backup og meta

ការសិក្សាបង្ហាញថា សាច់ក្រហម និងស្ករអាចបង្កទៅជាមហារីកពោះវៀនធំលើមនុស្សវ័យក្មេង

ការសិក្សាបង្ហាញថា សាច់ក្រហម និងស្ករអាចបង្កទៅជាមហារីកពោះវៀនធំលើមនុស្សវ័យក្មេង

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ថា ការ​ញ៉ាំ​ពពួក​សាច់​ក្រហម​ និង​ស្ករ​អាច​ធ្វើ​ឲ្យ​មាន​ការវិវត្ត​​ទៅ​ជា​​ជំងឺ​មហារីក​ពោះវៀន​ធំ​លើ​​មនុស្ស​​វ័យ​ក្មេង ដែល​កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​​ភាព​ខុស​គ្នា​នៃ​ការ​បំបែក​ប្រូតេអ៊ីន។

ជាក់ស្តែង ជំងឺ​មហារីក​ពោះវៀន​ធំ មាន​ការ​កើន​ឡើង​លើ​មនុស្ស​វ័យ​ក្មេង​ និង​អាច​​ក្លាយ​ជា​មូលហេតុ​ចម្បង​នៃ​អត្រា​មរណភាព​ដោយ​ជំងឺ​មហារីក​លើ​អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី​២០ ដល់​៤៩​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក​​ត្រឹម​​ឆ្នាំ​២០៣០។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ការ​សិក្សា​ថ្មី​នេះ បាន​គូសបញ្ជាក់​ថា កត្តា​ចំណី​អាហារ និង​បរិស្ថាន​អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ ប៉ុន្តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​កំណត់​បាន​ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ។ លោក​វេជ្ជបណ្ឌិត Suneel Kamath ជាមួយ​នឹង​គ្លីនិក​Cleveland ព្រម​ទាំង​អ្នកនិពន្ធ​ជាន់​ខ្ពស់​នៃ​ការ​សិក្សា​ថ្មី​នេះ ​បាន​លើក​ឡើង​ថា យើង​បាន​ដឹង​តិចតួច​បំផុត​ពី​កត្តា​បង្ក​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។

[embed-health-tool-heart-rate]

នៅ​ក្នុង​ការ​សិក្សា ដែល​មាន​អ្នក​ចូលរួម​ចំនួន​២​ក្រុម ដោយ​ក្រុម​ទី​១​ជា​ក្រុម​មនុស្ស​វ័យ​ក្មេង ដែល​​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ និង​មួយ​ក្រុម​ទៀត មាន​ការ​វិវត្ត​នៃ​​ជំងឺ​មហារីក​ពោះវៀន​ធំ​នៅ​វ័យ​ចំណាស់​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​​មាន​វ័យ​ក្រោម​៥០​ឆ្នាំ ដែល​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ មាន​កម្រិត​សារធាតុ ​Citrate ទាប (ជា​សារធាតុ​ដែល​បង្កើត​ឡើង​នៅ​ពេល​រាងកាយ​បំប្លែង​អាហារ​ទៅ​ជា​ថាមពល) ព្រម​ទាំង​បាន​រក​ឃើញ​ពី​ភាព​ខុស​គ្នា​ក្នុង​ការ​បំបែក​ប្រូតេអ៊ីន​ និង​កាបូអ៊ីដ្រាត ដែល​​កត្តា​នេះ​អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​​ការ​ញ៉ាំ​ពពួក​សាច់​ក្រហម​ និង​ជាតិ​ស្ករ​។

មហារីកពោះវៀនធំ

អត្ថបទគួរអាន៖

ហេតុ​ដូច្នេះ​ហើយ ដើម្បី​បង្ការ​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ គ្នា​យើង​គប្បី​ផ្លាស់ប្ដូរ​របប​អាហារ ដោយ​បង្កើន​ការ​ញ៉ាំ​បន្លែ​បៃតង កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ អាហារ​កែច្នៃ ពពួក​សាច់​ក្រហម​ និង​ញ៉ាំ​ពពួក​ប្រូតេអ៊ីន​ពី​សាច់​គ្មាន​ខ្លាញ់ សាច់​មាន់​ ឬ​សណ្តែក។ល។

ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​មាន​ដូចជា ហូរ​ឈាម​តាម​រន្ធ​គូថ ឬ​ឈាម​នៅ​ក្នុង​លាមក​ ចុក​ ឬ​ឈឺ​ពោះ ខ្សោយ​ អស់​កម្លាំង និង​ស្រក​ទម្ងន់​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.geo.tv/latest/491940-red-meat-sugar-may-cause-colorectal-cancer-in-young-people

https://newsroom.clevelandclinic.org/2023/06/02/could-red-meat-sugar-be-linked-to-young-onset-colorectal-cancer/

https://healthmatters.nyp.org/the-relationship-between-diet-and-colorectal-cancer/

កំណែ​ប្រែបច្ចុប្បន្ន

30/10/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អាហារប្រភេទនេះ អាចបង្កឲ្យកើតមហារីកក្រពះពោះវៀន គ្នាយើងគួរប្រយ័ត្ន!

វីតាមីន D ក៏រួមចំណែកជួយប្រឆាំងនឹងជំងឺមហារីក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម