាសញ្ញានៃស្ថានភាពសុខភាពដទៃទៀត។ ចំពោះស្ត្រីវ័យចំណាស់ វាអាចជាសញ្ញានៃការអស់រដូវ។ ពិតណាស់ ការបែកញើសពេលយប់ក៏អាចពាក់ព័ន្ធនឹងការមានផ្ទៃពោះ ថប់បារម្ភ ការឆ្លងមេរោគ អ័រម៉ូនមិនប្រក្រតី ឬជាតិស្ករក្នុងឈាមចុះទាប។ មួយវិញទៀត វាក៏អាចបណ្ដាលមកពីសារធាតុដទៃទៀតដែលយើងស្រូបយក ដូចជាថ្នាំ ឬគ្រឿងស្រវឹងជាដើម។
[embed-health-tool-heart-rate]
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប