ជំងឺមហារីកមាត់ស្បូន មានជាប់ពាក់ព័ន្ធនឹងវីរុសHPV ហើយវីរុសនេះដែរ ត្រូវបានរកឃើញនៅក្នុងអ្នកជំងឺមហារីកមាត់ស្បូនប្រហែល៩៩%ឯណោះ។ វីរុសនេះ ត្រូវបានចាត់ទុកថា ជាកត្តាហានិភ័យចម្បង ហើយប្រភេទជាក់លាក់នៃវីរុសHPV ដូចជាHPV-16 និងHPV-18 អាចបំប្លែងកោសិកាធម្មតាទៅជាកោសិកាមហារីកមាត់ស្បូន។ ជាមួយគ្នានេះដែរ បែបបទរស់នៅប្រចាំថ្ងៃ ក៏រួមចំណែកយ៉ាងសកម្មក្នុងការជំរុញឲ្យកើតជំងឺមហារីកដ៏កាចសាហាវមួយនេះ។
កត្តាបែបបទរស់នៅដែលបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូន
១. ប្រវត្តិក្នុងការរួមភេទ
ការចាប់ផ្តើមរួមភេទនៅវ័យក្មេងពេក និងមានដៃគូរួមភេទច្រើន អាចបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូន ដោយធ្វើឲ្យយើងងាយប្រឈមនឹងវីរុសHPV និងជំងឺកាមរោគដទៃទៀត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២. ការជក់បារី និងប្រើប្រាស់ថ្នាំជក់
ទន្ទឹមនឹងនេះដែរ ការជក់បារីក៏អាចបង្កើនឱកាសនៃការវិវត្តទៅជាដំបៅមុនកើតមហារីកនៃមាត់ស្បូន ដែលជាហេតុបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូន។ ជាក់ស្តែង សារធាតុគីមីពុលនៅក្នុងផ្សែងថ្នាំជក់ មានសមត្ថភាពបំផ្លាញDNA នៅក្នុងកោសិកាមាត់ស្បូន និងបង្កឲ្យមានការលូតលាស់កោសិកាមហារីក។
៣. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
នៅពេលដែលប្រព័ន្ធភាពស៊ាំក្នុងរាងកាយចុះខ្សោយ នោះនឹងអាចបង្កើនហានិភ័យនៃការឆ្លងវីរុសHPV និងវិវត្តទៅជាមហារីកមាត់ស្បូន។ ដូច្នេះហើយ គ្នាយើងគួរតែញ៉ាំអាហារល្អៗ និងហាត់ប្រាណជាទៀងទាត់ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងជំងឺផ្សេងៗ។
៤. ញ៉ាំគ្រឿងស្រវឹង
ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូនដែរ ពីព្រោះគ្រឿងស្រវឹងជាដើមចមដែលនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្វើឲ្យរាងកាយពិបាកប្រឆាំងនឹងជំងឺផ្សេងៗ។
៥. ធាត់ជ្រុល ឬលើសទម្ងន់
ចំណែកឯបញ្ហាធាត់ជ្រុល ឬលើសទម្ងន់ក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូនដូចគ្នា ដោយសារតែខ្លាញ់លើសនៃរាងកាយ អាចបណ្តាលឲ្យមានការលាករ៉ាំរ៉ៃ និងនាំឲ្យមានការបំផ្លាញកោសិកា ក៏ដូចជាបង្កើនហានិភ័យនៃជំងឺមហារីក។
[embed-health-tool-ovulation]
៦. ការប្រើថ្នាំពន្យារកំណើត
យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ការប្រើប្រាស់មធ្យោបាយពន្យារកំណើតជាក់លាក់ ដូចជាការប្រើថ្នាំលេប អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកមាត់ស្បូន។ ប្រសិនបើយើងប្រើថ្នាំពន្យារកំណើតរយៈពេល៥ឆ្នាំ នោះនឹងអាចបង្កើនហានិភ័យចំនួន៥% ស្របពេលដែលហានិភ័យអាចកើនឡើងរហូតដល់៦០% នៅពេលដែលយើងប្រើប្រាស់រហូតដល់៩ឆ្នាំ និងកើនឡើងទ្វេដង ប្រសិនបើយើងប្រើរយៈពេល១០ឆ្នាំ ឬលើសពីនេះ។ ប៉ុន្តែ ហានិភ័យនេះ នឹងត្រូវបានកាត់បន្ថយ ក្រោយឈប់ថ្នាំពន្យារកំណើត។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
ចំណុចសំខាន់
- ប្រវត្តិក្នុងការរួមភេទ
- ការជក់បារី និងប្រើប្រាស់ថ្នាំជក់
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ
- ញ៉ាំគ្រឿងស្រវឹង
- ធាត់ជ្រុល ឬលើសទម្ងន់
- ការប្រើថ្នាំពន្យារកំណើត