backup og meta

លម្អិតពីមហារីក​មាត់​ស្បូន ស្រីៗយើងមិនគួររំលង!

លម្អិតពីមហារីក​មាត់​ស្បូន ស្រីៗយើងមិនគួររំលង!

មហារីក​កើត​ឡើង​ ពេល​កោសិកា​ក្នុង​ខ្លួន​កកើត​​ឥតឈប់​ឈរ។ រាង​កាយ​​គ្រប់​ទី​កន្លែង សុទ្ធ​តែ​អាច​វិវត្ត​ទៅ​ជា​មហារីក​បាន។ មហារីក​មិន​នៅ​ស្ងៀម​មួយ​កន្លែង​ទេ វា​រាល​ដាល​ពាស​ពេញ​រាង​កាយ​យើង។ ពេល​កោសិកា​មាត់​ស្បូន​​​លូត​លាស់​ឥត​ឈប់​ឈរ​ នោះ​បាន​ន័យ​ថា​​ យើង​មាន​ជំងឺ​មហារីក​មាត់​ស្បូន​ហើយ។ ​ជំងឺ​នេះកាច​យ៉ាង​ណា​ខ្លះ? មាន​រោគសញ្ញា របៀប​ការពារ និង​ព្យាបាល​យ៉ាង​ម៉េច​ខ្លះ?

១- កត្តាបង្កឲ្យកើតមហារីកមាត់ស្បូន

– មេរោគ Human Papilloma Virus ឬ​ HPV ជា​កត្តា​បង្ក​ធំ​ជាង​គេ​របស់​មហារីក​មាត់​ស្បូន

– ​ជក់​បារី៖​ សារធាតុ​គ្រោះ​ថ្នាក់​មាន​ក្នុង​ផ្សែង​បារី អាច​ជ្រាប​ចូល​ក្នុង​សួត និង​អាច​ចូល​ទៅ​កន្លែង​ផ្សេង​ក្នុង​រាងកាយ​អ្នក។ សាធាតុ​ទាំង​នេះ​​ អាច​ធ្វើ​ឲ្យ​កោសិកា​ DNA ​របស់​មាត់​ស្បូន​ខូច​ខាត ហើយ​បង្ក​ឲ្យ​កើត​ជា​មហារីក​មាត់​ស្បូន។ សារធាតុ​ទាំង​នោះ​ ក៏​ជា​អ្នក​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ចុះ​ខ្សោយ​ដែរ។​ វា​ក៏​ទាក់​ទង​ជា​មួយ​ការ​ឆ្លង​មេរោគ HPV ​ដែរ។

– ថ្នាំ​បញ្ចុះ​ប្រព័ន្ធ​ការ​ពារ៖​ ប្រព័ន្ធ​ការ​ពារ​ធ្លាក់​ចុះ​ (ដោយ​សារ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ ឬ​ថ្នាំ​បញ្ចុះ​ប្រព័ន្ធ​ការ​ពារ​ដទៃ​ទៀត) ជា​កត្តា​ងាយ​ឆ្លង​មេរោគ​ HPV ​ខ្ពស់ ហើយ​ខ្លួន​យើង​ក៏​ពិបាក​ទប់​ទល់​ជា​មួយ​កោសិកា​មហារីក​បាន​ដែរ។

– ឆ្លង​រោគ​ប្រមេះ៖ ការ​សិក្សា​​រក​ឃើញ​ថា​​ ស្រ្តី​មាន​ឆ្លង​ប្រមេះ​ ងាយ​កើត​មហារីក​មាត់​ស្បូន​ជាង​ស្ត្រី​ដទៃ។

– ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​មិន​គ្រប់​គ្រាន់៖ ញ៉ាំ​អាហារ​​មិន​មាន​​បន្លែ​ផ្លែ​ឈើ អាច​បណ្ដាល​ឲ្យ​​​ប្រឈម​មុខ​ជា​មួយ​ការ​កើត​មហារីក​មាត់​ស្បូន។

– លើស​គីឡូ៖ ស្រ្តី​លើស​គីឡូ ប្រឈម​មុខ​ជា​មួយ​ការ​កើត​​​មហារីក​មាត់​ស្បូន​ប្រភេទ​ adenocarcinoma ​ច្រើន​ជាង​ស្រ្តី​ផ្សេងៗ។

– ប្រើ​គ្រាប់​ថ្នាំ​ពន្យារ​កំណើត​យូរ​ពេក៖ ការ​សិក្សា​រក​ឃើញ​ថា​ លេប​ថ្នាំ​ពន្យារ​កំណើត​យូរ​ពេក​ អាច​បង្ក​ឲ្យ​​​កើត​​មហារីក​មាត់​ស្បូន​បាន ហើយ​ហានិភ័យ​នឹង​ថយ​ចុះ ពេល​​​ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត។

– ស្រ្តី​ពពោះ​ច្រើន​ដង៖ ស្ត្រី​ពពោះ​កូន​គ្រប់​ខែ​​លើស​ពី​ ៣ ​ដង​ ប្រឈម​មុខ​ខ្ពស់​​កើត​មហារីក​មាត់​ស្បូន។

– មាន​កូន​នៅ​អាយុ​តិច​ជាង​ ១៧​ ឆ្នាំ៖ ស្រីៗ​មាន​អាយុ​តិច​ជាង​ ១៧ ឆ្នាំ​ហើយ​មាន​កូន​លើស​ពី​ ២ ​ដង​ ប្រឈម​មុខ​ខ្ពស់​ជា​មួយ​មហារីក​មាត់​ស្បូន​ ច្រើន​ជា​ង​ស្រ្តី​មាន​ផ្ទៃ​ពោះ​នៅ​អាយុ​លើស​ពី ២៥ ​ឆ្នាំ។​

– ធ្លាប់​មាន​សមាជិក​គ្រួសារ​កើត​មហារីក​មាត់​ស្បូន៖ មហារីក​មាត់​ស្បូន​អាច​កើត​ក្នុង​គ្រួសារ​ដដែល ដែល​ធ្លាប់​មាន​អ្នក​កើត។

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២- រោគសញ្ញាមហារីកមាត់ស្បូនមានអ្វីខ្លះ? 

ការ​ប្រែប្រួល​កោសិកា​មាត់​ស្បូន មិន​មាន​លក្ខណៈ​ច្បាស់​លាស់​ទេ។ ប៉ុន្តែ​ ​ពេល​កោសិកា​មាត់​ស្បូន​វិវត្ត​ទៅជា​មហារីក នោះ​វា​នឹង​ស្តែង​ចេញ​ជា​រោគ​សញ្ញា​ដូច​ជា៖

– ធ្លាក់​ស មិន​ប្រក្រតី

– ​ឈឺ​ចាប់​ពេល​រួម​ភេទ

– ​ប្រែប្រួល​ក្នុង​វដ្ត​រដូវ (រដូវ​មិន​ទៀង)

– ហូរ​ឈាម​តាម​ទ្វារ​មាស​មិន​ប្រក្រតី​ អាច​ហូរ​នៅ​ចន្លោះ​ពេល​ម​ក​រដូវ​ ក្រោយ​ពេល​រួម​ភេទ ឬ​នៅ​ពេល​អស់​រដូវ។

រោគ​សញ្ញា​មហារីក​មាត់​ស្បូន​ដំណាក់​កាល​ធ្ងន់​ធ្ងរ ​រួម​មាន៖

– ស្រក​គីឡូ

– ឈឺ​ចាប់​ក្នុង​ត្រគាក ឈឺ​ជើង​ និង​ឈឺ​ចង្កេះ

– មាន​ហូរ​លាមក​ ឬ​ហូរ​ទឹក​នោម​តាម​ទ្វារ​មាស

– ស្លេក​ស្លាំង បណ្ដាល​មកពី​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស

– មាន​បញ្ហា​ផ្លូវ​នោម បណ្ដាល​មក​ការ​ប៉ះ​ពាល់​របស់​តម្រង​នោម​ និង​រន្ធ​បង្ហួរ​នោម។

៣- របៀបព្យាបាលមហារីកមាត់ស្បូន

ការ​ព្យាបាល​ល្អ​ជាង​គេ​សម្រាប់​មហារីក​មាត់​ស្បូន​ អាច​ប្រើ​ការ​ព្យាបាល​មួយ​មុខ ឬ​ប្រើ​ពីរ ឬ​បី​មុខ​ចូល​គ្នា ដូច​ជា៖

– ការ​វះ​កាត់៖​ គេ​ធ្វើ​ការ​វះកាត់​​យក​សាច់​មហារីក​ចេញ។

– បាញ់​កាំ​រស្មី៖ គេ​ប្រើ​កាំ​រស្មី​ដើម្បី​សម្លាប់​កោសិកា​មហារីក។​ ជា​ទូទៅ​គេ​ប្រើ​កាំ​រស្មី ជា​មួយ​ការ​វះកាត់។

– ប្រើ​សារធាតុ​គីមី៖ គេ​ប្រើ​ថ្នាំ​​គីមី​ដើម្បី​ទៅ​សម្លាប់​កោសិកា​មហារីក។ ជា​ទូទៅ​ គេ​ប្រើ​សារធាតុ​គីមីក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ។

– ប្រើ​កាំ​រស្មី​បូក​ជាមួយ​សារធាតុ​គីមី៖ គេ​ប្រើ​កាំ​រស្មី​ ជាមួយ​សារធាតុ​គីមី ដើម្បី​ព្យាបាល​មហារីក​ដំណាក់​កាល​ដំបូង​ និង​ដំណាក់​កាល​ចុង​ក្រោយ។

[embed-health-tool-ovulation]

​ពេល​យើង​រក​ឃើញ​កោសិកា​មហារីក​បាន​លឿន នោះ​ការ​ព្យាបាល​នឹង​អាច​ទទួល​បាន​ជោគជ័យ។​ ការ​ព្យាបាល​ អាចជា​សះ​ស្បើយ​ អា​ស្រ័យ​លើ​ប្រភេទ និង​ដំណាក់​កាល​របស់​មហារីក។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.webmd.com/cancer/cervical-cancer/cervical-cancer-topic-overview?page=2. Accessed October 6, 2016.

http://www.cancer.org/cancer/cervicalcancer/detailedguide/cervical-cancer-treating-general-information. Accessed October 6, 2016.

កំណែ​ប្រែបច្ចុប្បន្ន

04/09/2024

អត្ថបទ​ដោយ Editor HK

ត្រួតពិនិត្យដោយ Editor HK

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

ស្វែងយល់លម្អិតពីEndometrial cancer​ (ជំងឺមហារីកស្រទាប់ក្នុងស្បូន)

Cervical Cerclage​ (ការ​ដេរ​មាត់​ស្បូន)


ត្រួតពិនិត្យដោយ

Editor HK


អត្ថបទ​ដោយ Editor HK · កែ Sep 04

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម