មកទល់ពេលនេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នាំឲ្យកើតជំងឺមហារីកសុដន់ទេ ឯវ៉ាក់សាំងការពារក៏មិនទាន់មាន ដែលតម្រូវឲ្យស្រីៗតាមដានសុខភាព និងពិនិត្យសុដន់ឲ្យបានដិតដល់។ ក្នុងករណីមានប្រវត្តិគ្រួសារ ទោះខាងឪពុក ខាងម្តាយ ឬមានសមាជិកគ្រួសារកើតជំងឺមហារីកសុដន់ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ថាយើងត្រូវជួបគ្រូពេទ្យជំនាញខាងជំងឺមហារីក។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
បើតាមវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងឈាមរូបនេះ បើមានប្រវត្តិគ្រួសារកើតជំងឺមហារីកសុដន់ យើងត្រូវពិនិត្យសុដន់តាំងពីអាយុ២០ឆ្នាំ។ កាលពីមុនគ្រូពេទ្យជំនាញត្រឹមថតសុដន់មើលប៉ុណ្ណោះ តែបច្ចុប្បន្នបច្ចេកវិទ្យាទំនើប យើងអាចបូមឈាមស្រ្តីនោះទៅមើលហ្សែនដែលឲ្យកើតមហារីកសុដន់ អាចដឹងថាប្រឈមនឹងជំងឺមហារីកសុដន់ ឬអត់។
បើសិនជាលទ្ធផលបញ្ជាក់ថា អត់មានហ្សែនដែលដូរទ្រង់ទ្រាយឲ្យកើតជំងឺមហារីកនោះទេ មានន័យថាស្ត្រីនោះអត់មានហានិភ័យកើតជំងឺមហារីកសុដន់នោះទេ ទោះបីជាគ្រួសារមានប្រវត្តិកើតជំងឺមហារីកសុដន់ក៏ដោយ។
ផ្ទុយទៅវិញ បើលទ្ធផលពិនិត្យឈាមឃើញថា មានហ្សែនដែលនាំឲ្យកើតមហារីកសុដន់ ស្ត្រីរូបនេះត្រូវរកមធ្យោបាយការពារ ដោយត្រូវតាមដានសុដន់ឲ្យដិតដល់ និងញឹកញាប់ អាច៦ខែ/ម្តង បើសិនជាមានសញ្ញាអ្វីមួយប្រែប្រួលនៅសុដន់ខាងណា គ្រូពេទ្យនឹងព្យាបាលខាងនោះមុន។
ចំពោះបច្ចេកវិទ្យាទំនើបបូមឈាមរកមើលហ្សែននាំឲ្យកើតជំងឺមហារីក ដែលលោកវេជ្ជបណ្ឌិតបានលើកឡើងនោះ មិនទាន់មាននៅស្រុកខ្មែរយើងនៅឡើយទេ យើងត្រូវបូមឈាមផ្ញើទៅក្រៅប្រទេសវិភាគមើល ឯតម្លៃវិញក៏មិនសូវជាថ្លៃខ្លាំងប៉ុន្មានដែរ។
អត្ថបទពាក់ព័ន្ធ៖
- មហារីកសុដន់ អត់វ៉ាក់សាំងការពារមែន តែស្រីៗយើងអាចបង្ការបាន
- ធ្វើម៉េចដឹងថា មហារីកសុដន់ឈានដល់ដំណាក់កាលចុងក្រោយ?
- តិចនិកស្ទាប និងពិនិត្យសុដន់ រកជំងឺមហារីកដោយខ្លួនឯង
- ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់?
- ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ
- ក្រោយព្យាបាលមហារីកសុដន់ អាចយកកូនបានអត់?
- បើស៊ាំនឹងថ្នាំ ពេលព្យាបាលជំងឺមហារីកសុដន់គួរធ្វើម៉េច?
- ស្វែងយល់ពីជំងឺមហារីកច្រើនទៀត
[embed-health-tool-bmi]