ដុំសាច់ក្នុងពោះវៀនធំ (colon polyp) គឺជាដុំតូចមួយរបស់កោសិកាដែលតោងជាប់នៅជញ្ជាំងពោះវៀន។ ដុំសាច់ក្នុងពោះវៀន ភាគច្រើនមិនបង្កគ្រោះថ្នាក់ទេ ប៉ុន្តែដុំសាច់មួយចំនួន កើតមានក្នុងរយៈពេលយូរអាចវិវដ្ដទៅជាមហារីក ដែលអាចគំរាមកំហែងដល់អាយុជីវិតផងដែរ បើរកឃើញនៅដំណាក់កាលចុងក្រោយ។
អ្នកណាក៏អាចកើតមានដុំសាច់ក្នុងពោះវៀនដែរ ប៉ុន្តែក្រុមមនុស្សមួយចំនួនដូចជាអ្នកមានវ័យ ៥០ឆ្នាំឡើង អ្នកលើសទម្ងន់ អ្នកជក់បារី ឬអ្នកមានប្រវត្តិគ្រួសារមានដុំសាច់ក្នុងពោះវៀន ឬមហារីកពោះវៀន គឺជាក្រុមមនុស្សប្រឈមខ្ពស់។
ដុំសាច់ក្នុងពោះវៀនធំ ជានិច្ចកាលមិនបង្កជារោគសញ្ញានោះទេ។ ការធ្វើតេស្តរកមើលដុំសាច់ក្នុងពោះវៀនគឺជារឿងចាំបាច់ ព្រោះថាការរកឃើញនៅដំណាក់កាលដំបូងៗ គ្រូពេទ្យអាចយកដុំសាច់នោះចេញបានអស់ និងសុវត្ថិភាព។
[embed-health-tool-heart-rate]
១. រោគសញ្ញា
ដោយសារតែអ្នកមានដុំសាច់ក្នុងពោះវៀនភាគច្រើនមិនចេញរោគសញ្ញា យើងអាចដឹងថាមានបញ្ហានេះបានតាមរយៈតែការធ្វើតេស្តពិនិត្យពោះវៀនប៉ុណ្ណោះ។ យ៉ាងណា ក៏មានដែរ អ្នកមានដុំសាច់ក្នុងពោះវៀន និងបានបញ្ចេញរោគសញ្ញាមួយចំនួន។
ឈាមរន្ធគូទ៖ ឈាមនៅរន្ធគូថ អាចជាសញ្ញានៃដុំសាច់ក្នុងពោះវៀន ឬជំងឺមហារីក ឬបញ្ហាសុខភាពផ្សេងទៀត ដូចជាជំងឺឫសដូងបាត ឬការដាច់រហែកតិចតូចនៅរន្ធគូថ។
លាមកប្រែពណ៌៖ ឈាម អាចធ្វើឲ្យលាមកប្រែជាក្រហម ឬអាចប្រែជាក្រមៅ។ ការប្រែប្រួលនេះក៏អាចកើតចេញពីអាហារ ថ្នាំពេទ្យ ឬអាហារបំប៉នណាមួយដែរ។
ប្រែប្រួលទម្លាប់បត់ជើងធំ៖ បញ្ហាទល់លាមក ឬរាក ដែលកើតឡើងក្នុងរយៈពេលយូរជាងមួយសប្ដាហ៍អាចបញ្ជាក់ពីវត្តមានរបស់ដុំសាច់ក្នុងពោះវៀន ឬជំងឺមហារីកដែរ។ យ៉ាងណា បញ្ហាសុខភាពជាច្រើនផ្សេងទៀត ក៏អាចធ្វើឲ្យប្រែប្រួលទម្លាប់បត់ជើងធំនេះដែរ។
ឈឺចាប់៖ ដុំសាច់ក្នុងពោះវៀនធំ ក៏អាចធ្វើឲ្យស្ទះលាមកមិនអាចបញ្ចេញមកក្រៅអស់ ជាហេតុនាំឲ្យមានការឈឺចុករមួលពោះបានដែរ។
ស្លេកស្លាំងខ្វះជាតិដែក៖ ការហូរឈាមតិចតួចពីដុំសាច់អាចកើតមានឡើងយឺតៗក្នុងរយៈពេលយូរ ដោយយើងមិនអាចទាំងមើលដឹងថាមានឈាមក្នុងលាមកផង។ ការហូរឈាមរ៉ាំរ៉ៃអាចធ្វើឲ្យរាងកាយបាត់បង់ជាតិដែកដែលរាងកាយត្រូវការ ដើម្បីផលិតកោសិកាឈាមក្រហមដឹកនាំអុកស៊ីសែនទៅកាន់រាងកាយទាំងមូល។ ជាលទ្ធផល បញ្ហាស្លេកស្លាំងដោយខ្វះជាតិដែក អាចធ្វើឲ្យយើងអស់កម្លាំង និងហត់ដង្ហក់។
២. ពេលណាគួរទៅជួបពេទ្យ?
គ្នាយើងគួរទៅជួបពេទ្យបើសិនជា៖
- ឈឺក្នុងពោះ
- មានឈាមក្នុងលាមក
- លាមកប្រែប្រួល រាក ឬទល់លាមកយូរជាងមួយសប្ដាហ៍។
ដូចគ្នាយើងគួរពិនិត្យរកដុំសាច់ក្នុងពោះវៀនឲ្យបានទៀងទាត់បើសិន៖
- មានវ័យ៥០ឆ្នាំឡើង
- ជាមនុស្សមានកត្តាប្រឈមខ្ពស់ ដូចជាប្រវត្តិគ្រួសារមានជំងឺមហារីកពោះវៀនធំ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប