មានកត្តាហានិភ័យជាច្រើន ដែលអាចបណ្តាលឱ្យស្រីៗយើងកើតជំងឺមហារីកមាត់ស្បូនដោយមិនដឹងខ្លួន ប៉ុន្តែតើការមានដៃគូច្រើន ពិតជារួមចំណែកជំរុញឲ្យគ្នាយើងកើតជំងឺដ៏កាចសាហាវមួយនេះពិតដែរអត់?
កត្តាហានិភ័យនៃជំងឺមហារីកមាត់ស្បូន
ជំងឺមហារីកមាត់ស្បូន មិនមែនជាជំងឺឆ្លងឡើយ ហើយក៏មិនមែនជាជំងឺតំណពូជដែរ ជំងឺនេះអាចវិវត្តន៍មកពី៖
- ការឆ្លងវីរុស HPV
- ប្រវត្តិនៃការរួមភេទ
- ប្រព័ន្ធភាពសុំាំចុះខ្សោយ
- កើតប្រមេះទឹកថ្លា
- ជក់បារី ឬស្រូបផ្សែងបារី
- មិនបានធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន
- ញ៉ាំថ្នាំពន្យារកំណើតរយៈពេលវែង
- មានកូនច្រើន។
វីរុស HPV អាចបណ្តាលឱ្យស្រី្តកើតជំងឺមហារីកមាត់ស្បូន តើវីរុសនេះឆ្លងតាមរយៈអ្វីខ្លះ?
ជំងឺមហារីកមាត់ស្បូនស្ទើរតែទាំងអស់ គឺបង្កឡើងដោយវីរុស HPV ហើយវីរុសនេះឆ្លងតាមរយៈការរួមភេទ។ តាមពិតទៅ មានគ្នាយើងជាច្រើនដែលឆ្លងវីរុសនេះដោយមិនដឹងខ្លួន ពីព្រោះតែវាមិនមានបង្ហាញរោគសញ្ញា។
ជាទូទៅ វីរុស HPV មានច្រើនប្រភេទ ហើយប្រព័ន្ធភាពស៊ាំរបស់យើងអាចកម្ចាត់វីរុសទាំងនេះ ក្នុងរយៈពេលពី១ឆ្នាំ ទៅ២ឆ្នាំ។ ផ្ទុយទៅវិញ បើប្រព័ន្ធភាពស៊ាំមិនអាចកម្ចាត់វីរុសទាំងនេះបាន នោះនឹងមានការប្រែប្រួលកោសិកាមាត់ស្បូន ហើយក៏អាចវិវត្តន៍ទៅជាជំងឺមហារីកមាត់ស្បូនក្នុងរយៈពេលពី១០ ទៅ១៥ឆ្នាំ។
[embed-health-tool-ovulation]
តើការមានដៃគូច្រើនពិតជាអាចបណ្តាលឱ្យស្រីៗកើតជំងឺមហារីកមាត់ស្បូនមែនអត់?
ហានិភ័យនៃជំងឺមហារីកមាត់ស្បូននឹងកើនឡើង អាស្រ័យលើប្រវត្តិនៃការរួមភេទរបស់ស្រីៗ និងឱកាសនៃការឆ្លងវីរុស HPV ជាពិសេសចំពោះស្រ្តីដែល៖
- រួមភេទនៅវ័យក្មេងពេក ជាពិសេសក្រោម១៨ឆ្នាំ
- មានដៃគូរួមភេទច្រើន
- មានដៃគូដែលឆ្លងវីរុសHPV។
ហេតុនេះ មានន័យថា ការមានដៃគូច្រើនច្រើន ពិតជាអាចធ្វើឱ្យកើតជំងឺមហារីកមាត់ស្បូនមែន ក្នុងករណីដៃគូ ឆ្លងវីរុស HPV ពីអ្នកផ្សេង។ ដូច្នេះហើយ ដើម្បីបង្ការការឆ្លងវីរុស HPV ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន ស្រីៗយើងគួរពិនិត្យមាត់ស្បូនឲ្យបានទៀងទាត់ និងចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនឲ្យបានគ្រប់ចំនួន។ បន្ថែមពីនេះ គ្នាយើងគួរជៀសវាងជក់បារី និងប្រើប្រាស់ស្រោមអនាម័យឲ្យបានខ្ជាប់ខ្ជួន។
ចំណុចសំខាន់
កត្តាហានិភ័យនៃជំងឺមហារីកមាត់ស្បូន
ជំងឺមហារីកមាត់ស្បូន មិនមែនជាជំងឺឆ្លងឡើយ ហើយក៏មិនមែនជាជំងឺតំណពូជដែរ ជំងឺនេះអាចវិវត្តន៍មកពី៖
- ការឆ្លងវីរុស HPV
- ប្រវត្តិនៃការរួមភេទ
- ប្រព័ន្ធភាពសុំាំចុះខ្សោយ
- កើតប្រមេះទឹកថ្លា
- ជក់បារី ឬស្រូបផ្សែងបារី
- មិនបានធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន
- ញ៉ាំថ្នាំពន្យារកំណើតរយៈពេលវែង
- មានកូនច្រើន។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប